ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ខុសច្បាប់​មួយ​កន្លែង​កំពុងបើក​លេង​យ៉ាង​អ​នាធិ​តេ​យ្យ​ក្នុង​ស្រុក​ស្រី​សន្ធរ​សមត្ថកិច្ច​មិន​បង្ក្រាប​សង្ស័យ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​

ខេត្ត​កំពង់ចាម ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​កុម្ភះ ឆ្នាំ​២០២២​នេះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ទីតាំង​បើក​លេង​ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង​ខុសច្បាប់​មួយ​កន្លែង​កំពុងបើក​លេង​យ៉ាង​គឃ្លើន​នៅ​ចំណុច​ភូមិ​ព្រៃទទឹង​និង​ភូមិ​រាល​ស្បូវ​(​លេង​ចល័ត​ចំនួន​ពីរ​ភូមិ​នេះ​)​ឃុំ​ឫស្សីស្រុក​ស្រុក​ស្រី​សន្ធរ​ខេត្ត​កំពង់ចាម​។​កំពុងតែ​បើក​ដំណេីរ​ការលេង​យ៉ាង​គក្រឹកគក្រេង​ជា​រៀងរាល់ថ្ងៃ​គេ​ទាន់​មិន ឃើញ មាន​សមត្ថកិច្ច​ចុះ​ទប់ស្កាត់ និង បង្ក្រាប​នោះ ឡើយ​សង្ស័យ​ជា​ឆ្នាំងបាយ​អស់លោក​មន្ត្រី​ជំនាញ​ទេ​ដឹង​។​

​យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​បន្ត​ឲ្យដឹងថា មេ​បន​ល្បែងស៊ីសង​ខុស​ច្បាប់​ខាងលើ ត្រូវបាន​គេ​ឈ្មោះ​ថន​និង​ឈ្មោះ​ពេជ្យ​បាន​រត់ការ​បង់លុយ​របៀ​ប​ពុករលួយ​ក្រោម​តុ​តាំងពី​ថ្នាក់​ក្រោម​រហូតដល់​ថ្នាក់​ខេត្ត​។​អញ្ចឹង​ហើយ​បានជា​គេ​បើក​លេង​ដំណើរការ​យ៉ាង​រលូន​ដូច​ច្នេះ​រីឯ​ក្រុម​អ្នកញៀន​ល្បែង​ជាច្រើន​នាក់​កំពុង​ស ម្រុក ចូល លេ ង យ៉ាង​ព ពាក់ ព​ពួន​ដូច​ទឹកបាក់​ទំនប់​អញ្ចឹង​។​ដោយ​មិន​ខ្វល់​ពី​វិធានការ​រាជរដ្ឋាភិបាល​ទប់ស្កាត់​ស្តី​អំពី​ការរី​ក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ខណៈ​មេរោគ​នេះ​កំពុង​វាយឡុក​ក្នុងសហគន៍​គួ​អោយ​កត់សម្គាល់​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់​នៅក្បែរ​បន​ល្បែង​នោះ​បាន​ឲ្យ​ដឹង​បន្តថា​មេ​បន​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ខាងលើ​ប្រហែលជា​មាន​ខ្នង​ធំ​ហើយ​រឹងមាំ​នៅ​ពីក្រោយ​ហើយ​មើល​ទៅ​បាន​ជា​ហ៊ាន​បើក​លេង​ល្បែង​ខុស​ច្បាប់​ដោយ​មិន​ខ្វល់​ពី​ចំណាត់ការ​ខាង​អាជ្ញាធរ​សមត្តកិច្ច​ជំនាញ​នោះ​ឡើយ​។​

​បងប្អូន​ប្រជាពលរដ្ឋ​បាន​សម្ដែង​ការ​មិន​ពេញចិត្ត​និង​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង និង​មាន​ការ​ភ័យ ខ្លាច កើ ត​មាន​បទ ល្មើស ផ្សេងៗ​ដូច ជា អំពើ ចោរកម្ម អំពើ ហិង្សា និង​ប ទ​ល្មើស ជួញ ដូរ​និង ប្រើ ប្រា​ស់ គ្រឿង ញៀន ព្រោះ មា ន​ព ល​រដ្ឋ ខ្លះ ចាញ់ ល្បែង ល ក់​អ ស់​ទ្រព្យសម្បត្តិ​ដីធ្លី និ ង​ជំ ពាក់​បំ ណុល គេ ជុំ​ទិស បង្ក ជា​បញ្ហា អសន្តិសុខ សង្គម​។​

​ជុំវិញ​ករណី​ខាងលើ​លោក​វរសេនីយ៍ឯក​ប៉ាក​ជាតិ​អធិការនគរបាល​ស្រុក​ស្រី​សន្ធរ​បានអោយ​អង្គ​ភាសារ​ព័ត៌មាន​ម្លប់​សន្តិភាព​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ខែគុម្ភៈ​ឆ្នាំ​២០២២​នេះ​ថា​បញ្ហា​រឿង​នេះ​លោក​អត់​ទាន់​ដឹង​ទេ​ឥឡូវ​លោក​កំពុង​ឡាន​ចាំ​លោក​ចុះ​ទៅ​មើល ។​

​បងប្អូន​ប្រជាពលរដ្ឋ​សូម​សំណូមពរ​និង​ធ្វើ​ការស្នើ​ដល់​លោក​ឧត្តមសេនីយ៍ទោឯម​កុ​សល​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​មេត្តា​ចាត់​កម្លាំង​ជំនាញ​ក្រោម​ឱ​វ៉ាត​ចុះ​ទប់ស្កាត់​និង​មាន​ចំណាត់ការ​បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​ទីតាំង​ខាងលើ​មួយ​នេះ​អោយទាន់​ពេលវេលា​ផង​ទាន​!!៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *