សប្បុរជន​មួយក្រុម​នៅ​រាជធានី​ភ្នំពេញ នាំយក​នូវ​គ្រឿង​ឧបភោគ​បរិភោគ ថវិកា ឧបត្ថម្ភ​ដល់​វីរ​កងទ័ព​ឈរជើង​ការពារ​តាម​ព្រំដែន​យ៉ាង​អង់អាច​ក្លាហាន នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ​

(​ឧត្តរមានជ័យ​)៖ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​លើកទឹកចិត្ត​វីរ​យុទ្ធជន​នៅ​សមរភូមិ​មុខ និង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ទ័ព​ថៃ សប្បុរជន​មួយក្រុម​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៥ បាន​នាំយក​នូវ​គ្រឿងឧបភោគ​បរិភោគ ថវិកា ឧបត្ថម្ភ​ដល់​វីរ​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​តាម​ព្រំដែន​យ៉ាង​អង់អាច​ក្លាហាន នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ​។​

​សប្បុរជន​ទាំងអស់​ដែល​បាន​អញ្ជើញ​ចុះ​មក​ផ្ទាល់ បាន​ថ្លែង​លើកទឹកចិត្ត និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ដល់​វីរៈ​យុទ្ធជន​ទាំងអស់​ដែល​បាននិងកំពុង លះបង់​អាយុជីវិត​ការពារ​បូរណភាព​ទឹក​ដី​នៅក្នុង​សមរភូមិ រហូត​ទទួលបាន​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​នាពេល​ថ្មីៗ​កន្លងទៅនេះ និង​បន្ត​ការពារ​បូរណភាព​ទឹកដី​យ៉ាងរឹងមាំ​ទៀតផង​។​

​ជាមួយគ្នានេះ សូម​ប្រសិទ្ធិ​ពរ​ជ័យ​ដល់​វីរៈ​យុទ្ធជន​ដ៏​អង់អាច​ក្លាហាន​របស់​យើង​ទាំងអស់ ដែល​កំពុង​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ការពារ​បូរណភាព​ទឹកដី​នៅ​គ្រប់​គោលដៅ តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-​ថៃ យ៉ាង​អង់អាច​ក្លាហាន សូមឱ្យ​ជួបតែ​សេចក្តីសុខ និង​មាន​ជ័យជម្នះ​នៅលើ​សមរភូមិ​គ្រប់ពេលវេលា​។​

​សូមបញ្ជាក់​ថា សប្បុរជន​ដែល​មកពី​រាជធានី​ភ្នំពេញ រួមមាន​៖ ឧបាសិកា ធឹង ណ​យ លោក សួន វិជ្ជា និង​អ្នកស្រី សួន សុខ​នាង ព្រមទាំង​បុត្រ លោក តាក់ ណា​ង និង​អ្នកស្រី ស៊ុយ ងួន​អ៊ាង លោក តែ​ន ចាន់ និង​អ្នកស្រី ស៊ុយ ងួន​អេង លោក ស៊ុយ ងួន​សេង និង​ភរិយា​។​ចំពោះ​សម្ភារ​ដែល​ចែក​ជូន​រួមមាន​៖​កា​ហ​ហ​វេ​២​កេស ទឹកដោះ​គ​ផ​២​កេស ទឹកត្រី​៣៥​យួរ ទឹក​ស៊ី​អ៊ីវ​៣៥​យួរ មី​៣៤​កេស សាប៊ូ​១២​កេស ស្ករ​គ្រាប់​១​កេស ស្ករ​២​កេស ក្រ​ម៉ា​៥០ និង​ថវិកា​ចែក​ជូន​កងទ័ព សរុប​ប្រមាណ​៤០​លាន​រៀល​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *