ករណី​ចាក់​អាចម៌ដី​រំលោភ​ឆ្នេរសមុទ្រ​អង្កោល​និង​ធ្វើ​របង​សំណង់​រឹងមាំ​ព័ទ្ធ​យក​ចំណុច​ភ្នំ​បារាំង​មហាជន​បានដាក់​ការសង្ស័យថា​អាច​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នៅក្នុង​ខេត្ត​និង​សូម​អំពាវនាវ​ដល់​ឯកឧត្តម​ឱម​យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការ​សុើបអង្កេត​លើ​ករណី​នេះ​

(​ខេត្ត​កែប​) បន្ទាប់ពី​មាន​ការចាក់​អា​ចម៌ដី និង​ធ្វើ​របង​សំណង់​រឹងមាំ រំលោភ​យកឆ្នេ​សមុទ្រយ៉ាង​អនាធិបតេយ្យ នៅ​ចំណុច​ភ្នំ​បារាំង ស្ថិត​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នៅ​ចុងឆ្នាំ​២០២១​កន្លងទៅនេះ ដោយ​លោកស្រី​ចៅហ្វាយស្រុក និង​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ខេត្ត​ថា និង​មាន​វិធានកា​រដ្ឋបាល​អោយ​ម្ចាស់​ទីតាំង​រូស​រើ​របង និង​កាយ​អាចម៌ដី​ចេញពី​ចំណី​ឆ្នេរសមុទ្រ​វិញ​នោះ ហាក់​គ្មាន​ប្រសិទ្ធ​សាប​ដូច​ទឹកទន្លេ​មកដល់​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ​ទៅ​ហើយ ។ គេ​នៅតែ​ឃើញ​របង​សំណង់​រឹង​នៅ​លាតសន្ធឹង​បង្ហាញ​រាង​លើ​ឆ្នេ​សមុទ្រ​ដែល​ជា​សម្បត្តិ​រដ្ឋ​សា​ធាណៈ​ដ៏​ដែល​រីឯ​លោក​ស្រី​ចៅហ្វាយស្រុក​និង​លោក​ចៅហ្វាយខេត្ត​នៅ​សង្ងំ​ដេក​លង់លក់​យ៉ាង​រំភើយ​អត់​ខ្វល់​អំពី​ប្រយោជន៍​ជាតិ​ជា​ធំ​ឡើយ​។​

​ដោយ​ភាពមិនប្រក្រតី​និង​អសកម្ម​របស់​អាជ្ញាធរ​ខាងលើ​ពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​កែប​សូម​សុំ​សំណូមពរ​ដល់​ឯកឧត្តម​ឱម​យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​កាត់​(ACU)​បើក​ការ​សុើបសង្កេត​ស្រាវជ្រាវ​វែកមុខ​អ្នក​ប្រព្រឹត្តនិង​ជន​ជាប់​ពាក់ព័ន្ធ​ជំ​ុ​វិញ​ការចាក់​អាចម៌ដី​រំលោភ​យក​ដី​ឆ្នេសមុទ្រ​និង​ធ្វើ​របង​សំណង់​រឹងមាំ​ព័ទ្ធ​យក​បំពាន​លើ​ច្បាប់​រដ្ឋ​នោះ​ដើម្បី​យក​មក​ចាត់ការ​តាម​និតិ​វិធី​និង​ដកហូត​ដី​ឆ្នេ​សមុទ្រ​នោះ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។​ពលរដ្ឋ​បន្ថែម​ដោយ​ដាក់​ការសង្ស័យថា​អាច​មាន​ការ​ត្រូវ​រូ​វរឺ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នៅ​ខេត្ត​កែប​ទើប​បទល្មើស​ខាងលើ​អាច​ប្រព្រឹត្ត​បាន​យ៉ាង​រលូន​ដូច​ច្នេះ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​អ្នកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ​បានអោយ​អង្គភាព​សារពត៌មាន​ម្លប់​សន្តិភាព​យើង​ដឹង​នៅ​រសៀល​ថ្ងៃទី​១២​ខែគុម្ភៈ​ឆ្នាំ​២០២២​នេះ​ថា​បានជា​យឺតយ៉ាវ​ក្នុង​អនុវត្ត​រដ្ឋបាល​ខាងលើ​ដោយសារ​មេការ​គ្រឿងចក្រ​ទីតាំង​នេះ​បានជា​ពន្ធនាគារ​។​

​ចំណែក​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​ថ្លែងថា ការកាយ​អាចម៌ដី​ចេញពី​ឆ្នេរ​វិញ​និង​រូស​រើ​វៃរ​បង​សំណង់​រឹង​ត្រូវតែ​ផ្ទៀងភ្ទាត់​គ្នា​អោយ​ច្បាស់​សិន​ទើប​ធ្វើ​បាន​រីឯ​បញ្ហា​នេះ​លោក​ថា​អាច​សួរ​ចៅហ្វាយស្រុក​បន្ថែម​ទៀត​ចុះ​ព្រោះ​លោក​ជាប់រវល់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *