(ខេត្តកែបវគ្គ៤) ៖ អង្គភាពសារព័ត៌មានម្លប់សន្តិភាពមានកិត្តិយសសូមជំរាបជូនសម្តេចទ្រង់ឯកឧត្តម លោកជំទាវ អស់លោកលោកស្រីនិងសាធារណៈជនអោយបានជ្រាបថា អង្គភាពយើងខ្ញុំតែងតែប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវស្របតាមច្បាប់ក្រមសិលធម៌ វិជ្ជាជីវ ស្តីពីរបបសារព័ត៌មាន យើងខ្ញុំកន្លងមកបានធ្វើការផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនានិងចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលញុះញង់អោយមានការប្រកាន់ពូជសាសន៍ពណ៌សម្បុរភេទភាសាជំនឿសាសនា ឬក៏បម្រើអោយផលប្រយោជន៍ និន្នាការនយោបាយណាមួយឡើយ អង្គភាពសារព័ត៌មានម្លប់សន្តិភាពយើងខ្ញុំធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម និងផ្សព្វផ្សាយលាតត្រដាងពីបុគ្គលមួយចំនួនតូច ដែលរំលោភបំពានដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ភូតភរកុហក់ថ្នាក់ដឹកនាំលើ ព្រោះតែប្រយោជន៍ខ្លួន។
បន្ទាប់ពីអង្គភាពគេហទំព័រម្លប់សន្តិភាពបានចុះផ្សាយជុំវិញរឿងក្រុមអ្នកមានលុយ មានអំណាចបានធ្វើសកម្មភាពចាក់អាចម៌ដីរំលោភយកថ្លុកទឹកប្រៃនិងឆ្នេរសមុទ្រនិងធ្វើរបងថ្មរឹងមាំព័ទ្ធយ៉ាងអនាធិបតេយ្យស្ថិតនៅចំណុចជើងភ្នំបារាំង ភូមិអង្កោល ឃុំអង្កោលស្រុកដំណាក់ចង្អើរខេត្តកែបកន្លងមក អង្គភាពសារព័ត៌មានយើងខ្ញុំបានផ្សព្វផ្សាយជាបន្តបន្ទាប់ចំនួន៣វគ្គគឺវគ្គ១~ផ្សាយនៅថ្ងៃទី១៥ខែមករា ២០២២ វគ្គ២~ចេញផ្សាយនៅថ្ងៃទី១៣មករា ២០២២ វគ្គ៣~ចេញផ្សាយ ១៦ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗ ដើម្បីអោយថ្នាក់ដឹកនាំលោកបានជ្រាបជាពិសេសសម្តេចតេជោបិតាសន្តិភាព នៅកម្ពុជានិងជាប្រមុខរាជរដ្ឋាភិបាល និងមានវិធានការអោយទាន់ពេលវេលាចំពោះភាពមិនប្រក្រតីខាងលើនេះ។
លោកខៀវសុផានុរស្សចាងហ្វាងការផ្សាយសារព័ត៌មានម្លប់សន្តិភាពនៅរសៀលថ្ងៃទី៤ ខែមីនាឆ្នាំ២០២២នេះបានប្រាប់ក្រុមការងារយើងអោយដឹងថា កាលពីថ្ងៃទី០៣ ខែមិនា ២០២២ មានមន្ត្រីជាន់ខ្ពស់ថ្នាក់រដ្ឋលេខាធិការម្នាក់បានស្នើអោយលោកលុប ឬទម្លាក់ចោលព័ត៌មានរឿងចាក់ដីរំលោភឆ្នេរសមុទ្រអង្កោលខាងលើទាំងអស់ ហើយលោកថា មេលើសុំ បើមិនព្រមទេគេនិងអោយខាងមហាផ្ទៃដាក់ពាក្យប្តឹងដើម្បីចាត់ការតានីតិវិធី។
