ខេត្តសៀមរាប÷មានសេចក្តីរាយការណ៍មកថារហូតមកដល់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២២នេះទៅហើយទីតាំងបនល្បែងស៊ីសងបៀនិងអាប៉ោងរបស់ឈ្មោះភានៅតែកំពុងបើកដំណើរការយ៉ាងរលូនស្ថិតនៅភូមិថ្លុកអណ្តូងសង្កាត់ស្លរក្រាមក្រុងសៀមរាបខេត្តសៀមរាប។
ប្រជាពលរដ្ឋរស់នៅក្បែទីតាំងបនល្បែងបៀនិងអាប៉ោងស្ទើគ្រប់រូបនៅកណ្តាលក្រុងសៀមរាបសុទ្ធតែដឹងអំពីកន្លែងលេងបៀនិងអាប៉ោងរបស់ឈ្មោះភាទីតាំងខាងលើចុះមូលហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចនៅតំបន់នោះមិនអើពើឬក៏នាំគ្នាទទួលលាភពីមេបនល្បែងអស់ទៅហើយ?។
ពាក់ព័ន្ធនិងបនល្បែងស៊ីសងខុសច្បាប់បៀនិងអាប៉ោងដែលកំពុងតែប្រមូលផ្ដុំក្បាលគ្នាលេងយ៉ាងអណាធិបតេយ្យគ្មានញញើតនិងមន្ត្រីមូលដ្ឋាននោះ ប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគាត់ព្រោះហេតុថាអ្នកញៀនល្បែងជាច្រើនកុះករទាំងអស់នោះកំពុងតែឈ្លក់វង្វេងនិងល្បែងអបាយមុខជាហេតុបង្កឲ្យកើតមានឡើងនូវអំពើហិង្សាក្នុងគ្រួសារអំពើចោរកម្មបង្កអសន្តិសុខយ៉ាងធ្ងន់ធ្ងរនៅពេលខាងមុខជាពិសេសបានយកច្បាប់គោលនយោបាយភូមិឃុំមានសុវត្ថិភាពមកជាន់ឈ្លី។
លោកវរៈសេនីយ៍ឯកដាចំរើនអធិការក្រុងសៀមរាបបានអោយក្រុមការងារអ្នកសារព័ត៌មានយើងដឹងថាចំពោះទីតាំងល្បែងខាងលើលោកពុំធ្លាប់ដឹងឡើយចាំលោកបញ្ជាកម្លាំងអោយទៅមើលសិន។
ប្រជា ពលរដ្ឋជាច្រើនគ្រួសាររស់នៅខេត្តសៀមរាប សូមអំពាវនាវស្នើសុំដល់លោកទៀសីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបនិងលោកឧត្តមសេន៍យ៍ទោតេងច័ន្ទណាតស្នងការនគរបាលខេត្តសៀមរាបសូមមេត្តាចាត់សមត្ថកិច្ចជំនាញចុះពិនិត្យបង្ក្រាបទីតាំងខាងលើនេះផងទាន ៕ ដោយ ៖ ម្លប់សន្តិភា ព