អង្គភាព​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ នាំ​អំណោយ​ប្រគល់ជូន​វីរ​កងទ័ព​កំពង់​ឈរជើង​ការពារ​ព្រំដែន​ទិស​ប្រាសាទ​តា​មាន់ និង​តា​ក្របី ខេត្ត​ឧត្តរមានជ័យ​

(​ឧត្តរមានជ័យ​)៖​លោក អ៊ុំ ចាន់ថុល ប្រធាន​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ និង​លោក តូច សុ​ភក្តី ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​សប្បុរសជន នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ បាន​នាំ​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​ប្រើប្រាស់ មក​ប្រគល់ជូន​វីរ​កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​សមរភូមិ​មុខ នៅ​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៤២ និង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​។​

​លោក អ៊ុំ ចាន់ថុល បាន​ថ្លែង​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​កោតសរសើរ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​យុត្តិធម៍ ថ្នាក់​ដឹកនាំ​អង្គភាព​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ ជូន​ថ្នាក់ដឹកនាំ និង​វីរ​កងទ័ព​ទាំងអស់ ដែល​កំពុង​បំពេញ​ភារកិច្ច​យ៉ាង​អង់អាច​ក្លាហាន មោះមុត​ការពារ​បូរណភាព​ទឹកដី ប្រឆាំង​សត្រូវ​ឈ្លានពាន​មកលើ​ដែន​អធិបតេយ្យភាព​កម្ពុជា​។​

​លោក​ប្រធាន​សាលាដំបូង​ថ្លែងបន្តថា​៖​ការបំពេញ​ភារកិច្ច​ដ៏​ឧដុង្គឧត្តម​របស់​វីរ​កងទ័ព ប្រកប​ដោយ​ឧត្តមគតិ​, ស្មារតី​ស្នេហា​ជាតិ និង​ការលះបង់​ខ្ពស់បំផុត ដើម្បី​បុព្វហេតុ​ការពារជាតិ និង​សេចក្ដីសុខសាន្ត​របស់​ប្រជាជន នឹង​ត្រូវបាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ និង​ចងចាំ​ជា​រៀងរហូត ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់ៗ​រូប ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ភៀ​សសឹក ទៅ​កាន់​មណ្ឌល​សុវត្ថិភាព​តាម​ទីតាំង​ផ្សេងៗ គេច​ពី​គ្រាប់កាំភ្លើង​ផ្លោង​របស់​កង​ទ័ព​សៀម​។​

​លោក អ៊ុំ ចាន់ថុល បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​អង្គភាព​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ ក៏ដូចជា​សប្បុរសជន​លោក ទា គឹម​ឡាង និង​ក្រុមគ្រួសា មកពី​ខេត្ត​ប៉ៃលិន ដែល​បាន​ចំណាយ​ពេលវេលា ធនធាន ថវិកា ចូលរួម​ចែក​អំណោយ​ជូន​វីរ​កងទ័ព​នាពេលនេះ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *