លោក អ៊ុក សំនៀង អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​បាន​រៀបចំ​ធ្វើ​ការពិភាក្សា​លើ​កិច្ចការ​ចម្បងៗ​ក្នុង​ឃុំ​ជ័យ​ជោគ​

តាកែវ ÷ លោក អ៊ុក សំនៀង អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន ឃុំ​ជ័យ​ជោគ អមដំណើរ​ដោយ លោក នាង សំណាង ក្រុមការងារ​ថ្នាក់ស្រុក ចុះជួយ​មូលដ្ឋាន​ឃុំ​  លោក នួន វណ្ណ​រិន សមាជិក​ក្រុមប្រឹក្សា​ស្រុក ចុះជួយ​មូលដ្ឋាន​ឃុំ លោក សន ថា ក្រុមការងារ​ថ្នាក់ស្រុក ចុះជួយ​មូលដ្ឋាន​ឃុំ​កាល​ថ្ងៃអាទិត្យ ១៥ កើត ខែ​មាឃ ឆ្នាំខាល​ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦​ត្រូវ​នឹង​
​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។​

​នា​ឱកាស​នោះ​ដែរ ក៍​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក មេឃុំ ក្រុមប្រឹក្សាឃុំ លោក សាន់ ជុំ នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន ឃុំ​ជ័យ​ជោគ ស្រុក​បូរី​ជលសារ ចំណុះ​វារ​:​សេនា​តូច​លេខ ៦០៣ និង​សហការ​រី លោក ប្រធាន​ប៉ុស្តិ៍​សុខភាព​ឃុំ​ជ័យ​ជោគ លោក រ័ត្ន រា​វី នាយរង​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ឃុំ​ជ័​ជោគ​។​

​ក្រោយ​ការជួបជុំ លោក អ៊ុក សំនៀង បាន​រៀបចំ​ធ្វើ​ការពិភាក្សា​លើ​កិច្ចការ​ចម្បងៗ​មួយចំនួន​ក្នុង​ការចុះពិនិត្យ​ស្ថានភាព​ផ្លូវលំ​ដែល​បាន​ក្រាល​គ្រោះ​រួច ពី​កំណាត់​ផ្លូវ ពី​ខាងត្បូង​ភូមិ​តារាគ​មន៍​ឆ្ពោះ​ទៅ​ស្ពាន ព្រំប្រទល់​ឃុំ​ព្រៃ​យុទ្ធ​ថ្កា និង​ចូលរួម​សហការ​ជាមួយ​បងប្អូន ប្រជាពលរដ្ឋ​ឈុសឆាយ​ពង្រៀប​ផ្លូវ ពី​កំណា​ផ្លូវ ខាងកើត​ភូមិ តារាគ​មន៍ ឆ្ពោះ​ទៅកាន់​ភូមិ​ជ័យ​ជោគ​និង​រៀបចំ​ផែន​ការចុះពិនិត្យ ស្ថានភាព​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា តាម​បណ្តា​ភូមិ​ទូទាំង​ឃុំ សម្រាប់​ថ្ងៃ​ទី​៦/០២/២០២៣​។

​លោក​ឧក សំនៀង​បាន​សហការ​ជាមួយ​អាជ្ញាធរ​និបង​ប្អូនប្រជា​ពលរដ្ឋ​៣១​នាក់ ធ្វើការ​ឈួសឆាយ​ពង្រាបដី​គ្រោះ​ក្រហម ដែល​បាន​ចាក់​លើ​ផ្លូវ​ឆ្ពោះទៅ​សា​ឃុំ​ថ្មី ប្រមាណ​៦៥០០​ម៉ែត្រ​។
មុន​និង​បញ្ចាប់​កម្មវិធី ថ្ងៃទី​៥/០២/២០២៣ ក្នុងឱកាស​នោះ​ដែរ លោក អ៊ុក សំនៀង បាន​ប្រគល់​ជូន​ឧបករណ៍ បំពង​សម្លេង​(Speaker) ម៉ាក M . Music model:M15 Pro​ឆ្នាំ​(២០២៣)​មួយគ្រឿង ថវិកា​៧៤០​ដុល្លារ សម្រាប់​ខ្សាច់​ចាក់​បន្ថែមចំនួន ០៥ ឡាន​ចំណាយ​ថវិការ​សរុប ៨០០,០០០​រៀល និង​ទិញ​អាហារសម្រន់ ពេល​ឈួសឆាយ​ពង្រាបផ្លូវ ចំណាយ​ថិ​កា ចំនួន ១៣០,០០០​រៀល​ផង​ដែរ​។​
​ដោយ​អ្នកស្រី​ត្រេន ស្រីមុំ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *