ពិធី​ប្រារព្ធ​មិ​ទ្ទិញ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤៤ ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ​២០២៣

​តាកែវ ÷ ថ្ងៃ​សុក្រ ១៤​រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៣​នៅ​សាលាឃុំ​ជ័យ​ជោគ ស្រុក​បូរី​ជលសារ ខេត្តតាកែវ បាន​ប្រារព្ធ​មិ​ទ្ទិញ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤៤ ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ​២០២៣ (៧​មករា ១៩៧៩-៧​មករា ២០២៣) និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ប្រឡងប្រណាំង រវាង​ការិយាល័យ​បោះឆ្នោត​ក្នុង​ឃុំ​ជ័យ​ជោគ ស្រុក​បូរី​ជលសារ ជាមួយ​ការិយាល័យ​បោះឆ្នោត​ទាំង ១.៥៩៥ ទូទាំង​ខេត្ត​តាកែវ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នា​ថ្ងៃ​អាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ នៅ​មណ្ឌល​ខេត្តតាកែវ​។​
​ក្រោម​អធិបតីភាព លោក ទុយ សុភ័ក្ត្រ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​តាកែវ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​ជ័យ​ជោគ​និង​លោក អ៊ុក សំនៀង អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​ជ័យ​ជោគ​។​

​និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​ស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក​ប្រធានការិយាល័យ​កសិកម្ម​ធ​ន​ធាន​ធម្មជាតិ​និង​បរិស្ថាន លោក​មេឃុំ ក្រុមប្រឹក្សាឃុំ លោកនាយ​ប៉ុស្តិ៍​នគ​បាល​ការពារ​ព្រំដែន ឃុំ លោក​មេបញ្ជាការ​យោធា​ការពារ​ព្រំដែន​ឃុំ ប្រធាន​ប៉ុសិ៍្ត​សុខភាព នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ នាយក​យក​អនុវិទ្យាល័យ នាយក​បឋមសិក្សា លោកគ្រូ អ្នកគ្រូ លោក​មេភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ ចាស់ព្រឹទ្ធាចារ្យ ប្រជា​ការពារ និង​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក​ទុយ​សុភ័ក្ត្រ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​តាកែវ​បាន​ថ្លែងថា ថ្ងៃ​៧​មករា មិនមែន​ជា​ថ្ងៃ​សម្រាប់​តែ​គណបក្ស​ប្រជាជន​នោះ​ទេ ថ្ងៃ​៧​មករា គឺជា​ថ្ងៃ​អបអរសាទរ ជា​ថ្ងៃ​ដែល​គេ​ទទួលស្គាល់ថា​ជា​ប្រវត្តិសាស្ត្រ​ដែល​យើង​រស់​ឡើង​វិញ ដែល​ថ្ងៃ​៧​មករា​នេះ​ឈាន​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​ទៅ​ដល់​ថ្នាក់​ជាតិ ដឹកនាំ​រួម អបអរសាទរ​រួម ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ទាំងមូល​ទទួលស្គាល់ថា​ជា​ថ្ងៃ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ដូច្នេះ​ចំណុច​នេះ​សមាជិក​គណៈបក្ស សមាជិក​រាជរដ្ឋាភិបាល ត្រូវតែ​ហ៊ាន​និយាយ ត្រូវតែ​ហ៊ាន​ទទួលស្គាល់​ការពិត ថា​យើង​បាត់បង់​ជីវិត បាត់បង់​បងប្អូន បាត់បង់​សមាជិក​ទាំងអស់ ព្រោះ​ប៉ុលពត​ជា​អ្នក​ក្តាប់​ទ័ព ជា​អ្នក​សំលាប់​យើង​។​

​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ​លោក​អ៊ុក​សំនៀង​បាន​មានប្រសាសន៍ថា ចាំបាច់​យើងទាំងអស់គ្នា​មន្ត្រីរាជការ យុវជន​ចូលរួម​ក្នុង​ការបោះឆ្នោត ហើយ​ការ​បោះឆ្នោត​នេះ យើង​នៅក្នុង​គណបក្ស​ប្រជាជន​យើង​ត្រូវតែ​មាន​ការណែនាំ​ច្បាស់លាស់ ដើរ​ជា​ជំហាន​ការណែនាំ​របស់​គណបក្ស​ថ្នាក់កណ្ដាល និង​ថ្នាក់​ខេត្ត​ដើម្បី​ចូលរួម​ទាំងអស់គ្នា​ដោយ​ដាស់តឿន​ដល់​អ្នក​ដែល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត អោយ​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​និង​អាច​បន្ត​ការងារ​០៧​មករា​បាន ហើយ​យើង​អាច​បន្ត​អភិវឌ្ឍន៍​ប្រទេស​អោយ​ជឿនលឿន​បាន​។

​លោក​បាន​បន្តថា មកដល់​ពេល​ប្រទេស​មាន​សុខ​សន្តិភាព​គឺ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​សុខទុក្ខ​របស់​ថ្នាក់ដឹកនាំ​ដែរ​។ យើង​មាន​សិទ្ធិសេរីភាព​សព្វបែបយ៉ាង រាប់​តាំងពី​សិទ្ធ​គោរព​ប្រតិបត្តិ​តាម​ប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែល​នៅក្នុង​សម័យ​ខ្មែរក្រហម​មិន​មាន​ឡើយ សូម្បី​ការអប់រំ​។ ការអប់រំ​យើង​មាន​តាំងពី​កម្រិត​កុមារ​តូច ថ្នាក់​បឋម រហូត​ដល់​ឧត្តមសិក្សា និង​ក្រោយ​ឧត្តម​សិក្សា​។ ទាំងអស់នេះ គឺជា​អ្វី​ដែល​យើង​បានឃើញ​អំពី​ការប្រែប្រួល​នៃ​សិទ្ធិ​ផ្នែក​ស្មារតី​។ រី​ឯ​ផ្នែក​រូបវ័ន្ត​វិញ អ្វីៗ​ដែល​យើង​បាន​ឃើញ​នៅ​ពេល​នេះ រួមមាន ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អា​រ៉ា​ម សំណង់​អគារ​តូច​ធំ​រីក​ដូច​ផ្សិត ភាព​ស៊ី​វិល័យ​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាដើម គឺ​មិនមែន​ជា​ការប្រទាន​របស់​អាទិទេព​ទេ តែ​វា​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​។​

​ក្រោយ​បញ្ចប់​កម្មវិធី​លោក ទុយ សុភ័ក្ត្រ បានប្រគល់ ខោ អាវ មួក ស្លាក​ឈ្មោះ និង​ខ្សែក្រវ៉ាត់ ប្រជា​ការពារ ចំនួន ១៥​កំ​ផ្លេ និង លោក អ៊ុក សំនៀង បាន​ចែក​ថវិកា ជូន​សមាជិក សមាជិកា ក្នង​ម្នាក់ៗ​ថវិកា ១០.០០០​រៀល ផងដែរ​។​ដោយ​អ្មកស្រី​ត្រេ ស្រីមុំ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *