(ឧត្តរមានជ័យ)៖ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងលិច ទទួលបន្ទុករដ្ឋយូថា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២៥បានគៀងគរថវិការ ដើម្បីជួយឧប្បត្ថម្ភគាំទ្រដល់កងទព័ កម្លាំងជួរមុខកម្ពុជាក្នុងបុព្វហេតុការពាបូរណៈភាពដែនដីនិងប្រជាជនកម្ពុជា នៅទិសប្រាសាទតាមាន់ និងចែកអំណោយដល់ប្រជាពលរដ្ឋភាសសឹកនៅប្រាសាទបន្ទាយឆ្នា ខេត្តបន្ទាយមានជ័យ។
ដំណើរចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅពេលនេះ ដឹកនាំដោយ លោកជំទាវស្រី អាន សុខនីន អនុប្រធានរដ្ឋយូថា តំណាងឯកឧត្តមបណ្ឌិត មិក សាផាណារេត ឯកឧត្តមឧត្តមសេនីយ៍ទោ ន រិន្ទ្ររិទ្ធ អនុប្រធាន លោកជំទាវស្រី ឧកញ៉ា សុខ សុវណ្ណារី អនុប្រធាន លោក វេង វណ្ណរត្ន័ លោក បាន សំរេច និងភរិយា លោក ជំទាវ ស្រីឧកញ៉ា ស្រ៊ៀត មុំសុភា
លោក ជំទាវ ស្រី យូ ម៉ូលីន
និងប្រជាជនខ្មែរ អាមេរិកកាំង រដ្ឋយូថា។
ដោយឡែកសប្បុជនដែលបានចូលរួមផ្តល់អំណោយរួមមាន៖លោក ជំទាវ ស្រី ឧកញ៉ាសុខ សុវណ្ណារី (តំណាងសបុរសជន) ឯកឧត្តម លី អៀមឡាក់ សប្បុរសជន លោក ជំទាវ ស្រី រ៉ែម ផលចាន់លី លោកម៉ៅ សិរីសោភា លោកស្រី អ៊ុក មករា ក្រុមហ៊ុន Macy Visa immigration
លោក ជំទាវ ស្រី ឡៅ គឹមឡេង អ្នកស្រី ចាន់សាមិត្តឧត្តមសេនីយ៍ឡុង ស្រេង និងសប្បុរសជនខ្មែរជាច្រើនរូបទៀត។
លោកជំទាវ ស្រី អាន សុខនីន តំណាងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងលិច ទទួលបន្ទុករដ្ឋយូថា និងសប្បុរសជន បានថ្លែងលើកទឹកចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់វីរៈយុទ្ធជនទាំងអស់ដែលបាននិងកំពុង លះបង់អាយុជីវិតការពារបូរណភាពទឹកដីនៅក្នុងសមរភូមិ រហូតទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រនាពេលថ្មីៗកន្លងទៅនេះ និងបន្តការពារបូរណភាពទឹកដីយ៉ាងរឹងមាំទៀតផង។
ជាមួយគ្នានេះ សូមប្រសិទ្ធិពរជ័យដល់វីរៈយុទ្ធជនដ៏អង់អាចក្លាហានរបស់យើងទាំងអស់ ដែលកំពុងលះបង់សាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីនៅគ្រប់គោលដៅ តាមបណ្ដោយព្រំដែនខ្មែរ-ថៃ យ៉ាងអង់អាចក្លាហាន សូមឱ្យជួបតែសេចក្តីសុខ និងមានជ័យជម្នះនៅលើសមរភូមិគ្រប់ពេលវេលា។
លោកជំទាវ ស្រី អាន សុខនីន បានបន្តដឹកនាំក្រុមការងារ នាំំអំណោយចែកជូនប្រជាបលរដ្ឋសឹកចំនួន៣៥០គ្រួសារ នៅប្រាសាទបន្ទាយឆ្មា ខេត្តបន្ទាយមានជ័យរួមមាន៖អង្ករ ៣៥០កញ្ចប់ (មួយកញ្ចប់ ១០kg ត្រីហេីម ៣៥០kg ប្រហុក ៣៥០kg ផ្អក ៣៥០kg បាយក្តាំង ៣៥០កញ្ចប់ នំពុម្ភរូបខ្លាឃ្មុំ ៣៥០ ប្រអប់ ថ្នាំពេទ្យ ៣៥០ កញ្ចប់ សម្លៀកបំពាក់ ៤០០ឈុត ទឹកសណ្តែក៣៥០ យួរ ភេសជ្ជះ ៣៥០ យួរ សម្ភារះសង្គ្រោះបន្ទាន់ ៣៥០ កញ្ចប់ ថវិកា ៣.៥លានរៀល
ចំពោះអំណោយចែកជូនវីរកងទព័ជួរមុខនៅប្រាសាទតាមាន់តូច ប្រសាទតាមាន់ធំនិងប្រាសាទតាក្របី រួមមាន៖អង្ករ ១០បាវ (មួយបាវ ៥០kg ត្រីហេីម ៧០kg ប្រហុក ៥០ kg
ផ្អក ៥០kg ថ្នាំពេទ្យ អង្រឹងមានមុង ៤៥ ទឹកសុទ្ធ៣០កេស ថ្នាំដុសធ្មេញ ៥ឡូ ច្រាសដុសធ្មេញ ៥ឡូ សាប៊ូដុំ ៥ឡូ សាប៊ូបោកខោអាវកញ្ចប់តូច ៨០កញ្ចប់ មីជាតិ កំប៉ុង ៤កេះធំ ទឹកសុីអុីវ ៥យួរ ទឹកត្រី ៥យួរ
នំអាហារសម្រន់ ២០ប្រអប់ ស្ករគ្រាប់ ៣កញ្ចប់ បាយក្តាំងបំពង២០០កញ្ចប់ សាច់ក្រក៣០kg ត្រីងៀត ៥kg មីជាតិកញ្ចប់ ១០កេះ នំស្រួចលីៗ ១២ កេះធំ ថវិការ ២៥០០០ដុល្លា និងសំលៀកបំពាក់ប្រើប្រាស់មួយចំនួនធំទៀតសម្រាប់ផ្តល់ឱ្យខាងកុមាកំព្រា៕