(ខេត្តកែប) ៖ បើទោះបីជាសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានចេញបញ្ជាអោយស្ថាប័ននិងក្រសួងពាក់ព័ន្ធចុះស្រាវជ្រៀវវែងមុខជនខិលខូចដែលទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបជាសម្បត្តិសាធារណៈកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅថ្មីៗហើយវិធានការក្តៅនេះត្រូវបានអនុវត្តនិងឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធយកមកចាត់ការតាមផ្លូវច្បាប់មួយចំនួនហើយក្តី។អ្នកខ្លះក៏បានប្រគល់ដីជូនរដ្ឋវិញហើយដែររីឯអ្នកខ្លះទៀតក៏កំពុងលាក់បាំងមិនព្រមចូលសារភាពនៅឡើងទេ។
ទន្ទឹមនិងរឿងរ៉ាវរំលោភយករដ្ឋខាងលើនេះយើងក្រឡេកមកមើលដីឆ្នេរសមុទ្រនិងដីភ្នំបារាំងវិញម្តងដែលស្ថិតនៅភូមិអង្កោលឃុំអង្កោលស្រុកដំណាក់ចង្អើរខេត្តកែប។បច្ចុប្បន្នត្រូវបានក្រុមអ្នកមានលុយនិងមានអំណាចធ្វើរបងព័ន្ធនិងចាក់អាចម៌ដីរំលោភយកដីឆ្នេរសមុទ្រយ៉ាងអនាធិបតេយ្យរីឯអាជ្ញាធរស្រុកខេត្តហាក់ដូចនៅស្ងៀមស្ងាត់មិនទាន់មានវិធានការតាមផ្លូវច្បាប់នៅឡើយ។
នៅព្រឹកថ្ងៃទី១៤ខែមករាម្សិលមិញនេះក្រុមការងាអង្គភាពសារព័ត៌មានយើងបានទៅដល់ទីតាំងខាងលើនេះផ្ទាល់ដើម្បីថតផ្តិតយករូបភាពជាក់ស្តែងដោយឃើញដីឆ្នេរសមុទ្រត្រូវបានគេចាក់អាចម៌ដីរំលោភយកនិងសកម្មភាពធ្វើរបងព័ទ្ធយ៉ាងមមាញឹកចំណែកភ្នំដែលនៅជាប់ឆ្នេរនោះដែលមានឈ្មោះថាភ្នំបារាំងក៏ត្រូវបានគេបោះបង្គោលរបងនិងដាក់សញ្ញាសម្គាល់ពុះចែកគ្នាពីជើងភ្នំរហូតដល់កំពូលភ្នំផងដែរ។
ប្រភពពីមាត់ចាបមាត់ព្រាបដែលមិនទាន់អាចយកជាផ្លូវការបាននៅឡើយនោះបង្ហើបថាដីនៅមាត់ឆ្នេរអង្កោលដែលគេចាក់អាចម៌ដីរំលោភនិងកំពុងធ្វើសកម្មភាពសាងសង់របងសំណង់រឹងមាំព័ទ្ធយកនោះអ្នកបញ្ជាអោយធ្វើហើយក៏ជាម្ចាស់ដីដែរត្រូវគេស្គាល់ឈ្មោះថារៀមសុខុនត្រូវជាឪពុកក្មេកឯកឧត្តមសោមពិសិដ្ឋអភិបាលខេត្តកែបនេះតែម្តង។ចំណែកដីភ្នំបារាំងដែលគេពុះជ្រៀកចែកគ្នានោះក៏ជារបស់មានអំណាចនៅក្នុងខេត្តនេះផងដែរ។
បើទោះបីយ៉ាងនេះក្តីឯកឧត្តមសោមពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបបានថ្លែងនៅព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២២នេះថាដីដែលសាងសង់របងនោះគឺគេមានប័ណ្ណកម្មសិទ្ធហើយការចាក់អាចម៌ចូលឆ្នេរនោះខាងស្រុកបានអោយគេកាយចេញវិញនិងត្រួតពិនិត្យវាស់វែងសិនដីក្នុងប្លង់ត្រឹមណា។ឯកឧត្តមបន្តថារាល់ថ្ងៃលោកខិតខំការពារណាស់។រឺឯឈ្មោះរៀមសុខុនមិនមានពាក់ព័ន្ធក្នុងរឿងហ្នឹងទេគេចេះតែលាបព័ណប៉ុណ្ណោះ។ដោយឡែកដីនៅចំណុចភ្នំបារាំងឯកឧត្តមបញ្ជាក់ថាភាគច្រើនគឺជាដីបទបញ្ជា០១ឆ្នាំ២០១២គឺមានប្លង់ត្រឹមត្រូវ។
ចំណែកអ្នកស្រីគឹមចន្នីអភិបាលស្រុកដំណាក់ចង្អើរបានអោយដឹងថាទីតាំងចាក់ដីនិងធ្វើរបងប៉ះពាល់ផ្លូវឆ្នេរខាងលើអាជ្ញាធរស្រុកអោយម្ចាស់ទីតាំងរើរបងចេញវិញនិងមិនទាន់កំណត់ពេលវេលារុះរើរបងនៅឡើយទេរងចាំយកប្លង់ពីខេត្តសិនដើម្បីមើលជើងម៉ែត្រហើយម្ចាស់ទីតាំងនេះគឺឈ្មោះអាត។
លោកសុខពុទ្ធិម៉ានីនប្រធានមន្ទីរនគររូបនីកម្មដែនដីនិងសំណង់ខេត្តកែបបានបន្ថែមថាដីដែលគេកំពុងធ្វើរបងសំណង់រឹងមាំនិងចាក់អាចម៌ខាងលើគឺមានប្លង់តាំងពីថ្នាក់ខេត្តមិនទាន់មានសិទ្ធសុីញ៉េនៅឡើយគឺនៅឆ្នាំ២០០៧មកម្លេះ៕