ទាហាន​ថៃ ចាប់​ពលករ​ខ្មែរ​១១​នាក់ ឆ្លងដែន​ខុសច្បាប់​

ក្រុង​ប៉ោយប៉ែត ៖ ទាហាន​ឈុតខ្មៅ​ថៃ អង្គភាព​លេខ​១២​កងកម្លាំង​បូរ​ផា បាន​ឃាត​ខ្លួន​ពលករ​ខ្មែរ​ចំនួន​១១​នាក់ ដែល​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ នៅ​បរិវេណ​ព្រំដែន​ថៃ​-​កម្ពុជា ក្នុងភូមិ​ដង ងូ ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ​។​

​សមត្ថកិច្ច​ថៃ​ប្រាប់ថា​ក្រោយ​សួរនាំ​ពលរដ្ឋ​ទាំងនោះ​ដោយ​អះអាងថា នៅ​កម្ពុជា​អត់​មាន​ការងារ​ធ្វើ ត្រូវ​ការចូល​មក​ស៊ីឈ្នួល​នៅ​ផ្សារ​រោង​គ្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ​។​

​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូរ ឆ្នាំ​២០២០​កម្លាំង​ទាហាន​អង្គភាព​លេខ​១២ កងកម្លាំង​បូរ​ផា បាន​ចាត់តាំង​កម្លាំង​ចុះ​ត្រួតពិនិត្យ​តំបន់​ដែល​ទទួលខុសត្រូវ និង​បាន​ពិនិត្យ​ឃើញ​ពលរដ្ឋ​ខ្មែរ​ខណៈ​កំពង់​ដើរ​ចំនួន​១១​នាក់ ក្នុងនោះ​ប្រុស​១០​នាក់ និង​ស្រី​១​នាក់ នៅ​បរិវេណ​បង្គោល​ឡាក់​TA-365150 ភូមិ​ដង ងូ ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ កាលពី​យប់​កន្លងមក​។​

​ក្រោយពី​ធ្វើ​ការសួរនាំ​បានឲ្យដឹងថា ពលរដ្ឋ​ខ្មែរ​ខាងលើ ធ្វើដំណើរ​ចូល​មក​ប្រទេស​ថៃ ដើម្បី​ស៊ីឈ្នួល​ធ្វើ​ការងារ​ទូទៅ នៅ​ផ្សារ​រោង​គ្លឿ ឃុំ​/​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ទើប​សមត្ថកិច្ច​នាំ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ មក​សួរនាំ​ម្ដងទៀត​នៅ​ទី​បញ្ជារ​ការ​កងរ​យ​ទាហាន​ឈុតខ្មៅ​លេខ​១២០៥​។​សមត្ថកិច្ច​ថៃ​ថា​ពលរដ្ឋ​ខ្មែរ​ទាំង​១១​នាក់​ខាងលើ រួមមាន​ឈ្មោះ​៖ ធឿន សម្បត្តិ អាយុ​២៦​ឆ្នាំ​,​វៀន ភា អាយុ​២៨​ឆ្នាំ​, កង សំឌឿន អាយុ​១៨​ឆ្នាំ​, ណូ សេ​រ៉ា អាយុ​២០​ឆ្នាំ​, ហេ ធិតា អាយុ​៣២​ឆ្នាំ​,​តង កឿង អាយុ​៣១​ឆ្នាំ​,​ឡាង មាន អាយុ​៣៧​ឆ្នាំ​,​សក ថេត អាយុ ២៥​ឆ្នាំ​, ហង គីម​ហាន អាយុ​៣៧​ឆ្នាំ​, កង សុន អាយុ ២៨​ឆ្នាំ និង​នាង រស្មី អាយុ​២៥​ឆ្នាំ អ្នក​ទាំងអស់​មាន​ទីលំនៅ ភូមិ​/​សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មិន​មាន​លិខិតឆ្លងដែន បាន​លួច​ចូលមក​ប្រទេស​ថៃ តាម​ច្រករបៀង ដោយ​មិន​មាន​មេខ្យល់ និង​មិន​អស់ថ្លៃ​ឆ្លងដែន​អោយ​អ្នកណា​ទាំងអស់ ដើម្បី​មក​រក​ស៊ីឈ្នួល​ធ្វើការ​ទូទៅ នៅក្នុង​ផ្សារ​រោង​គ្លឿ ស្រុក​អារញ្ញ ដោយសារ​ខាង​ប្រទេស​កម្ពុជា​មិន​មាន​ការងារ​ធ្វើ និង​ទាំងអស់គ្នា​ធ្លាប់​ចូល​-​ចេញ​ប្រទេស​ថៃ ក្នុង​ម្នាក់ៗ​ពី​៣-២៤​លើក តាម​ច្រកព្រំដែន​អន្ថរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក និង​តាម​ច្រករបៀង ទើប​សមត្ថកិច្ច​នាំ​ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំងអស់ បញ្ជូន​ទៅ​ឲ្យ​កងរ​យ​នគ​បាល​ព្រំដែន​១២៤ ភូមិ ណូន ម៉ាក​មុន ស្រុក​គោក​ឃ្យូ​ង ដើម្បី​បណ្ដេញ​ឲ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ តាមប៉ុស្ត៍​ត្រួតពិនិត្យ​៣៨ ច្រក​អូរ​បី​ជាន់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *