(ខេត្តព្រះវិហារ) ៖ ប្រសាសន៏លើកឡើងរបស់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារបែបនេះនៅក្នុងខណ:ដែលលោកបានដឹកនាំកម្លាំងនាយផ្នែកនឹងនាយសង្កាត់រដ្ឋបាលព្រៃជាំក្សាន្តព្រីងធំរួមនឹងកម្លាំងមន្ត្រីនគរបាលប៉ុស្តរដ្ឋបាលឃុំមរកតចុះបង្ក្រាបទៅលើទីតាំងសិប្បកម្មកែឆ្នៃឈើអនាធិប្បតេយ្យអត់ច្បាប់ចំនួន២ទីតាំងដែលស្ថិតនៅ
ភូមិសែនតេជ: ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនាថ្ងៃទី២៦ខែវិច្ឆិការឆ្នាំ២០២១នេះ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបទៅលើទីតាំងសិប្បកម្មកែឆ្នៃឈើអនាធិប្បតេយ្យអត់ច្បាប់ទាំង២ទីតាំងខាងលើលោកនួន សុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារលើកឡើងថាមួយរយះកាលកន្លងមកមានក្រុមអ្នកសាពត៏មានមួយចំនួនតូចបានចុះផ្សាយដោយចោទប្រកាន់លោកថារូបលោកអសមត្ថភាពក្នុងកាបង្ក្រាបរាល់កាដឹកជញ្ជូនឈើបែបអនាធិប្បតេយ្យខុសច្បាប់ចេញពីតំបន់ក្នុងទឹកដីនៃភូមិសាស្ត្រខេត្តព្រះវិហារក៏ដូចជាទីតាំងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់ ចំនុចនេះលោកនាយខណ្ឌបានលើកឡើងថាក្នុងនាមលោកដែលជាថ្នាក់ដឹកនាំមន្ត្រីជំនាញលោកក៏ស្នើរសុំទៅបងប្អូនអ្នកសាពត៏មានមួយចំនួនតូចត្រូវប្រកាន់សច្ច:ភាពក្នុងការរាយការជូនដល់រូបលោកក៏ដូចជាមន្ត្រីរបស់លោកដោយមួយរយះកាលកន្លងមកលោកនាយខណ្ឌថាចំពោះអ្នកសាព៏តមានមួយចំនួនខ្លះនូវពេលបានឃើញទីតាំងសិប្បកម្មកែឆ្នៃនឹងស្តុកឈើឬក៏រថយន្តដឹកឈើរបស់ក្រុមឈ្មួញហើយនោះចរចារជាថ្នូរនិងការស៊ីសំណូកសូកប៉ាន់មិនត្រូវរ៉ូវនឹងគ្នាជាមួយក្រុមឈ្មួញទើបរាយការជូនលោកនេះចំនុច១។
ចំនុច១ទៀតនៅពេលអ្នកសាពត៏មានរាយការជូនលោកហើយនៅពេលដែលលោកចាត់មន្ត្រីរបស់លោកឲ្យចុះទៅត្រួតពិនិត្យហើយមន្ត្រីរបស់លោកចុះទៅមិនទាន់នឹងដល់គោលដៅផងអ្នកសាពត៏មានយើងនិយាយចរចាត្រូវរ៉ូវគ្នាជាមួយក្រុមឈ្មួញបែជាដោះលែងរថយន្តបទល្មើសទៅបាត់ក៏មាន ។ ហើយអ្វីដែលសំខាន់បំផុតនោះលោកនាយខណ្ឌសុំឲ្យអ្នកសាពត៏មានយើងត្រូវមានជំហច្បាស់លាស់ក្នុងការរាយការណ៏មកជំនាញរបស់លោកសុំកុំឲ្យចរចាតំលៃមិនត្រូវជាមួយឈ្មួញហើយបែជាមកចុះផ្សាយថាលោកមិនមានចំណាត់កាក្នុងការបង្ក្រាបហើយសរសេរវាយប្រហារមកលើរូបលោកថាលោកអសមត្ថភាពក្នុងកាទប់ស្កាត់បទល្មើសនោះ។
កត្តាទាំងនេះហើយដែលអ្នកពត៏មានគួរពិចារណាឡើងវិញមុននឹងធ្វើកាចុះផ្សាយចោទប្រកាន់ថារូបលោកក៏ដូចជាមន្ត្រីរបស់លោកអសកម្មក្នុងកាបង្ក្រាបបទល្មើសធនធានធម្មជាតិនោះលោកបញ្ជាក់ថារាល់ការរាយការបស់អ្នកសាពត៏មានគឺលោកតែងតែមានចំណាត់ការជានិច្ចដរាបណាដែលលោកមានភារះរវល់ទើបលោកមិនបានសហកាជាមួយនឹងអ្នកសាពត៏មានតែយ៉ាងណាក៏ដោយបើរូបលោកមិនបានចុះទៅផ្ទាល់ក៏លោកបានចាត់មន្ត្រីរបស់លោកឲ្យទៅសហការណ៏ជំនួសលោកដែរមួយវិញទៀតលោកនាយខណ្ឌរដ្ឋបាលព្រៃឈើក៏សុំឲ្យអ្នកសាពត៏មានត្រូវមានការយោគយល់ដល់មន្ត្រីរបស់លោកពីព្រោះច្បាប់ព្រះរាជាណាចក្រកម្ពុជារបស់យើងបានចែងមកមន្ត្រីរាជការត្រូវមានការឈប់សម្រាកថ្ងៃសៅរ៏ឬថ្ងៃអាទិត្យនិងជាពិសេសថ្ងៃបុណ្យប្រពៃណីនឹងបុណ្យជាតិធំៗដែលថ្ងៃទាំងនេះមន្ត្រីរបស់លោកត្រូវកាឈប់សម្រាកចឹងមិនបានសហការក្នុងន័យនេះលោកនាយខណ្ឌសុំឲ្យមានកាយោគយល់ផងដែរ។
គួរបញ្ជាក់ផងដែរថាក្នុងកាចុះបង្ក្រាបទីតាំងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់ខាងលើកម្លាំងមន្ត្រីសមត្ថកិច្ចជំនាញដកហូតបានវត្ថុតាំងរួមមានម៉ាសុីនតាបម៉ូទរ័ឈួសរួមនឹងឈើ១ចំនួនផងដែរបច្ចុប្បន្នវត្ថុតាងរួនឹងឈើខាងលើត្រូវបានមន្ត្រីជំនាញដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តដើម្បីកសាងសំណុំរឿងចាត់ការបន្ត។ដោយសួនក្រែង