(ខេត្តឧត្តរមានជ័យ) ក្រុមហ៊ុនអានពេជសុធារ័ត្នដែលបានទទួលសិទ្ធិវិនិយោគផ្សារអន្លង់វែងដែលស្ថិតនៅភូមិអូរចិញ្ចៀនឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យពីរាជរដ្ឋាភិបាលបច្ចុប្បន្នកំពុងតែរំលោភលើកកិច្ចសន្យាក្នុងការលក់តូបឲ្យក្រុមអាជីវករក្នុងតម្លៃខ្ពស់កប់ពពកដែលផ្ទុយពីតម្លៃដែលរដ្ឋបានកំណត់។នេះបើយោងតាមសេចក្តីរាយការណ៍កាលពីថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ ២០២២។
ប្រភពពីក្រុមអាជីវករជាច្រើនអ្នកលក់ដូរនៅក្នុងផ្សារអន្លង់វែងបានឱ្យដឹងស្រដៀងគ្នាថាក្រុមហ៊ុនអានពេជសុធារ័ត្ននេះដែលបានទទួលសិទ្ធិវិនិយោគលើផ្សារអន្លង់វែងកាលពីឆ្នាំ 2020 កន្លងមកដោយបានអភិវឌ្ឍន៍សាងសង់ផ្សារឡើងវិញដោយបានលក់តូបឲ្យក្រុមអាជីវករក្នុងតម្លៃខ្ពស់ដែលពួកគាត់មិនអាចទទួលយកបានក្រោយមកក៏មានការតវ៉ារហូតដល់សាលាស្រុកអន្លង់វែងទើបក្រុមហ៊ុនព្រមលក់ឲ្យពួកគាត់ក្នុងតម្លៃដែលបានកំណត់គឺក្នុងមួយតូបតម្លៃ 3500 $(បីពាន់ប្រាំរយដុល្លា)សម្រាប់អាជីវករចាស់ដែលមានតូបនៅក្នុងនោះស្រាប់ដោយឡែកអាជីវករថ្មីគឺលក់ក្នុងតម្លៃ 5000$(ប្រាំពាន់ ដុល្លា)ក្នុងមួយតូប។តែអ្វីដែលគួរឲ្យហួសចិត្តនោះតម្លៃដែលបានកំណត់ខាងលើនេះមិនត្រូវបានគេយកមកអនុវត្តឡើយដោយតូបនីមួយៗឡើងថ្លៃដូចគេផ្លុំដែលមានតម្លៃចន្លោះពី៧០០០$(ប្រាំពីរពាន់ដុល្លារ)រហូតដល់ ៣៨០០០$(បីមុឺនប្រាំបីពាន់ ដុល្លា)ក្នុងតូបនីមួយៗដែលមានទំហំ ២ ម៉ែត្រ ៤ជ្រុង។ដែលជាតម្លៃហួសដែនកំណត់ដែលរដ្ឋបានកំណត់ដាក់ឲ្យ។
ប្រភពបានបន្ថែមថាអតិថិជនថ្មីដែលមានបំណងចង់ទិញតូបដើម្បីលក់ដូរនៅក្នុងផ្សារអន្លង់វែងនោះនៅពេលដែលទៅទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនដើម្បីទិញតូបតែត្រូវបានខាងក្រុមហ៊ុនប្រើល្បិចហើយនិយាយថាតូបនៅក្នុងផ្សារអន្លង់វែងនេះគឺក្រុមអាជីវករទិញអស់ហើយមិនមានតូបសេសសល់នោះទេតែប្រសិនបើចង់ទិញខាងក្រុមហ៊ុននិងទាក់ទងជាមួយអាជីវករដែរទិញកន្លងមកដែលគាត់មានបំណងចង់លក់វិញ។ក្រុមហ៊ុននិងទាក់ទងឲ្យតែតម្លៃចាប់ពី ៧០០០$(ប្រាំពីរពាន់ដុល្លារ)រហូតដល់ ៣៨០០០$( បីមុឺនប្រាំបីពាន់ដុល្លារ)ទៅតាមតូបជួរមុខឬជួរក្រោយ។
ក្រុមអាជីវករដែលលក់ដូរនៅក្នុងផ្សារអន្លង់វែងបាននាំគ្នាត្អូញត្អែរថាបច្ចុប្បន្ននេះការលក់ដូរពុំសូវដាច់ឡើយព្រោះថាពុំសូវមានភ្ញៀវចេញចូលទិញនោះទេ។រីឯតម្លៃតូបជួលរឺទិញក៏ថ្លៃទៀតផងដែលជាកត្តាធ្វើឲ្យពួកគាត់ពិបាកក្នុងការរកស៊ីទទួលទានប្រចាំថ្ងៃ។
ជុំវិញការចោទប្រកាន់ខាងលើលោកហ៑នហៀងផេងនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអានពេជសុធារ័ត្នបានឲ្យក្រុមការងារយើងដឹងតាមទូរសព្ទនៅថ្ងៃទី ២ ៦ខែវិច្ឆិកាឆ្នាំ ២០២២ នេះថាខាងក្រុមហ៊ុនលោកមិនបានប្រព្រឹត្តដូចការចោទខាងលើនោះឡើយ។គឺក្រុមហ៊ុនលោកលក់តូបទៅតាមគោលការណ៍ការកំណត់របស់រដ្ឋគឺក្នុងតម្លៃចាប់ពី ៣៥០០$(បីប្រាំរយ ដុល្លាររ)ហូតដល់ ៥០០០$(ប្រាំពាន់ដុល្លារ)ទៅតាមអាជីវករចាស់ឬក៏អាជីវករថ្មី។តម្លៃដែលថាលក់ថ្លៃនោះគឺក្រុមអាជីវករគាត់លក់តឱ្យគ្នាគាត់នោះទេ។រីឯខាងក្រុមហ៊ុនគ្រាន់តែជួយទំនាក់ទំនងឲ្យតែប៉ុណ្ណោះ។
ចំណែកលោកងួនធិរិទ្ធអភិបាលនៃគណៈអភិបាលស្រុកអន្លង់វែងបានថ្លែងថាបញ្ហាក្រុមហ៊ុនលក់តូបអោយក្រុមអាជីវករ។ក្នុងតម្លៃថ្លៃលើសការកំណត់របស់រដ្ឋនោះលោកមិនទាន់បានដឹងនោះទេ។តែលោកសុំស្នើឱ្យអាជីវករដាក់ពាក្យបណ្ដឹងមកសាលាស្រុកលោកនឹងធ្វើការដោះស្រាយជូន។ហើយលោកបន្តថានៅថ្ងៃច័ន្ទខាងមុខនេះលោកនឹងហៅក្រុមហ៊ុនមកសួរនាំអំពីរឿងនេះដែរ៕