ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយពីអ្នកឧញ្ញ៉ាបែន គឹមសាន ប្រធានក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ ឯ.ក ដែលផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគ ស្មើនឹងថវិកា ១៥.០០០ដុល្លា ផ្តល់ដើម្បីជួយឧបត្ថម្ភដល់ជនភៀសសឹក និងកងទ័ពឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត។
នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ក្រុមហ៊ុន ដែលបានមកចុះសួរសុខទុក្ខ និងនាំយកអំណោយរួមជាមួយនឹងគ្រឿងឧបភោគបរិភោគនេះ បានបង្ហាញពីទឹកចិត្ត និងការស្រលាញ់រាប់អានទៅលើប្រជាពលរដ្ឋ ព្រមទាំងកងកម្លាំងដែលកំពុងឈរជើង មានស្មារតីក្លាហាន មានការលះបង់ខ្ពស់ ចំពោះជាតិ និងទឹកដី មានភាពស្មោះត្រង់ និងគោរពទៅតាមបទបញ្ជារបស់ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។
យ៉ាងណាម៉ិញ ទំនាក់ទំនងរវាង ក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ ឯ.ក ដែលជាសមរភូមិក្រោយ តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនកងទ័ពនៅសមរភូមិមុខ ដែលជាចំណងមិនអាចកាត់ផ្តាច់បានទេ ដើម្បីរួមចំណែកចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងធំធេងបាននាំមកនូវសុខសន្តិភាព។
ចំពោះស្បៀងគ្រឿបឧបភោគបរិភោគ ស្មើនឹងថវិកាសរុប ១៥.០០០ដុល្លា ជូនកងទ័ព និងប្រជាពលរដ្ឋជាជនភាសសឹក ដែលបានមកពីការចូលរួមចំណែកពីគ្រប់ទិសទីរួមមាន៖ មីជាតិ ចំនួន៣០០កេស ទឹកបរិសុទ្ធ ៣០០កេស និងទឹកត្រី/ទឹកប្រហុក ចំនួន៣០០កេស៕