ខេត្តព្រះវិហារ ៖ ប្រធានមន្ទីរសាធារណ:ការដឹកជញ្ជូនខេត្តព្រះវិហារ ៖ «ការចូលរួមថែរក្សា ការពារហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ឲ្យបានយូរអង្វែងតាមកាលកំណត់ ត្រូវចូលរួមគោរពតាម បទបញ្ញាត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីផ្លូវថ្នល់នឹងច្បាប់ចរាចរណ៍ផ្លូវគោក»។ ដែលនេះជាប្រសាសន៏លើកឡើងរបស់លោក សំ លាងទ្រីប្រធានមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះ វិហារលើកឡើងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរង្វង់មូលស្រអែមដែលមានទីតាំងស្ថិត
នៅភូមិស្រអែមឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីររសៀលថ្ងៃទី០៦ខែធ្នូឆ្នាំ ២០២១កន្លងទៅថ្មីៗនេះ។
លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជាទូទៅដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់សាធារណ:ទាំងអស់ ធ្វើយ៉ាងណាត្រូវចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏នៅលើដងផ្លូវ រក្សាសណ្តាប់ធ្នាប់សាធារណ: ក៏ដូចជាកាចូលរួមថែរក្សា នឹងការពារហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ឲ្យប្រើប្រាស់ជាប់បានយូរអង្វែងដោយលោកថាធ្វើយ៉ាងសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងចូលរួមគោរពតាមបទបញ្ញត្តិដែលមានចែងក្នុងច្បាប់ស្ដីពីផ្លូវថ្នល់ នឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា។
បន្ថែមពីនោះ លោកប្រធានមន្ទីរលើកឡើងទៀតថា កត្តាសំខាន់ដែលបញ្ជៀសបាននូវករណីគ្រោះថ្នាក់ចរាចរណ៏មិនឲ្យមានការកើតឡើងជាយថាហេតុផ្សេងៗនោះលោកប្រធានមន្ទីថាលុះត្រាណាតែបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវសាធារណ:ទាំងអស់ជៀសឲ្យអោយបាននូវរាល់ចំនុចសំខាន់ៗទាំងអស់ដូចខាងក្រោមនេះ។
ទី១ លោកថា មិនត្រូវរំលោភលើចំណីផ្លូវឬក៏យកដីចំណីផ្លូវដើម្បីដាក់តាំងទំនិញលកដូរឬក៏សាងសង់សំណង់ផ្សេងៗរំលោភលើដីចំណីជាដើម ។ល។ ៕
ទី២. សូមកុំកៃឆ្នៃយានយន្តខុសលក្ខណះបច្ចេកទេសដោយតទ្រុងខុសពីច្បាប់ដែលបានកំណត់។
ទី៣. កុំកែឆ្នៃបំពាក់ភ្លើង ឬកែប្រពន្វ័សំលេងយានយន្តខុសលក្ខណបច្ចេកទេសដែលនាំឲ្យភ្លឺចែងចាំងពេកឬមានសំលេងឮខ្លាំងខុសប្រក្រតីនោះ។
ទី៤. សូមកុំឲ្យដឹកលើសទំងន់កម្រិតកំណត់ដែលជាហេតុនាំឲ្យមានការឆាប់ខូចខាត់ផ្លូវថ្នល់និងស្ពានលឿនជាងអាយុកាលកំណត់។
ទី៥. សូមកុំឲ្យមានកាដឹកសំពីងសំពោងដែលការដឹកសំពីងសំពោងនេះហើយជាដើមចមងាយនឹងបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើង។
ទី៦. ចំនុចសំខាន់បំផុតលោកប្រធានមន្ទីរក៏សូវអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកបញ្ជាយានយន្តក៏ដូចទោចក្រយានយន្តគ្រប់ប្រភេទធ្វើយ៉ាងណាចូលរួមគោរពនឹងអនុវត្តអោយបានគ្រប់គ្នាដោយមុននឹងបើកបរត្រូវពាក់ខ្សែរក្រវ៉ាត់នឹងមួកសុវត្ថិភាពឲ្យបានត្រឹមត្រូវហើយត្រូវពិនិត្យលក្ខណះយានយន្តរបស់លោកអ្នកឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងបើកបរ ជាពិសេត្រូវគោរពនូវស្លាក់សញ្ញាកំណត់ល្បឿន ដែលបានដាក់តាមចិញ្ចើមដងផ្លូវនិមួយៗឲ្យបានម៉ឺងមាត់បំផុត ដើម្បីបញ្ចៀសបានក្នុងករណីគ្រោះថ្នាក់ដែលកើតមានឡើងដោយការធ្វេសប្រហែសទាំងនេះ។
ដោយលោកថា ការគ្រោះថ្នាក់ចរាចរនេះតែមួយប៉ព្រិចភ្នែកវានិងធ្វើឲ្យយើងបាត់បង់ទាំងជីវិតខូចខាតទាំងទ្រព្យសម្បត្តិឬក៏ធ្លាក់ខ្លួនពិការភាពអស់១ជីវិត ចឹងដើម្បីការពារឲ្យបាននៅហនិភ័យទាំងនេះបានត្រូវតែចូលរួមគោរពនឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នាហើយត្រូវទន្ទិញឲ្យជាប់មាត់នូវពាក្យស្លោក១ឃ្លាថា ថ្ងៃនេះថ្ងៃស្អក កុំឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៏កើតមានឡើងជាដាច់ខាត់ ។
ដោយសួនក្រែង