ទីតាំង​បន​ល្បែងស៊ីសង​ប្រជល់មាន់​និង​អាប៉ោង​របស់​ឈ្មោះ​ស្រួច នៅ​ស្រុក​ត្រពាំង​ប្រាសាទ នៅតែ​ដំណើរការ​លេង​ភ្នាល់​យ៉ាង​រលូន សង្ស័យ​ជា​ឆ្នាំងបាយ​របស់​លោក ហាំង ម៉េង ចៅហ្វាយស្រុក​បានជា​សមត្ថកិច្ច​មូលដ្ឋាន​រក្សា​ភាពស្ងៀមស្ងាត់ !

ខេត្ត​ឧត្តរមានជ័យ ÷ មាន​សេចក្តីរាយការណ៍​មក​ថា​រហូត​មកដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២​នេះ​ទៅ​ហើយ ទីតាំង​បន​ល្បែងស៊ីសង​ប្រជល់មាន់​និង​អាប៉ោង​របស់​ឈ្មោះ ស្រួច នៅតែ​កំពុង​បើក​ដំណើរការ​យ៉ាង​រលូន ស្ថិតនៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​ទីតាំង​សង្វៀនមាន់ និង​ល្បែង​អាប៉ោង​ស្ទើ​គ្រប់​រូប​នៅ​កណ្តាល​ស្រុក​ត្រពាំង​ប្រាសាទ សុទ្ធតែ​ដឹង​អំពី​កន្លែង​លេង​អាប៉ោង និង​ប្រជល់មាន់​របស់​ឈ្មោះ ស្រួច ទីតាំង​ខាងលើ ចុះ​មូលហេតុ​អ្វី​បានជា​លោក ហាំង ម៉េង អភិបាលស្រុក​ត្រពាំង​ប្រាសាទ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​នោះ​មិន​អើពើ ឬ​ក៏​បាន​ទទួល​លាភ​ពី​មេ​បន​ល្បែង​អស់​ទៅហើយ​?​។

​ពាក់ព័ន្ធ​និង​បន​ល្បែងស៊ីសង​ខុសច្បាប់​ប្រជល់មាន់​និង​អាប៉ោង​ដែល​កំពុង​តែ​ប្រមូលផ្ដុំ​ក្បាល​គ្នា​លេង​យ៉ាង​អណាធិបតេយ្យ​គ្មាន​ញញើត​និង​មន្ត្រី​មូលដ្ឋាន​នោះ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​តែ​មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព​ក្រុមគ្រួសារ​របស់​ពួកគាត់​ព្រោះ​ហេតុ​ថា​អ្នក​ញៀន​ល្បែង​ជាច្រើន​កុះករ​ទាំងអស់នោះ​កំពុង​តែ​ឈ្លក់​វង្វេង​និង​ល្បែង​អបាយមុខ​ជាហេតុ​បង្ក​ឲ្យ​កើតមានឡើង​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ​អំពើចោរកម្ម​បង្ក​អសន្តិសុខ​យ៉ាងធ្ងន់ធ្ងរ​នៅ​ពេល​ខាង​មុខ​ជា​ពិសេស​បាន​យក​ច្បាប់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​មក​ជាន់ឈ្លី​ផង​នោះ​។

​គួរំលឹកថា បន​ល្បែងស៊ីសង​ខាងលើនេះ​ត្រូវ​បាន​បង្ក្រាប​ម្តង​រួចមក​ហើយ​នា​ពេល​កន្លង​ទៅ​ក្រោម​ការចង្អុលបង្ហាញ​ពី​លោកស្នងការ​នគរបាល​ខេត្ត​តែ​មិនដឹង​យ៉ាង​មិច​បាន​ជា​ល្បែង​ង​ខុសច្បាប់​មួយ​នេះ​អាច​បើក​តំណើការ​ឡើងវិញ​បាន​នោះ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ខេត្ត​ឧត្តរមានជ័យ​សូម​អំពាវនាវ​ស្នើសុំ​ដល់​ឯកឧត្តម​ប៉ែន​កុសល្យ​អភិបាលនៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ​និង​លោក​ឧត្តម​សេន៍យ៍​ទោ​ហួត​សុធី​ស្នងការ​នគរបាល​ខេត្តរ​មាន​ជ័យ​សូម​មេត្តា​ចាត់​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​បង្ក្រាប​ទីតាំង​ខាងលើ​នេះ​ផង​ទាន ៕ ដោយ ៖ ម្លប់​សន្តិភាព​

You might like

Leave a Reply

Your email address will not be published. Required fields are marked *