បើយោងតាមជំពូកទី២ស្តីពីការទទួលខុសត្រូវអ្នកសារព័ត៌មានត្រង់មាត្រា១០មានខ្លឹមសារដូចតទៅ(ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយទោះសរសេរបញ្ឆិតបញ្ឆៀង ឬក៏រូបគំនូរ ឬរូបថតមួយនៃសារព័ត៌មានមួយដែលមានលក្ខណៈខុសពីការពិតធ្វើអោយខូចខាតដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួនមានសិទ្ធអោយសារព័ត៌មាននោះធ្វើការកែតម្រូវឬមានសិទ្ធឆ្លើយតបនិងធ្វើបណ្តឹងពីបទបរិហាកេរ្តិពីបទមួលបង្កាច់ ឬជេប្រមាថចំពោះការប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ខ្លួន។
ចម្លើយកែតម្រូវរឺឆ្លើយតបត្រូវចុះផ្សាយក្នុងរយះប្រាំពីរថ្ងៃយ៉ាងយូរ ឬនៅលេខបន្ទាប់ក្រោយពីទទួលការទាមទារអោយកែតម្រូវឬឆ្លើយតប។) អង្គភាពសារព័ត៌មានម្លប់សន្តិភាព សូមមានជាចម្ងល់ថា តើការចុះផ្សាយរឿងបុគ្គលជនខិលខូចលួចចាក់ដីរំលោភយកឆ្នេរសមុទ្រអង្កោលដែលជាសម្បត្តិរដ្ឋនោះ មានពាក់ព័ន្ធអីជាមួយក្រសួងដែរទាន!ហេតុអ្វីក្រសួងមហាផ្ទៃត្រូវមកប្តឹងអង្គភាពយើងខ្ញុំព្រោះរឿងនោះជារឿងបុគ្គលសោះ!។
សូមញ្ជាក់ថាកន្លងទៅក៏មានជនអានាមិកមួយក្រុមមានគ្នាចំនួន២នាក់ដោយប្រើប្រាស់លេខទូស័ព្ទខ្សែទីមួយ០៦៩៥៥៥៥៦០និងម្នាក់ទៀតភ្ជាប់បណ្តាញតេឡេក្រាមឈ្មោះអ៊ឹង គឹមហុងដោយប្រើទូរស័ព្ទផ្សេងខលមក០៨៨២៧៧៧៧៥៧ ដោយមានចេតនាស្រដៀងគ្នាចង់ទម្លាក់ឬក៏លុបរឿងខាងលើចោល និងផ្តល់លុយចំនួន៤០០០០០៛(សែសិបម៉ឺនរៀល)ហូបកាហ្វេគុយទាវ ហើយបញ្ជាក់ថាលុយនេះ គឺជាលុយលើកទឹកចិត្តមិនម៉ែនសូកប៉ាន់ទេ តែសំណើនោះត្រូវបានអង្គភាពសារព័ត៌មានម្លប់សន្តិភាពបដិសេធមិនទទួល។
គូសបញ្ជាក់ថាការធ្វើរបងរឹងមាំនិងចាក់អាចម៌ដីរំលោភចូលឆ្នេរសមុទ្រនៅភូមិសាស្ត្រខាងលើត្រូវអាជ្ញាធរចុះហាមឃាត់ហើយអ្នកស្រីគឹមចន្នីចៅហ្វាយស្រុកដំណាក់ចង្អើរ កន្លងមកធ្លាប់បញ្ជាក់ថា លោកស្រីនិងមានវិធានការរដ្ឋបាលអោយរុះរើរបងនិងកាយដីចេញពីឆ្នេរវិញ ដោយរងចាំផ្ទៀងភ្ទាត់ប្លង់សិនតែមកដល់ថ្ងៃទី៥ខែមិនា ឆ្នាំ២០២២នេះទៅហើយ ចំណាត់ការរបស់អាជ្ញារធរស្រុកនិងខេត្តស្ងាត់សូន្យឈឹង៕