ដី​ព្រៃ​ភ្នំ​វល្លិ៍​ដែល​ជា​ដី​គម្រប​ព្រៃឈើ​នៅ​ស្រុក​ដំណាក់​ចង្អើរ ត្រូវបាន​អ្នក​មាន​លុយ​និង​មាន​អំណាច​ឃុបឃិត​គ្នា​ទន្ទ្រាន​កាន់កាប់​និង​លក់​ទិញ​យ៉ាង​អាណាធិបតេយ្យ​បើទោះបី​ប្រមុខ​រាជ​រដ្ឋាភិិបាល​ធ្លាប់​ព្រមាន​និង​ចាត់វិ​ធាន​ការជាបន្ត​បន្ទាប់​ជុំវិញ​រឿង​រំលោភ​យក​ដី​រដ្ឋ​ក្តីក៏​ជន​ឱកាសនិយម​នៅតែ​លួច​ប្រព្រឹត្ត​រីឯ​លោក​ចៅហ្វាយស្រុក​ថា​អត់​ទាន់​ដឹង​នៅឡើយ​

(​ខេត្ត​កែប​) ៖ បើ​ទោះបីជា​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ធ្លាប់​ព្រមាន​ចាត់ការ​អ្នក​ឃុបឃិត​គ្នា​រំលោភ​យក​ដី​រដ្ឋ​និង​បាន​ចេញ​បញ្ជា​អោយ​ស្ថាប័ន​និង​ក្រសួង​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រៀវ​វែង​មុខ​ជនខិលខូច​ដែល​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​ជា​សម្បត្តិ​សាធារណៈ​កាលពី​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មីៗ​ហើយ​វិធានការ​ក្តៅ​នេះ​ត្រូវបាន​អនុវត្ត​និង​ឃាត់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​អ្នកខ្លះ​ក៏​បាន​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ហើយ​អ្នក​ទៀត​ក៏​កំពុង​លាក់បាំង​មិន​ព្រម​ចូល​សារភាព​នៅ​ឡើង​។​

​ទន្ទឹម​និង​រឿងរ៉ាវ​រំលោភ​យក​រដ្ឋ​ខាងលើនេះ​យើង​ក្រឡេក​មក​មើល​ដី​ព្រៃ​ភ្នំ​វល្លិ៍​ដែល​ជា​គម្រប​ព្រៃឈើ​ដែល​ស្ថិតនៅ​ចំណុច​ខាងត្បូង​ភ្នំ​ក្រហម​ភូមិ​ចំកា​បី​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​ឯនេះ​។ ​បច្ចុប្បន្ន​ត្រូវបាន​ក្រុម​អ្នក​មាន​លុយ​និង​មាន​អំណាច​ឃុបឃិត​គ្នា​ទន្ទ្រាន​កាន់កាប់​និង​ប្រ​ម៉ូ​ល​ទិញ​លក់​យ៉ាង​អនាធិបតេយ្យ​រឺឯអាជ្ញា​ធរ​ស្រុក​ខេត្ត​នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​មិនទាន់មាន​វិធានការ​នៅឡើយ​។​

​ប្រភព​បាន​បង្ហើប​ថា​ក្រុម​ឈ្មួញ​ដែល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​គម្រប​ព្រៃឈើ​ដែល​ជា​សម្បត្តិ​រដ្ឋ​ដើម្បី​យក​មក​ធ្វើ​កម្ម​សិទ្ធ​បុគ្គល​ខ្លួន​នោះ​សុទ្ធសឹងតែ​ជា​អ្នកមាន​លុយ​និង​មាន​អំណាច​នៅក្នុង​ទឹកដី​ខេត្ត​កែប​ដ៏​តូច​ច្រឡឹង​មួយ​នេះ​។​

​សេចក្តីរាយការណ៍​ដ៏​ដែល​នោះ​បាន​អោយដឹងថា​មេ​ឈ្មួញ​ខាងលើ​បាន​បង្កើត​សេនារីយោ​អោយមាន​ការទិញ​លក់​ដី​ព្រៃ​គម្រប​ព្រៃឈើ​ដោយ​អោយ​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ចូវរ​ស់​នៅ​ភូមិ​ចំកា​បី​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​ជា​អ្នកដើរតួ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខាងលើ​ផ្ទាល់​ដោយ​អាស្រ័យ​ផល​ជាក់ស្ដែង​លើដី​នោះ​បន្ទាប់​មក​ក៏​ធ្វើ​ការទិញ​លក់​និង​ប្រើប្រាស់​រូបភាព​ទិញ​ដី​អាស្រ័យ​ផល​ពី​ពលរដ្ឋ​។​ប្រភព​បន្ថែម​ថា​បច្ចុប្បន្ន​ដីព្រៃ​គម្រប​ព្រៃឈើ​ខាងលើ​ត្រូវបាន​ឈ្មោះ​ចូ​វ​កាត់​លក់​ជា​បន្តបន្ទាប់​ចំនួន​ប្រមាណ​ជាង​១០​ហិច​តា​រីឯ​ដី​ដែល​សេសសល់​ពី​ការលក់​ទិញ​គេ​ឃើញ​មាន​សាងសង់​រោង​សត្វ​ពពែ​នៅលើ​ចំរាក់​ភ្នំ​វល្លិ៍​នោះ​នឹង​ដាក់កា​មេរ៉ាសុវត្ថិភាព​ទៀតផង​ដោយ​មាន​អ្នកមានអំណាច​នៅក្នុង​ខេត្ត​ចាំ​ប្រើ​បាទដៃ​ព្រះ​យូ​ឡាយ​បាំង​មេឃ​ជួយ​ការពារ​ក្រែង​មាន​ឧបសគ្គ​មក​រារាំង​រំខាន​ដល់​ការងារ​ខាងលើ​។​

​ជុំវិញ​ករណី​នេះ​ឈ្មោះ​ចូ​វ​បាន​ឲ្យ​ក្រុម​ការងារ​យើង​ដឹង​តាម​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​20​ខែតុលា​ឆ្នាំ​2022​នេះ​ថា​លោក​មិន​បាន​ទន្ទ្រាន​ដី​រដ្ឋ​ដែល​មាន​ទំហំ​ជាង 10​ហិកតា​ដូច​ការចោទប្រកាន់​នោះ​ឡើយ​ដោយ​បច្ចុប្បន្ន​មាន​សាងសង់​រោង​សត្វ​ពពែ​នៅលើ​នោះ​ស្រាប់​ហើយ​ដី​នេះ​ដែរ​លោក​អាស្រ័យ​ផល​តាំងពី​ឆ្នាំ 2000 មក​ម្ល៉េះ​ដោយ​កាលនោះ​លោក​មិនបាន​ធ្វើ​ប្លង់​រឹង​នឹង​គេ​ដោយ​លោក​រវល់​នៅ​ក្រុងភ្នំពេញ​ឈ្មោះ​ចូវបញ្ជាក់​ទៀត​ថា​ដី​នោះ​លោក​ក៏​មាន​លិខិត​ទទួល​ស្គាល់​ពី​មេ​ភូមិ​ដែ​ហើយ​បើ​ចង់ដឹង​ច្បាស់​លោក​បាន​បញ្ជាក់​ថា​ឲ្យ​ក្រុម​ការងារ​យើង​ទៅ​សួរ​លោក​វង្ស​សុផល​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កែប​ចុះ​ព្រោះ​គេ​ជា​មន្ត្រី​ជំនាញ​ហើយ​គេ​ក៏​បាន​ចុះ​មក​ដល់​ទីតាំង​នេះដែរ​។​នៅពេល​ដែល​ក្រុមការងារ​អ្នកសារព័ត៌មាន​យើង​សួរ​រក​ឯកសារ​ដើម្បី​បញ្ជាក់​ការពិត​ពី​ប្រវត្តិ​ដី​នោះ​ឈ្មោះ​ចូ​វ​ថា​ជាប់រវល់​តែ​បើ​ទោះបី​យ៉ាងនេះ​ក្តី​លោក​ថា​ចាំ​ថ្ងៃ​រសៀល​ទើប​ទំនេរ​នឹង​ឱ្យ​ពិនិត្យ​មើល​ជាក់ស្ដែង​តែ​មកដល់​ថ្ងៃ​ទី​21​ខែតុលា​ឆ្នាំ​2022​ទៅហើយ​។​យើង​ក៏​ពុំទាន់​បាន​ទទួល​លិខិត​ផ្លូវការ​ណាមួយ​ពី​ឈ្មោះ​ចូ​វ​នៅឡើយ​ទេ​។​រីឯ​លោក​កៅ​វន្ថា​អនុប្រធាន​ភូមិ​ចំកា​បី​បាន​ឲ្យដឹង​ថា​បញ្ហា​រឿងនេះ​លោក​ពុំ​សូវ​ដឹង​ច្បាស់​ដែរ​តែ​គ្រាន់តែ​ដឹងថា​ឈ្មោះ​ចូ​វ​បាន​កាន់កាប់​និង​សាងសង់​រោង​ពពែ​លើ​ដី​រដ្ឋ​ពិតប្រាកដ​មែន​តែ​ចំនួន​ដី​នោះ​មិន​ច្រើន​ទេ​ប្រហែលជា​មិន​ដល់​មួយ​ហិច​តា​ផង​!​តែ​ដី​ចំនួន​ប្រមាណ​ជាជាង​10​ហិកតា​នៅ​ខាងកើត​ដី​រប​ឈ្មោះ​ចូ​វ​កំពុង​គ្រប់គ្រង​នោះ​គឺជា​ដី​របស់​ជំទាវ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ​ហើយ​ដី​នោះ​ក៏​ជា​ដី​គម្រប​ព្រៃឈើ​ផងដែ​។​

​ចំណែក​លោក​ឆាង​ឆៃ​អភិបាលស្រុក​ដំណាក់​ចង្អើរ​ថា​ចំពោះ​ករណី​នេះ​លោក​អត់​ទាន់​បានដឹង​ទេ​។​ចាំ​លោក​ឱ្យ​ក្រុមការងារ​ចុះ​ទៅ​មើល​។​នៅពេល​អ្នកសារព័ត៌មាន​យើង​បញ្ជាក់​ថា​តើ​ក្រុម​ការងារ​នោះ​ចុះ​ទៅ​ពេល​ណា​លោក​ថា​ចាំ​ឲ្យ​ភូមិ​ឃុំ​គេ​ធ្វើការ​មុន​សិន​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *