ខេត្តបន្ទាយមានជ័យ ៖ ទីតាំងបនល្បែងអនឡាញមួយកន្លែងដែលស្ថិតនៅភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតកំពុងក៏ក្រើកបើកលេងភ្នាល់ឡើងវិញល្បីថាមានថ្នាក់ឧត្តមសេនីយ៍យោធាម្នាក់ជាអ្នកបើកលេង បើទោះបីជាកាលពីថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២២នាពេលកន្លងទៅសម្ដេចតេជោបានបង្កើតក្រុមការងារស្ដីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសដែលមានឯកឧត្តម សុខ ផល ជាប្រធានក្រុមការងារផងនោះបើទោះបីយ៉ាងនេះក្តីយើងក្រឡេកមកមើលទីក្រុងប៉ោយប៉ែតវិញម្ដងបច្ចុប្បន្នបនល្បែងប្រភេទអនឡាញកំពុងផ្ទុះឡើងវិញយ៉ាងអាណាធិបតេយ្យដែលមិនមានអាជ្ញាធរឬសមត្ថកិច្ចជំនាញណាហ៊ានចេញមុខបង្ក្រាបឡើយ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែតបានឲ្យដឹងថាបច្ចុប្បន្នល្បែងស៊ីសងប្រភេទអនឡាញកំពុងរីករាលដាលគួរឱ្យកត់សម្គាល់។ប្រភពដ៏ដែលនោះបានបន្តថាជារៀងរាល់ថ្ងៃគេឃើញមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់មកពីគ្រប់ទីកន្លែងដែលជាអ្នកញៀនល្បែងបានប្រមូលផ្ដុំគ្នាទៅលេងចាក់ភ្នាល់ល្បែងស៊ីសងអនឡាញគ្រប់ប្រភេទដែលស្ថិតនៅភូមិសង្កាត់ខាងលើហើយបនល្បែងស៊ីសងប្រភេទអនឡាញមួយនេះគេល្បីថាជាកម្មសិទ្ធិលោកឧត្តមសេនីយ៍យោធាម្នាក់ដែលមានឈ្មោះពេជ្រវណ្ណាជាថៅកែ។
ករណីបើកបនល្បែងស៊ីសងប្រភេទអនឡាញដ៏ធំមួយនេះត្រូវបានគេដាក់ការសង្ស័យថាអាចមានការត្រូវរូវគ្នាជាមួយលោកវរៈសេនីយ៍ឯកសៅសារឿនអធិការនគរបាលក្រុងប៉ោយប៉ែតនោះទេបនល្បែងខាងលើមិនអាចប្រព្រឹត្តបានជាដាច់ខាត។ឬមួយក៏លោកអធិការក្រុងរូបនេះខ្លាចអំណាចលោកឧត្តមសេនីយ៍យោធាពេជ្រវណ្ណាព្រោះថាបនល្បែងមួយនេះដែលគេល្បីថាជាកម្មសិទ្ធិរបស់ឧត្តមសេនីយ៍យោធាដ៏មានអំណាចមួយនេះផងដែរ។ប្រសិនបើដូច្នេះមែនតើគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះដើម្បីអនុវត្តនាពេលកន្លងមកទៅជាយ៉ាងណា?
ជុំវិញការចោទប្រកាន់ខាងលើនេះក្រុមការងារអ្នកសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍យោធាពេជ្រវណ្ណាបានទេនៅថ្ងៃទី២៤ ខែធ្នូឆ្នាំ ២០២២នេះដោយមិនមានលេខទូរសព្ទទំនាក់ទំនងបើទោះបីយ៉ាងនេះក្តីក្រុមការងារយើងនិងរង់ចាំការបកស្រាយពីសំណាក់លោកឧត្តមសេនីយ៍យោធាខាងលើរូបនេះរាល់ម៉ោងធ្វើការស្ដីពីរបបសារព័ត៌មាន។
ចំណែកលោកវីរៈសេនីយ៍ឯកសៅសារឿនអធិការនគរបាលក្រុងប៉ោយប៉ែតក្រុមការងារយើងក៏មិនអាចសុំការបកស្រាយបានដែរដោយទូរសព្ទខលចូលជាច្រើនដងត្រូវបានលោកចុចផ្ដាច់មិនព្រមទទួល។
តែយ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ទោសិទ្ធឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់ក្រុមការងារយើងឲ្យដឹងថាចំពោះទីតាំងខាងលើនិងឈ្មោះពេជ្រវណ្ណាដែលបានបើកលេងល្បែងអនឡាញនោះគឺជារឿងចាស់។កាលពីមុនលោកបើកលេងមែនតែបច្ចុប្បន្នមិនមានទេលោកបានបន្តថាសូមឱ្យក្រុមអ្នកសារព័ត៌មានទៅសហការជាមួយលោកអធិការក្រុងដើម្បីចុះទៅទីតាំងផ្ទាល់៕