រថយន្ត​បែន 200 គ្រឿង ចាប់ ដំណើរការ ដឹក អា​ចម៌ដី ចាក់​លុប​សមុទ្រ​ដំណើរការ​វិញ​ហើយ​បន្ទាប់​ពី​ផ្អាក​សកម្មភាព​មួយ​ដង្ហើមចង្រិត​

(​ខេត្ត​កែប​) ៖ រថយន្ត​បែន​តូច​ធំ​ជាង​២០០​គ្រឿង បាន​ចាប់​ដំណើរការ​ដឹក​ដី​ចេញពី​​ជួរ​ភ្នំ​ព្រះ​ក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប យក​ទៅ​ចាក់​លុប​សមុទ្រ ដែល​ជា​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កម្សាន្ត​​សាធារណៈ​កម្រិត​ខ្ពស់ ដើម្បី​ពង្រីក​ឆ្នេរ​ប្រវែង​២.៧០០​ម៉ែត្រ​ស្ថិតក្នុង​​ភូមិ​ថ្មី​សង្កាត់​ព្រៃធំ​ក្រុងកែប ។​

​ទោះបីជា​បែបណា​ក្តី​គេ​បាន​ដឹងថា រថយន្ត​បែន​ដឹក​ដី​កង់​១០​កាលពី​​ដើម​ខែ​វិច្ឆិកា​នេះ បាន​ដឹក​អាចម៌ដី​ចាក់លុប​សមុទ្រ​ទៅតាម​មុខសញ្ញា​នីមួយៗ​​ដែល​ក្រុមហ៊ុន​ឯកជន​ដេញថ្លៃ​បាន ។ ប៉ុន្តែ​បាន​ផ្អាក​ដំណើរការ​វិញ​មួយ​​ដង្ហើមចង្រិត​ដែរ​ដោយសារ​តែ​ផ្លូវ​អ៊ុត​កៅស៊ូ​ចាប់ពី​សេះស​ទៅដល់​ចំណុច​​រថយន្ត​ចូល​ទៅ​ចាក់​ដី​បាន​បែក​និង​ប្រេះ​ខូច​អស់​ដោយសារ​ទ្រ​ទម្ងន់​​រថយន្ត​ដឹក​ដី​ធ្ងន់​លើស​ចំណុះ​នេះ​មិនបាន ។ ពេល​នោះ​អាជ្ញាធរ​ខេត្ត​ក៏​បាន​ឱ្យ​ផ្អាក​សកម្មភាព​មួយរយៈ​សិន​ដោយ​រង់ចាំ​ផ្លូវ​ស្ងួត​ទើប​ដំណើរ​
​ការដឹក​ដី​បន្ត ។​

​ដោយសារតែ​ពេលវេលា​មាន​កំណត់​មិន​អាច​ទ្រាំ​ឥតប្រយោជន៍​ទៀត​​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆាំ្ន​២០២១ រថយន្ត​ដឹក​ដី​មក​ពី​ក្រុមហ៊ុន​ផ្សេងៗ​គ្នា​ចំនួន​ជាង​២០០​គ្រឿង​ក៏​ចាប់ផ្តើម​ដំណើរការ​បោះពួយ​ដឹក​អា​ចម៌ដី​​ចេញ​ពី​ជួរ​ភ្នំ​ព្រះ​យក​ទៅ​ចាក់​លុប​សមុទ្រ​ពង្រីក​ឆ្នេរសមុទ្រ​ជាថ្មីទៀត​​ឱ្យ​ឆាប់​ចប់​ឱ្យ​ឆាប់​ហើយ​ទោះបី​ផ្លូវ​មាន​ស្ថានភាព​អាក្រក់​ក៏ដោយ​នៅ​ថ្ងៃ​ទី​១​ ខែ​ធ្នូ ​ឆ្នាំ​២០២១​នេះ​គឺ​ធ្វើ​ផ្លូវ​បណ្ដើរ​ដឹក​អាចម៍ដី​បណ្ដើរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *