(ខេត្តកំពត) ៖ វិវាទបុគ្គលរវៀងពលរដ្ឋនិងពលរដ្ឋចំនួន២គ្រួសារដែលកើតឡើងក្នុងភូមិត្រពាំខ្យង់ឃុំអង្គរភ្នំតូចស្រុកអង្គរជ័យខេត្តកំពតដែលភាគីម្ខាងបានធ្វើរបងបិតផ្លូវដោយបណ្តាលអោយប៉ះពាល់ដល់ពលរដ្ឋចំនួន៣គ្រួសារផ្សេងទៀតមិនមានផ្លូវចេញចូលនាពេលកន្លងទៅនោះ។ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាស្រុកអង្គរជ័យជាពិសេសឯកឧត្តមមៅធនិនអភិបាលខេត្តកំពតនោះទំនាស់ខាងលើត្រូវដោះស្រាយបញ្ចប់ដោយភាគីធ្វើរបងបិតផ្លូវយល់ព្រមដោះដូរផ្លូវថ្មីជូនពលរដ្ឋចំនួន៤គ្រួសារដែលរងនូវផលប៉ះពាល់មិនមានផ្លូវចេញចូលផ្ទះនោះអោយមានផ្លូវចេញចូលវិញក្រោយពីមានការសម្របសម្រួលពីណាក់ឯកឧត្តមអភិបាលខេត្តស្របតាមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាល។
ផ្លូវដែលដោះដូធ្វើផ្លូវថ្មីនោះមានទំហំ៤មែត្រនិងប្រវែង៦០មែត្រគំរោងក្រាលគ្រោះក្រហមត្រូវបានឈូសឆាយធ្វើបណ្តើៗហើយនៅព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០២១នេះដោយពលរដ្ឋចំនួន៤គ្រួសារដែលអត់ផ្លូវដើរនាពេលកន្លងទៅបានសាទរដោយក្តីសោមនស្សរីករាយនិងថ្លែអំណរអគុណដល់ឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពតផងដែរ។
គួរំលឹកថាជម្លោះរវៀងបុគ្គលឈ្មោះឥនច្រច់ជាមួយឈ្មោះសរយៀមរហូតភាគីទំនាស់ឈ្មោះសរយៀមធ្វើរបងបិតផ្លូវដែលធ្វើអោយពលរដ្ឋចំនួន៣គ្រួសារផ្សេងទៀតមានផ្ទះនៅខាងក្រោយរងនៅផលប៉ះពាល់តាំងពីខែកញ្ញាឆ្នាំ២០២១មកម្លេះពោលគឺមុនពេលឯកឧត្តមម៉ៅធនិនមកតំណែងជាអភិបាលខេត្តកំពតទៅទៀត៕