លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​វត្តមាន​ជនបរទេស​តាម​ប្រព័ន្ធ Foreigner Presence in Cambodia System (FPCS) ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ

ខេត្ត​ឧត្ដរមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​វត្តមាន​ជនបរទេស​តាម​ប្រព័ន្ធ Foreigner Presence in Cambodia System (FPCS) ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ ។​

​កិច្ចប្រជុំ​នេះ ក៏​មាន​ការចូលរួម​ពី លោក​ស្នងការរង ទទួល​ផែនកា​រងារ​អន្តោប្រវេសន៍​, ស្នងការរង ទទួល​ផែន​ការងារ​សន្តិសុខ ស្នងការរង​ទទួល​ផែនកា​រងារ​សេនាធិការ ស្នងការរង​ទ​ទទួល​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ លោកនាយ​-​នាយរង​ការិយាល័យ​ជំនាញ និង​លោក -​អធិការរង​, នាយ​-​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​២៤ និង​មន្ត្រី សរុប​ចំនួន ៦៩​នាក់ ។​

​ជាមួយគ្នា​នោះ​ដែរ លោកស្នងការ ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដើម្បី​ក្តាប់​ឲ្យបាន​ច្បាស់លាស់ អំពី​ចំនួន​វត្តមាន​ជនបរទេស និង​ទីកន្លែង​ស្នាក់នៅ របស់​ជនបរទេស​គ្រប់រូប មន្ត្រី​ជំនាញ​ត្រូវតែ​យកចិត្តទុកដាក់​ទៅលើ​ការគ្រប់គ្រង​វត្ត​មាន​ជនបរទេស និង​ការគ្រប់គ្រង​វត្ត​មាន​ជនបរទេស​តាម​ប្រព័ន្ធ FPCS នេះ​។​

​ក្នុង​នោះ​ផង​ដែរ លោកស្នងការ ក៏​បាន​ណែនាំ​ដល់​លោក​ស្នងកា​រង លោកនាយ​-​នាយរង​ការិយាល័យ​ជំនាញ អធិការរង ជាពិសេស​លោក​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល ទាំង​២៤ ត្រូវ​យកចិត្តទុកដាក់​យល់ច្បាស់ អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ FPCS ដើម្បី​ជា​គ្រូ​បង្គោល និង​ធ្វើ​ការណែនាំ​បង្រៀន​បន្ត ដល់​បណ្តា​ម្ចាស់​ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ឬ​អ្នក​កាន់កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទ ដែល​មាន​ជនបរទេស​ស្នាក់នៅ​។​

​បន្ទាប់មកទៀត ការិយាល័យ​ជំនាញ បាន​ធ្វើ​បទ​បង្ហាញ​បន្ថែមទៀត អំពី​របៀប​បង្កើត​គណ​នី និង​របៀប​ប្រើប្រាស់​ប្រព័ន្ធ FPCS ផងដែរ​។​

​គួរ​ជម្រាប​ថា គោលបំណង​នៃ​ការ​ដាក់ឲ្យ​ប្រើប្រាស់​ប្រព័​ន្ធ​គ្រប់គ្រង​វត្ត​មាន​ជនបរទេស តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ គឺ​ដើម្បី​ងាយស្រួល​ដល់​ការគ្រប់គ្រង​វត្ត​មាន​ជនបរទេស ដែល​ចូលមក​ស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការប្រើ​ប្រព័ន្ធ​អេឡិចត្រូនិក FPCS (Foreigner Presence in Cambodia System ) អត្តសញ្ញាណ​ជន​បរទេស​ទាំងអស់ និង​ចូល​ទៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​របស់​សមត្ថ​កិច្ច ហើយ​ក៏​ងាយស្រួល ក្នុង​ការគ្រប់គ្រង​ជន​បរទេស ជាពិសេស​គឺ​ការបង្ក្រាប​បទល្មើស និង​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន បាន​ទាន់ពេល​ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *