បន្ទាប់​ពី​សារព័ត៌មាន​ផ្សព្វផ្សាយ​យ៉ាង​ផុសផុល​មក លោក ឈុន សារឿ​ន សា​ម៉ី​រង​ការ​ចោទ បាន​ឆ្លើយតប និង​បំភ្លឺ ករណី​លោក​ប៊ុន ផាត ចោទប្រកាន់​លោក​លុយ​ចំនួន​១៦​ម៉ឺន​ដុល្លា ក្នុង​ដៃគូ​ភាគហ៊ុន​រកស៊ី​កន្លង គឺជា​រឿង​មិន​ពិត ដូចនេះ​លោក​ប៊ុន សុផាត ត្រូវ​ទទួលខុសត្រូវ​មុខ​ច្បាប់

ខេត្ត​កំពត ​៖ ​ថ្មីៗ​នេះ​មាន​ការចុះផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​FB .Pegas រឿង​លុយ​១៦​ម៉ឺន​ដុល្លា រវាង​លោក​ប៊ុន សុផាត និង​លោក​ឈុន សារឿ​ន ក្នុងករណី​រកស៊ី​ដាក់​ហ៊ុន​គ្នា​ទិញ​ដី លក់​ដី បានធ្វើអោយ​កក្រើក​អស់​មហាជន ​ប្រភព ពី​លោក​ប៊ុន សុផាត បាន​ផ្តល់​ប្រភព​អោយ​សារព័ត៌មាន​ផ្សាយ​ចោទ​លោក​ឈុន សារឿន​ថា បាន​ស៊ីដាច់​លុយ​ហ៊ុន​ចំនួន​១៦​ម៉ឺន​ដុល្លា លើសពីនេះ​ទៀត ក្នុង​ខ្លឹមសារ​ព័ត៌មាន​ដែល​គាំទ្រ​លោក​ប៊ុន សុផាត យ៉ាង​ង៉ប់​ងុ​ល បាន​សង្កក់ធ្ងន់ៗ​ថា កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២​លោក​ប៊ុន ផាត បាន​ប្តឹង​លោក​ឈុន សារឿ​ន ទៅកាន់​សាលាដំបូង​ខេត្ត​កំពត ហើយ​ថែមទាំង​ថា លោក​ឈុន សារឿ​ន គិចវេស​មិន​ព្រម​ចូល​ខ្លួន​ដោះស្រាយ​នោះ គឺជា​លេះ​ចោទ​របស់​លោក​ប៊ុន សុផាត ដែល​យក​រឿង​ទប់​រឿង ដើម្បី​គិចវេស ពី​បណ្តឹង​របស់​លោក​ឈុន សា​រឿង ដែល​តុលាការ​កោះហៅ​លោក​ប៊ុន សុផាត មិន​ចូល​ខ្លួន​អស់​រយៈកាល​ចំនួន​៣​លើក​កន្លងមកហើយ ពាក់ព័ន្ធ​ដំណើរ​រឿង​និង​អង្គហេតុ​ខាងលើ ដើម្បី​បញ្ជាក់​ការពិត នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ លោក​ឈុន សារឿ​ន បាន​ធ្វើការ​បំភ្លឺ​និង​ឆ្លើយតប​និង​លោក​ប៊ុន សុផាត​និង​សាធារណៈជន​អោយបាន​ជ្រាប ហើយក៏​បាន​អះអាង​ថា ប្រភព​ដែល​លោក​ប៊ុន សុផាត ផ្តល់​អោយ​អ្នកព័ត៌មាន​ចុះផ្សាយ​ពី​លោក​នោះ​គឺជា​រឿង​មិន​ពិត​ដូចនេះ​លោក​សូម​ធ្វើកា​រ​បដិសេដ្ឋ​ច្រាន​ចោល​ទាំងស្រុង ហើយ​លោក​តម្រូវអោយ​អ្នកព័ត៌មាន ចុះ​ស៊ឺបអង្កេត ព័ត៌មាន​អោយបាន​ច្បាស់លាស់​មុន​និង​ចេញផ្សាយ ទី​១​ត្រូវ​កែតម្រូវ​នូវ​ខ្លឹមសារ​ឡើងវិញ ទី​២​ត្រូវ​កែតម្រូវ នូវ​រូបភាព ឯកសណ្ឋាន​កង​រាជ​អាវុធ​ជាតិ ពីព្រោះ​លោក​មិនមែន​ជា​មន្ត្រី​កង​រាជ​អាវុធ​ទៀតឡើយ​។

​ពាក់ព័ន្ឋ​ករណី​រឿង​ទំនាស់​ផលប្រយោជ​ន៍​ក្នុង​ភាគហ៊ុន​ដៃគូរ​រកស៊ី​នេះដែរ លោក​ឈុន សារឿ​ន បាន​បន្ត​គួសបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក ប៊ុន សុផាត និង​រូបលោក បាន​ព្រមព្រៀង​គ្នា​លក់​ដី​មួយ​កន្លែង​ទំ​ហ៊ុំ​៣០,០០០​ម៉ែត្រការ៉េ ដែល​ស្ថិតនៅតំ​វា​លពួច​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ហើយ​បច្ចុប្បន្ន​កាត់​ចូល​សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្ត​កំពត ការលក​ដី​៣០០០០​ម៉ែត្រការ៉េ​ខាងលើ លោក​បាន​ប្រាក់​ចំនួន​២១,០០០០​ដុល្លា បន្ទាប់មក លោក​ឯកភាព​គ្នា​ទិញ​ដី​មួយ​កន្លែង​ទៀត​ពី​ឈ្មោះ​លាង សុង និង​ឈ្មោះ តៃ ប៊ូ ទំ​ហ៊ុំ​៤៧,០០០​ម៉ែត្រការ៉េ ក្នុង​ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន​២៨២,៩០៦​ដុល្លា ដោយឡែក​ឈ្មោះ​ប៊ុន សុផាត មាន​ប្រាក់​សុ​ត​ត្រឹមតែ​៧៥•០០០​ដុល្លា ហើយ​រូបលោក​ឈុន សារឿ​ន មាន​ប្រាក់​សុ​ត​ចំនួន​១៤,៥០០០​ដុល្លា បូក​បញ្ចូល​គ្នា​ទាំង​ពីរ​នាក់​មាន​ទឹកប្រាក់​ចំនួន​២២០,០០០​ដុល្លា តែ​ប៉ុណ្ណោះ​និង​នៅ​ខ្វះ​ចំនួន​៦២•០០០​ដុល្លា ដូចនេះ លោក​បាន​ឯកភាព​ជាមួយ​លោក​ប៊ុន សុផាត យក​ប្លង់​ដី​ផ្ទះ​ខ្លួន​និង​ប្លង់​ដី​ចំការ​ចំនួន​២​ប្លង់​យកទៅ​បញ្ចាំ​ដើម្បី​យកប្រាក់​មក​បង្គ្រប់​ថ្លៃ​ទិញ​ដី​ខាងលើ​។

​ដោយឡែក​លោក​ប៊ុន សុផាត បាន​អោយ​សារព័ត៌មាន​ចុះផ្សាយ​មូល​បង្កាច់​លោក​ឈុន សារឿ​ន បានបញ្ជាក់​ថា ភាគី​ទាំង​២ បាន​ព្រមព្រៀង​លក់​ដី​ទំ​ហ៊ុំ​៤•៧០០០​ម៉ែត្រការ៉េ ក្នុងតម្លៃ ៥១៨,៧០០$(​ហាសិប​មួយ​ម៉ឺន​ប្រាំបី​ពាន់​ប្រាំពីរ​រយ​ដុល្លារ​សហរដ្ឋអាមេរិក​) ចំពោះ​ប្រាក់​ថ្លៃ​ដី​លោក ប៊ុន សុផាត និង​លោក ឈុន សារឿ​ន បាន​ទទួល​លើក​ទី​១.​មាន​ចំនួន ១៥០,០០០$(​ដប់​ប្រាំ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​) ហើយ​ប៊ុន សុផាត​បាន​ធ្វើ​ការបែងចែក​អោយ​លោក ឈុន សារឿ​ន ចំនួន ៧៥,០០០$(​ប្រាំពីរ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​) ,​លើក​ទី​២.​មាន​ចំនួន ១៣០,០០០$(​ដប់​បី​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​)​បន្ទាប់មក​ឈ្មោះ ទូច សា​មេ​ត​ភាគី​អ្នកទិញ​បាន​បាញ់​លុយ​ចូល​កុង​លោក ប៊ុន សុផាត ក្រោយមក​លោក​អះអាង​ថា លោក​បាន​ដក​លុយ​សុទ្ធ​ចំនួន ៦៥,០០០$(​ប្រាំមួយ​មុឺន​ប្រាំ​ពាន់​)​ទៅឲ្យ លោក ឈុន សារឿ​ន ,​ដូច្នេះ​ប្រាក់​ទាំង​ពី​រលេី​កនេះ​លោក ប៊ុន សុផាត បានបញ្ជាក់​ថា​លោក ឈុន សារឿ​ន ទទួលបាន​ចំណែក​ស្មេីៗ​គ្នា​ដូច​លោក​ដែរ​។

​ខ្លឹមសារ​ចុះផ្សាយ​ក្នុង​ព័ត៌មាន​ខាងលើ ត្រូវបាន​លោក​ឈុន សារឿ​ន បានបញ្ជាក់​ថា គឺជា​រឿប​មិន​ពិត ជាក់ស្តែង លោក មិន​បាន​ទទ​ទួល​ប្រាក់ ដូច​ការរៀបរាប់​រប​ស់លោក​ប៊ុន សុផាត ក្នុង​ខ្លឹមសារ​ព័ត៌មាន​ខាងលើ​នោះឡើយ​។

​គួសបញ្ជាក់​ផងដែរ​ថា យោង​តាម​ការបកស្រាយ​បំភ្លឺ ពី​លោក​ឈុន សារឿ​ន តប​តាម​ពាក្យបណ្តឹង​ប្តឹង​ចោទ​លោក ពី​សំណាក់​លោក​ប៊ុន សុផាត ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២២ របស់​ព្រះរាជអាជ្ញា​រង លោកស្រី​ម៉េង សុខ​ឃីម លោក​ឈុន សារឿ​ន បានបញ្ជាក់​ថា ប្រាក់​កក់​លើក​ទី​១​ចំនួន​៥០•០០០​ដុល្លា ឈ្មោះ​ប៊ុន សុផាត ទទួល​យក​តែ​ម្នាក់ឯង​គត់ ចំណែក​លោក​ពុំ​បាន​ទទួល​ប្រាក់​ពាក់កណ្តាល​ដូចដែល​លោក ប៊ុន សុផាត អះអាង​ថា​នោះ​ឡើយ ចំពោះ​ប្រាក់​១៦•០០០​ដុល្លា ដែល​ឈ្មោះ​ប៊ុន សុផាត​ចោទ​លោក ជា​អ្នក​ដកយក​នោះ លោក​បាន​ទទួលស្គាល់ថា លោក​ពិតជា​បាន​ដក​ប្រាក់​នោះ​ពី​ឈ្មោះ​ទូច សា​មេ​ត ភាគី​អ្នកទិញ​ពិតប្រាកដ​មែន ដោយ​លោក​សំអាងថា លោក​ក៏​ជា​ម្ចាស់​ដី និង​ជា​ភាគី​អ្នក​លក់​ដី​ទៅអោយ​ឈ្មោះ​ទូច សា​មេ​ត​ពិតប្រាកដ ដូចនេះ ការដែល​លោក​ទទួល​ប្រាក់​ពី​ឈ្មោះ​ទូច សា​មេ​ត ភាគី​អ្នកទិញ គឺ​លោក​មិន​ខុស​ច្បាប់​នោះទេ​។ ហើយ​ប្រាក់​ចំនួន​១៦០•០០០​ដុល្លា​នេះ លោក​យក​ចំនួន​៤០•០០០​ដុល្លា ទៅ​លួស​ប្តង់​ដី​ចំការលោក ពី​ធានា​គារ​នៅ​ភ្នំពេញ ចំពោះ​ប្រាក់​នៅ​សល់​១២០•០០០​ដុល្លា លោក​បាន​រក្សាទុក​នៅ​និង​ខ្លន​របស់​លោក​ផ្ទាល់ ចំពោះ​ប្រាក់​បាន​ពី​ការលក់​ដី​អោយ​ឈ្មោះ​ទូច សា​មេ​ត គឺ​ឈ្មោះ​ប៊ុន សុផាត បាន​ទទួល​ច្រើន​ជាង​លោក​ទៅ​ទៀត ចំនួន​៣៤០.០០០​ដុល្លា​ហេតុ​អី​លោក​មិន​លើកឡើង​ផង​។​ប្រភព​ដែល​អង្គភាព​យើងខ្ញុំ​មាន​ក្នុង​ដៃ គឺជា​កំណត់ហេតុ​ចុង​បណ្តឹង​របស់​លោក​ឈុន សារឿ​ន ដែល​បាន​បកស្រាយ​បំភ្លឺ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២ លោក​ឈុន សារឿ​ន បាន​ឆ្លើយ​បញ្ជាក់​ដូច​ខ្លឹមសារ​ខាងលើ​ដែរ កាលពី​អំឡុង​ឆ្នាំ​២០១៨ រូបលោក​និង​ឈ្មោះ​ប៊ុន សុផាត បាន​លក់​ដី​មួយ​កន្លែង​រួមគ្នា ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​មាន​ផ្ទៃដី​ទំ​ហ៊ុំ​៣០•០០០​ម៉ែត្រការ៉េ គិត​ជា​ទឹកប្រាក់​ចំនួន​២១០•០០០​ដុល្លា និង​ទិញ​ដី​មួយ​កន្លែង​ផ្សេង​ទៀត​រួមគ្នា មាន​ទំ​ហ៊ុំ​ផ្ទៃដី​៤៧,១៦១​ម៉ែត្រការ៉េ ក្នុងតម្លៃ​២៨២,៩០៦​ដុល្លា សហរដ្ឋអាមេរិក ដោយ​ប្រាក់​មិន​គ្រប់ ចំនួន ខ្លួន​និង​លោក​ប៊ុន សុផាត បាន​ទៅ​ខ្ចីប្រាក់​ពី​ឈ្មោះ​កៅ ងីម ភេទ​ស្រី​ចំនួន​៥០,000​ដុល្លា ព្រមទាំង​យក​ប្លង់​ដី​ផ្ទះ​មួយ​កន្លែង ដើម្បី​ទៅ​ខ្ចីប្រាក់​ពី​ធនាគារ​ភ្នំពេញ​បន្ថែម​ទៀត​ចំនួន​៤០,០០០​ដុល្លា ដោយ​បាន​ដាក់​ប្លង់​ដី​ចំការ​របស់​លោក​ឈុន សារឿន​មួយកន្លែង​ទៀត ដើម្បី​បង្គ្រប់​ទិញ​ដី​ខាងលើ​។

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​និង​ឈ្មោះ​ប៊ុន សុផាត បាន​លក់​ដី​រួម​គ្នា​មួយ​កន្លែង​មាន​ទំ​ហ៊ុំ​៤៧•១៦១​ម៉ែត្រការ៉េ ដែល​ស្ថិត​ក្នុង​ភូមិ​ទទឹង​ថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ដែល​បច្ចុប្បន្ន​កាត់​ចូល​ភូមិ​ទទឹង​ថ្ងៃ សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្ត​កំពត អោយទៅ​ឈ្មោះ​ទូច សា​មេ​ត ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន​៥១៨,៧០០​ដុល្លា លុះដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឈ្មោះ​ទូច សា​មេ​ត បាន​កក់​ប្រាក់​លើក​ទី​មួយ​ចំនួន​១៥០,០០០​ដុល្លា លើក​ទី​ពីរ ចំនួន​១៣០,០០០​ដុល្លា សូមបញ្ជាក់​ថា​ទឹកប្រាក់​ខាងលើនេះ គឺ​ឈ្មោះ​ប៊ុន សុផាត ជា​អ្នក​រក្សាទុក​ប្រាក់​ខាងលើ​ម្នាក់ឯង​។​

​ចំណែក​លើក​ទី​បី ខ្លួន​ទទួល​ប្រាក់​ចំនួន​១០,០០០​ដុល្លា លើក​ទី​បួន ខ្លួន​បាន​ទទួល​ប្រាក់​ចំនួន​១០,០០០​ដុល្លា លើក​ទី​ប្រាំ ខ្លួន​ទទួល​ប្រាក់​ចំនួន​៥០០,០០០​ដុល្លា លើក​ទី​ប្រាំមួយ​ឈ្មោះ​ប៊ុន សុផាត ជា​អ្នកទទួល​ប្រាក់​ចំនួន​៦០•០០០០​ដុល្លា លោក​ឈុន សារឿ​ន បានបញ្ជាក់​ថា លោក​ទទួល​ប្រាក់​លើក​ទី​៣,​លើក​ទី​៤,​លើក​ទី​៥ សរុប​១៦០,០០០​ដុល្លា ក្នុង​រង្វង់​ទឹកប្រាក់​ទាំង​ដើម ទាំង​ចំនិញ​ចំនួន​៥១៨,៧០០​ដុល្លា​។ ក៏​ប៉ុន្តែ​លោក​ឈុន សារឿ​ន ខ្លួន​លោក​ផ្ទាល់​លោក​ទទួលបាន​តែ​១៦០,០០០ ដុល្លា ហើយ​ត្រូវបាន​លោក​ប៊ុន សុផាត ប្តឹង​ចោទ និង​ផ្សព្វផ្សាយ​បរិហាកេរ្ត៍ជា​សាធារណៈ​ខ្វះ​ការពិត គ្មាន​សំអាង​ហេតុ​ច្បាស់លាស់​ដែល​ជាហេតុ​ធ្វើអោយ​លោក​មិន​អាច​ទទួលយក​បាន​ឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *