ខេត្តកំពត ៖ រឿងក្តៅៗថ្មីទៀតហើយ នៅព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២នេះ លោកប្រាក់ ប្រាកដ ម្ចាស់ទីតាំងដីឡូតិ៍នៅកោះស្មៅជាប់ផ្លូវទៅកំពង់ផែខ្យូងថ្មEDB ដែលស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រាល ស្រុកទឹកឈូ ខេត្តកំពត លោកលឹម ឡេង និងប្រជាពលរដនៅកន្លែងកើតហេតុបានអោយដឹងថា លោកអេង អូន អាងខ្នងបង្អែកប៉េអឹម លោកបានចុះរឹបអូសសម្ភារៈសំណង់របស់ពលរដ្ឋ ដែលម្ចាស់ទុកចោលក្នុងដីឡូតិ៍ ដែលមិនមានកម្មភាព គឺជាករណីហឹង្សាបំពានច្បាប់ និងរំលោភលើច្បាប់ក្រមព្រហ្មទណ្ទជំពូកទី០៦ ត្រង់មាត្រា២៩៩ មិនតែប៉ុណ្ណោះលោកអេង អូន បានឃុមឃិតគ្នា ជាមួយអាវុធហត្ថខេត្តកំពតម្នាក់ គឺលោកសៅ វាសនា បង្កើតអោយមានអំពើហឹង្សារំលោភលើដីលំឋានអ្នកដ៏ទៃ ព្រមទាំងឈួសឆាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃដោយចេតនា មិនតែប៉ុណ្ណោះទង្វើនិងសកម្មភាពរបស់លោកអេង អូន បានធ្វើលើសច្បាប់ហួសហេតុ លោកអេង អូន ត្រូវបានគេស្គាល់ថា លោកមានមុខងារជានាយទាហ៊ានថ្នាក់វរសេនីយ៍ត្រីទ័ពអាកាសកងកេងខេត្តព្រះសីហនុ បន្ទាប់លោកបានអនុវត្តន៍ផ្ទុយពីច្បាប់ លោកបានរំលោភទំណុកចិត្តលើកិច្ចសន្យាកន្លងមក ហើយថ្មីៗនេះ លោកអេង អូន ត្រូវបាន ខុទ្ទកសរល័យសម្តេចពិជ័យសេនា ចេញលិខិតលេខ០៧ ល អ ជ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ អោយចូលខ្លួនសម្រប់សម្រួលបញ្ចប់រឿង ជៀសវាងបះពាល់ស្ថាប័នអង្គភាពរបស់ខ្លួន។
សូមបញ្ជាក់ថា លោកអេង អូន កាលពីកំឡុងឆ្នាំ២០២១កន្លងទៅ លោកត្រូវបានរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមបំពុលចេញលិខិតពិន័យពាក់ព័ន្ធ ជាប់ពន្ធរដ្ឋយ៉ាងសន្ធឹកសន្ធាប់ គ្រាដែលលោកបើកអាជីវកម្មរណ្តៅដីរ៉ែគ្រួសក្រហមនៅ ភ្នំថ្កៅ នៅស្រុកកំពង់ត្រាចខេត្តកំពតគ្មានច្បាប់ លោកអេង អូន បន្ទាប់មកលោកជាប់បណ្តឹងរំលោភលើទំណុកចិត្តអ្នកដ៏ទៃ ជាច្រើនករណី លោកអេង អូន កាលពីចុងឆ្នាំ២០២១ លោកត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទប្រឆាំងដិការបស់តុលាការរាជធានីភ្នំពេញ ដោយគិចវេសមិនព្រមចូលខ្លួនឆ្លើយបំភ្លឺ បន្ទាប់ពីលោកមានរឿងចម្រូងចម្រះជាមួយភាគីទំនាស់នាពេលកន្លងមក ហើយលោកត្រូវបានប្រភពច្បាស់ការបានបញ្ជាក់ថា លោកត្រូវបានខុទ្ធការល័យសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញអោយចូលខ្លួនកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីធ្វើការសម្រប់សម្រួលបញ្ចប់ រឿងទំនាស់ផ្សេងៗជាមួយភាគីទំនាស់ និងបញ្ចប់រឿងមិនអោយប្តឹងផ្តល់គ្នា តាមរូបភាពផ្សេងៗ រីឯចំពោះបណ្តឹងទាំងឡាយណា ដែលបានកើតឡើងជាប់ពាក់ព័ន្ធនាពេលកន្លងមក គឺត្រូវបញ្ចប់ ជាពិសេសរឿងទំនាស់ដីម៉ាត់ព្រែកកំពង់បាយកោះស្មៅផ្លូវទៅកំពង់ផែខ្យូងថ្មEDB ជាមួយលោកប្រាក់ ប្រាកដ ដែលស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត តែអ្វីដែលហួសចិត្តនោះ លោកអេង អូន កាលពីព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ លោកត្រូវបានអ្នកមើលថែដី និងប្រជាពលរដ្ឋដែលរស់នៅ ខេត្តកំពត ធ្វើការរិះគន់ថា លោកប្រើប្រាសកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ចុះអនុវត្តន៍ច្បាប់បង្កហឹង្សាលើម្ចាស់អចលនទ្រព្យអ្នកដ៏ទៃនៅចំណុចភូមឃុំខាងលើ ដោយលោកចោទថាជាបទល្មើសជាក់ស្តែង និងថាដីខាងលើនេះជាដីរបស់ខ្លួនទៅវិញ។
ក្នុងកិច្ចប្រតិបត្តិការណ៍ ចុះអនុវត្តន៍ច្បាប់ទាំងបង្ខំបែបនេះ គឺធ្វើឡើងនិងដឹកនាំ ដោយព្រះរាជអាជ្ញារងខេត្តកំពត លោកឈើរី ណារ៉ូ មិនតែប៉ុណ្ណោះសកម្មភាពនៅកន្លែងទីតាំងដីទំនាស់ គេសង្កេតឃើញថា លោកអេង អូន បានឈរបញ្ជាកម្លាំងកម្មកររបស់ខ្លួនអោយរុះរើ សម្ភារៈគ្រឿងសំណង់ដែលគេទុកចោលគ្មានធ្វើសកម្មភាព ព្រមទាំងអោយប៉េអឹម ហៅសន្តិសុខយាមសម្ភារៈនៅទីតាំងនោះ ទៅសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តផងដែរ។
សូមបញ្ជាក់ថាសម្ភារៈសំណង់ ដែលប៉េអឹមអះអាងថា ជាបទល្មើសជាក់ស្តែងនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត រឹបអូសយកមករក្សាទុកនៅបន្ទាយរបស់ខ្លួន
មិនតែប៉ុណ្ណោះនៅសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២រសៀលលោក អេង អូន ត្រូវបានគេឃើញនៅកន្លែងកើតហេតុ លោកឈរបញ្ជាគ្រឿងចក្រអាប៊ុលឈួសឆាយទាំងកម្រោលនៅដីក្នុងដីឡូតិ៍ខាងលើ ព្រមទាំងបំផ្លាញខ្ទិចខ្ទីគ្មានសល់ ពោលបំបិទភ័ស្តនៅទីតាំងខាងលើទាំងស្រុង បន្ទាប់ពីធ្វើសកម្មភាពទាំងគឃ្លើនបែបនេះ និងមានប៉េអឹមខេត្តកំពតម្នាក់ឈ្មោះសៅ វាសនា
នាយការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតរួមគនិតផងនោះ លោកប៉េអឹម ឈ្មោះសៅ វាសនា បានខលគំរាមកំហែងអ្នកមើលថែដី ដែលកន្លែងនោះ អោយចាកចេញដោយឥតលក្ខខណ្ឌ។
ចំពោះករណីបំពាន់ច្បាប់ទាំងកម្រោលព្រមទាំងមានប៉េអឹមឈ្មោះសៅ វាសនា កាងពីក្រោយបែបនេះ ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ថា លោកអេង អូននិងកម្លាំងប៉េអឹម ដែលដឹកនាំដោយលោកឈើរី ណារ៉ូ បែជាមិនយកច្បាប់មកអនុវត្តន៍ បែយកកំលាំងបាយមកអនុវត្តន៍ជំនួសច្បាប់ ប្រជាពលរដ្ឋបាននិយាយថា ប្រសិនបើជាករណីជាក់ស្តែងមែននោះ ឬក៏លោកអេង អូនប្តឹងចូលទៅតុលាការឬក៏ប្តឹងចូលទៅប៉េអឹមតាមច្បាប់ផ្លូវច្បាប់ត្រឹមត្រូវមែននោះ គួតែតុលាការឫក៏ប៉េអឹម អនុវត្តន៍តាមនិតិវិធីឬក៏កោះហៅភាគីអ្នកពាក់ព័ន្ធសួរនាំជាមុនសិន ជៀសជាងចុះអនុវត្តន៍ច្បាប់ព្រៃទាំងកម្រោល។
ពាក់ព័ន្ធករណីចោទប្រកាន់ពីលោកលីម ឡេងនិងប្រជាពលរដ្ឋដែលរស់នៅខេត្តកំពត លោកសៅ វាសនា ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត អង្គភាពសារព័ត៌មានយើងមិនអាចស្នើសុំការបកស្រាយបានទេ នៅរសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២នេះ ដោយទូរស័ព្ទចូលកូនចៅលោកជាអ្នកលើកឆ្លើយថាមេជាប់រវល់ តែទោះជាយ៉ាងនេះក្តី លោកហែម ចាន់ដារ៉ា មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកទទួលស្គាល់ថា រឿងនេះលោកបានឃើញពាក្យបណ្តឹងរបស់លោកអេង អូន ប្តឹងចូលមកលោកដែត តែលោកថា លោកមិនទាន់បានកោះហៅអ្នកពាក់ពាន់មកសួរនាំនូវឡើយទេ ទាំង២គាគី ចំពោះករណី ដែលកម្លាំងលោកចុះទៅកន្លែងដីទំនាស់នៅព្រឹកថ្ងៃទី១៧ មិនា នោះ លោកថា គឺជាការស្នើសុំកម្លាំងរបស់លោក ពីព្រះរាជអាជ្ញា ដើម្បីចុះបង្ក្រាបបទល្មើសជាក់ស្តែង។