តើ​មាន​អ្វី​នៅ​ពីក្រោយ​វាំងនន​ខ្មៅ​នៃ​រឿង​ធ្វើ​របង​រឹងមាំ​ព័ទ្ធ​និង​ចាក់​អាចម៌ដី​រំលោភ​យក​ឆ្នេរសមុទ្រ​អង្កោល​នោះ​បាន​ជា​មាន​អ្នក​អន្តរា​គន៍​សុំ​លុប​រឿងនេះ​សិន​បន្ទាប់​ពី​អង្គភាព ព័ត៌មាន​យើងខ្ញុំ​ការចុះ​ពី​វគ្គ​កន្លងមក​ថ្មីៗ​នេះ​

(​វគ្គ​៣​ខេត្ត​កែប​) ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ លោក ខៀវ សុ​ផានុ​រស្ស ចាងហ្វាង​ការផ្សាយ​គេហទំព័រ​សារព័ត៌មាន ម្លប់​សន្តិភាព សូម​បញ្ចេញ​នូវ​ទស្សនៈ​ជំហ​របស់​ខ្លួន គោរព​ច្បាប់ ដោយ​ឈរ​លើ​គោល​ការ​ច្បាប់ក្រម​សីល​វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា អ្វី​ដែល​អង្គភាព ផ្សព្វផ្សាយ គឺ​គោរព​ក្រមសីលធម៌ ផ្សព្វផ្សាយ​តែ​រឿង​ពិត មិន​តម្រូវ​ចិត្ត​បុគ្គល​ណា​ម្នាក់ ជាពិសេស​មិត្ត​អ្នកអាន អ្នក​ស្តាប់ ព្រមទាំង​អ្នក​ខ​មិន​គាំទ្រ និង​អ្នក​ដែល​មិន​គាំទ្រ ហើយ​ផ្សាយ​តាម​ការបង្គាប់បញ្ជា​ឡើយ អង្គភាព ព័ត៌មាន​ម្លប់​សន្តិភាព បាន​ដើរតួនាទី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​រឿង​ពិត​ក្នុងសង្គម និង​នាំ​ដំណឹង​ពី​ពលរដ្ឋ​ទៅ​ថ្នាក់ដឹកនាំ និង​នាំ​ដំណឹង​ពី​ថ្នាក់ដឹកនាំ​មក​កាន់​ប្រជាពលរដ្ឋ ហើយ​អង្គភាព​គេហទំព័រ ព័ត៌មាន​ម្លប់​សន្តិភាព​យើងខ្ញុំ​មិន​បម្រើ​អោយ​បក្ស​នយោបាយ​ណា​ឡើយ ជា​អង្គភាព​សារព័ត៌មាន​ឯករាជ ដែល​គោរព​តាម​ក្រម​សីលធម៌​និង​តាម​សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន ចុះបញ្ជី​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ តាម​ទម្រង់​បែបបទ​របស់​ក្រសួង ។ តែ​អ្វី​ដែល​អង្គភាព​យើងខ្ញុំ​មិន​យល់​នោះ បន្ទាប់​ពី​អង្គភាព​យើងខ្ញុំ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​វគ្គ​២ ទាក់ទង​ជន​ឆ្លៀត​ឱកាស​និយម​មួយ​ក្បាប់​តូច បាន​ចាក់​អាចម៍ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ និង​ធ្វើ​របង​ថ្ម​ហ៊ុព័​ទ្ធយក​ដីរ​ដ្ឋ​ធ្វើ​កម្មសិទ្ធិ​ឯកជន​នោះ មាន​ជនអនាមិក បានខ​ល​មក​តាំងខ្លួន​ជា​អ្នកដោះស្រាយ​រឿង​ខាងលើ និង​ស្នើ​អោយ​អង្គភាព​យើងខ្ញុំ ទម្លាក់ ឬក៏​លុប​រឿង​ចេញ​ពី​អង្គភាព សារ​សម្លេង​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​មនុស្ស​មួយក្រុម​មាន​គ្នា​ចំនួន ២ នាក់ ដែល​បានខ​ល​ទូរស័ព្ទ​មកកាន់​លោក​នៅ​ថ្ងៃទី​១៣ និង​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២២​ថ្មីៗ​នេះ ដោយ​មាន​ខ្លឹមសារ​ស្រដៀង​គ្នា និង​គោលបំណង​ចង់​អោយ​លោក​ទម្លាក់​រឺ​លុប​ចោល​រាល់​ព័ត៌មាន ដែល​ពាក់ព័ន្ធ​ករណី​ចាក់​អាចម៌​រំលោភ​ឆ្នេរសមុទ្រ​និង​ធ្វើ​រប​ង​សំណង់​រឹងមាំ​ព័ទ្ធ​យក​ដី​ឆ្នេរ​យ៉ាង​អនាធិបតេយ្យ​ចំណុច​ភ្នំ​បារាំង ស្ថិតនៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ ដែល​បាន​ចុះ​ផ្សាយ​ចំនួន​២​លេខ​កន្លងទៅ គឺ​ថ្ងៃ​ទី​១៥​ខែ​មករា និង​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ ឆ្នាំ​២០២២ ថ្មីៗ​នេះ ពី​សំណាក់​អង្គភាព​គេហទំព័រ​ម្លប់​សន្តិភាព​ដែល​មាន​លោក ខៀវ សុ​ផានុ​រស្ស ជា​ស្ថាបនិក ។​

​បុគ្គល​ទាំងពី​រូប​ដែល​បានខ​ល​មកសុំ​អន្តរាគមន៍​នោះ​ទី​១ ប្រើប្រាស​ទូរស័ព្ទ​លេខ ០៦៩៥៥៥៥៦០ ដោយ​រូបគេ​មិន​បាន​ប្រាប់​ឈ្មោះ រឺ​មក​ពី​អង្គភាព​ណា​ឡើយ ។ ហើយ​ប្រាប់​ថា «​តេ​»​ពី​ភ្នំពេញ​ទៅ​ដោយ​សុំ​អោយ​អង្គភាព​សារព័ត៌មាន​ម្លប់​សន្តិភាព ទម្លាក់​រឺ​លុ​បរឿង​ខាងលើ​ចោល​សិន ពីព្រោះ​គេ​កំពុង​ស្រាវជ្រាវ និង​ធ្វើការ​រឿង​ហ្នឹង ហើយ​និង​សុំ​អោយ​ថ្លៃ​កាហ្វេ​គុយទាវ​ចំនួន​៤០០០០០៛(​សែសិប​ម៉ឺន​រៀល​) ។ គេ​បាន​បញ្ជាក់ថា លុយ​អោយ​នេះ​មិនមែន​ជា​លុយ​សុំ​អន្តរាគ​ម៍ដក​ពត៌មាន ឬ​ជា​រឿង​ពុករលួយ​អ្វី​ឡើយ តែ​ជា​លុយ​ទឹកចិត្ត ។ បើទោះបី​យ៉ាងនេះ​ក្តី​សំណើរ​ខាងលើនេះ ត្រូវបាន​លោក ខៀវ សុ​ផានុ​រស្ស បដិសេធ​និង​ច្រាន​ចោល​មិន​ទទួល​។​

​បន្ទាប់មក​នៅ​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ ក៏​មាន​ជន​ទី​២ ដោយ​ប្រើប្រាស​លេខ​ទូរស័ព្ទ​០៨៨២៧៧៧៧៥៧ និង​ភ្ជាប់​បណ្តាញ​តេ​លេក្រា​ម​មានឈ្មោះ អ៊ឹង គឹំហុង ខ​ល​មកហើយ​ប្រាប់ថា គេ​ធ្វើការ​នៅ​ក្រសួង ហើយក៏​ជា​អ្នកកាសែត​ដែរ ។ ខ​ល​មកនេះ​មិនមែន​ក្នុងនាម​ក្រសួង​ទេ គឺ​មាន​គេ​អោយមក​ជួយ​សម្រួល​សុំអោយ​ដក​រឿង​ខាងលើ​ចេញ ព្រោះ​ខាងគេ​ដឹងខ្លួន​ខុស​ហើយ និង​ខ​ល​មក​ខាង​ក្រសួង​អោយ​ជួយ​អោយ​បញ្ចប់​កុំ​ផ្សាយ​តទៅទៀត និង​ថា​ចង់​បាន​លក្ខ័ណ​ណា​ប្រាប់​វិញ​មក តែ​សំណើ​នេះ​ត្រូវបាន​លោក ខៀវ សុ​ផានុ​រស្ស ចាងហ្វាង​សារព័ត៌មាន​ម្លប់​សន្តិភាព​មិន​ទទួល​។​

​អង្គភាព​គេហទំព័​រម្លប​សន្តិភា​ព​យើង​មាន​ជា​ចម្ងល់​ថា តើ​បុគ្គល​ទាំង​ពីរ​នាក់​ដែល​ប្រើ​លេខ​ទូរស័ព្ទ​ខា ងលើ ជា​អ្នក​ណា ដែល​បានខ​ល​មក​អង្គភាព​យើង​ក្នុង​ន័យ​ជួយ​បិតបាំង​ជន​ខិត​ខូច​ដែល​រំលោភ​ដី​ឆ្នេរសមុទ្រ​ជា​សម្បត្ត​រដ្ឋ​សាធារណៈបើ​ប្រិយមិត្ត​អ្នកតាមដាន​ដឹង​ម្ចាស់​លេខ​ទូរស័ព្ទ​នេះ​ជា​នរណា​សូ​មខ​មិន​ប្រាប់​ផង​។​

​ក្រុម​អ្នកសារព័ត៌មាន​យើង​ក៏​ដូចជា​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​កែប​សូម​អំពាវនាវ​ដល់​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ​ឯកឧត្តម​ជា​សុផារ៉ា​ប្រធាន​គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​តំបន់ឆ្នេ​និង​ឯក​ឱម​យិនទៀង​ប្រ​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លុយ​ហៅ​កាត់​(ACU)​បើក​ការស៊ើបអង្កេត​និង​ស្រាវជ្រាវ​រក​មុខ​អ្នកប្រព្រឹត្ត​និង​អ្នក​ជាប់​ពាក់ព័ន្ធ​រួមទាំង​អ្នក​នៅ​ពីក្រោយ​ខ្នង​វាំងនន​ខ្មៅ​រឿង​ចាក់​ដី​រំលោភ​ឆ្នេរ​និង​ធ្វើ​របង​ថ្ម​ព័ទ្ធ​យក​ដី​រដ្ឋ​នោះ​មក​ផ្តន់ទារ​ទោស​តាមច្បាប់​ដោយ​ស្របតាម​វិធានក្តៅ​របស់​សម្តេច​តេជោ​ប្រមុខ​រាជរដ្ឋភិបាល​កម្ពុជា​កាលពី​ថ្ងែ​ទី​២៨​ខែ​វ​ច្ឆិកា​រ​ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មីៗ​ក្តី​អំពី​ការ​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដី​រដ្ឋ​និង​ដកហូត​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​។​

​គួរលឹ​ក​ផងដែរ​ថា ឆ្នេរសមុទ្រ​អង្កោល​ក្បែរ​ភ្នំ​បារាំង​ត្រូវបាន​អ្នកមាន​លុយ​និង​អំណាច​ធ្វើ​របង​រឹងមាំ​ព័ទ្ធ​និង​ចាក់​អាចម៌ដី​រំលោភ​យក​យ៉ាងគ​ឃ្លើន​រីឯ​អ្នកស្រី​គឹម​ចន្នី​ចៅហ្វាយស្រុក​ដំណាក់​ចង្អើរ​និងឯ​ក​ឧត្តម​សោម​ពិ​សិទ្ធ​អភិបាលខេត្ត​កែប​បាន​ត្រឹង​ឈរ​អោបដៃ​មើល​ហើយ​ចេះតែ​សន្យា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ថា​និង​មាន​វិធាន​អោយ​រួច​តែ​ពី​មាត់​តែ​ប៉ុណ្ណោះ​ដូច​ពាក្យចាស​ពោលថា​(​កោ​កៗ​សឹក​មាត់​ត្រដោក​ឆ្អែត​ពោះ​ក្របី​) ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *