(ខេត្តព្រះវិហារ) ៖ ជុំវិញរឿងរ៉ាវអាស្រូវរបស់លោកមុតភិសិដ្ឋនាអភិបាលរងខេត្តព្រះវិហារដែលត្រូវបានក្រុមមេជាងសំណង់និងអ្នកប្រកបរបរដឹកអាចម៍ដីលក់ចោទប្រកាន់ថាមិនព្រមសងលុយថ្លៃឈ្នួលដែលពួកគាត់ស៊ីឈ្នួលសាងសង់អាគារនិងរបងព្រមទាំងចាក់អាចម៍ដីបំពេញបន្ថែមក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្មី។
បើតាមការរៀបរាប់ពីរលោកហួរម៉េងហុនដែលប្រកបរបរដឹកអាចម៍ដីលក់រស់នៅភូមិភារកិច្ចឃុំប៉ាលហាលក្រុងព្រះវិហារខេត្តព្រះវិហារបានឱ្យអ្នកសារព័ត៌មានម្លប់សន្តិភាពយើងដឹងនៅរសៀលថ្ងៃទី៨ ខែធ្នូឆ្នាំ ២០២២ នេះថាកាលពីអំឡុងខែមិថុនាឆ្នាំ ២០១៩កន្លងទៅលោកគុនហ៊ុយមេឃុំថ្មីបានហៅគាត់ឲ្យមកចាក់ដីបំពេញបន្ថែមនៅបរវេនទីស្នាក់ការគណបក្សប្រជាជនកម្ពុជាដែលស្ថិតនៅភូមថ្នល់បំបែកឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារដោយចរចាតម្លៃក្នុងមួយឡាន ពីរមុឺនពីរពាន់ រៀល(២២០០០៛)អ្នកស៊ីឈ្នួលដឹកអាចម៍ដីលក់ដ៏ដែលនោះបានបន្ថែមថានៅពេលដែលលោកបានចាក់អាចម៍ដីពេញទីបរិវេណគណបក្សប្រជាជនកម្ពុជានោះហើយដោយមានអាចម៍ដី ចំនួនសរុបទាំងអស់បួនរយម្ភៃ ឡាន(៤២០ឡាន)ដោយគិតជាប្រាក់ស្មើនិងប្រាំបួនលានពីរសែនបួនម៉ឺនរៀល(៩២៤០០០០៛)ដល់ពេលលោកទៅទារលុយថ្លៃឈ្នួលចាក់អាចម៍ដីស្រាប់តែលោកមេឃុំគុនហ៊ុយប្រាប់ថាឲ្យទៅយកពីរលោកមុតភិសិដ្ឋនាអភិបាលរងខេត្តព្រះវិហារទៅ ។ ព្រោះគេជាអ្នកចេញលុយចំណែករូបលោកគ្រាន់តែជាអ្នកហៅនិងចាត់ចែងចាក់អាចម៍ដីប៉ុណ្ណោះ។
ដោយឡែក ប្រភពពីរអ្នកស្រីសានរីនិងលោកម៉ាត់ហូរសាន់ដែលមានមុខរបរជាជាងសំណង់ក្នុងជីវភាពរកព្រឹកខ្វះល្ងាចដែលបានម៉ៅការសាងសង់របង និងអាគារទីស្នាក់ការគណបក្សប្រជាជនខាងលើនោះបានបញ្ជាក់ថាលោកមេឃុំគុនហ៊ុយបានហៅពួកគាត់ឲ្យមកសាងសង់អគារនិងរបងគណបក្សប្រជាជនខាងលើតាំងពីឆ្នាំ ២០១៩ មកម្ល៉េះតែមកដល់ពេលនេះឆ្នាំ ២០២២នេះ ពោលគឺមានរយៈពេល ៤ឆ្នាំទៅហើយពួកគាត់នៅមិនទាន់បានទទួលប្រាក់ឈ្នួលពលកម្មរបស់ពួកគាត់ឡើយ។នៅពេលដែលគាត់ទៅទារលុយពីលោកមេឃុំថ្មីលោកបានប្រាប់ថាឲ្យទៅទារពីលោកមុតភិសិដ្ឋនាទៅព្រោះលោកអភិបាលរងខេត្តរូបនោះជាអ្នកចេញលុយ ។
ប្រភពបន្ថែមថា នៅពេលក្រុមអ្នកស៊ីឈ្នួលខាងលើបានទៅទារប្រាក់ពីលោកអភិបាលរងខេត្តខាងលើស្រាប់តែលោកចេះតែសន្យាពីមួយថ្ងៃទៅមួយថ្ងៃ។មិនចេះចប់មិនចេះហើយ។ដោយក្តីអស់សង្ឃឹមទើបពួកគាត់សុំឱ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយដើម្បីបានដឹងឮដល់ថ្នាក់ដឹកនាំនៅក្នុងខេត្តព្រះវិហារនេះឲ្យជួយរកយុត្តិធម៌ជូនពួកគាត់ផង។ជាពិសេសឯកឧត្តមគីមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនិងជាប្រធានគណបក្សប្រជាជនកម្ពុជាព្រះវិហារផងនោះដើម្បីជួយដោះស្រាយជូនពួកគាត់ព្រោះថាពួកគាត់ប្រឈមជីវភាពខ្វះខាតរកព្រឹតខ្វះល្ងាចនិងមានបំណុលអង្គការផងដែរ។
បន្ទាប់ពីមានការចោទប្រកាន់ពីក្រុមអ្នកស៊ីឈ្នួលខាងលើលោកមុតភិសិដ្ឋនាអភិបាលរងខេត្តព្រះវិហារបានបដិសេធនិងច្រានចោលថារឿងលុយឈ្នួលចាក់អាចម៍ដីគឺលោកបានប្រគល់អស់តាំងពីយូរណាស់មកហើយ ។ រីឯក្រុមមេជាង ដែលសាងសង់អាគារនិងរបង ពួកគេធ្វើមិនបានល្អ ទើបលោកដូរគេចេញ ជំនួសដោយមេជាងថ្មី ហើយរីឯប្រាក់ឈ្នួលក៏លោកបានទូទាត់ឲ្យជាបន្តបន្ទាប់ ដោយលោកបន្ថែមថា បញ្ហានេះគួរតែហៅក្រុមមេជាងចាស់និងមេជាងថ្មីទៅជួបគ្នាជាមួយលោកមេឃុំថ្មីទៅដើម្បីនិយាយគ្នាឲ្យច្បាស់លាស់ក្នុងការដោះស្រាយ។
ជុំវិញរឿងរ៉ាវខាងលើនេះវាប្រៀបបីដូចជាអាយ៉ៃឆ្លើយឆ្លងរវាងក្រុមប្រជាពលរដ្ឋអ្នកប្រកបរបរស៊ីឈ្នួលរកព្រឹកខ្វះល្ងាចជាមួយលោកអភិបាលរងខេត្តព្រះវិហារ។វាហាក់បីដូចជាកំពុងតែបាចទឹកដាក់គ្នាទាញរកហេតុផលរៀងៗខ្លួនដូចពាក្យចាស់លោកពោលថាប្រុសប្រកែកស្រីប្រកាន់អញ្ចឹងដែរ។
ជុំវិញបញ្ហានេះ លោក គុន ហ៊ុយ មេឃុំថ្មីបានឲ្យក្រុមអ្នកសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី ៩ខែធ្នូថ្នាំ ២០២២នេះថា រឿងខាងលើលោកពិតជាបានហៅក្រុមមេជាងសាងសង់អគារ និងរបងទីស្នាក់ការគណបក្សនិងអ្នកចាក់អាចម៍ដីពិតប្រាកដមែន ។ ហើយក៏ធ្លាប់ធ្លាប់ដោះស្រាយពីរបីដងរួចមកហើយ ដោយលោកទទួលស្គាល់ថាក្រុមអ្នកសាងសង់អគារនិងសាងសង់របងទីស្នាក់ការបក្សខាងលើនេះមិនទាន់បានទទួលលុយពិតប្រាកដមែន ។ រីឯអ្នកស៊ីឈ្នួលចាក់អាចម៍ដីនោះផងដែរ លោកមិនទាន់ដឹងថា បានទូទាត់ប្រាក់គ្រប់ចំនួន ឬមិនទាន់គ្រប់នោះទេ ។ ព្រោះលោក មុត ពិភិសិដ្ឋនា ជាអ្នកទូទាត់ ។ លោកបន្តថាកន្លងមកមានពាក្យចចាមអារាមថាលោកបានទទួលលុយពីថ្នាក់លើអស់ហើយតែមិនព្រមបើកឲ្យក្រុមអ្នកស៊ីឈ្នួលទាំងនោះ ។ តែចំពោះបញ្ហានេះលោកសុំបដិសេធទាំងស្រុង លោកបានបញ្ជាក់បន្ថែមថា លោកមានការអាណិតអាសូរដល់ក្រុមមេជាងសំណង់ទាំងនោះណាស់ ព្រោះពួកគេសុទ្ធសឹងតែជាអ្នកទីទាល់ក្រ ដែលមានជីវភាពខ្វះខាតធ្ងន់ធ្ងរ ។
ចំណែកលោក ណែម វ៉ា ប្រធានស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារបានឲ្យដឹងថាបញ្ហានេះលោកធ្លាប់ហៅមកដោះស្រាយគ្នាកន្លងមករួចមកហើយដោយភាគី អ្នកខាងជំពាក់លុយអ្នកចាក់ដី ព្រមសងជាពីដំណាក់កាល តែមកដល់ពេលនេះ ការទូទាត់សងហើយរួចរាល់ ឬក៏មិនទាន់ទូទាត់ហើយរួសរាន់ ក៏លោកមិនទាន់បានដឹងដែរ ដោយលោកបានបញ្ជាក់ថាសូមទាក់ទងទៅលោកមុតភិសិដ្ឋធានាទៅ។
ចំណែក ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារក្រុមការងារយើងមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេដោយទូរសព្ទខលចូលចំនួនពីរដងមិនមានអ្នកទទួល។
មហាជនបានលើកឡើងថា ប្រសិនបើលោក មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារូបនេះ ។ បានប្រព្រឹត្តនូវអំពើដូចការចោទប្រកាន់របស់ក្រុមប្រជាពលរដ្ឋអ្នកលក់កម្លាំងពលកម្មដើម្បីចិញ្ចឹមជីវិតមែននោះវាពិតជាបាបកម្មខ្លាំងណាស់ព្រោះថាជាញើសឈាមសុទ្ធសាធដែលពួកគាត់ខំប្ដូរដើម្បីចិញ្ចឹមជីវិតម្យ៉ាងវិញទៀតវាអាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់កិត្តិយសគណបក្សប្រជាជនកម្ពុជាដែលជាបក្សដ៏មានប្រជាប្រិយភាពផងនោះ៕
(រក្សាសិទ្ធិដោយគេហទំព័រម្លប់សន្តិភាព)