​ទាហាន​ថៃ ចាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​ថ្ងៃ​៧​នាក់​​ពីរ​ទីតាំង​ផ្សេងគ្នា ឆ្លហដែន​ខុដច្បាប់​

​ក្រុង​ប៉ោយប៉ែត ៖ សមត្ថកិច្ច​ទាហាន​ប៉ា​រ៉ា​កង​រយ​លេខ​1205 និង​ក្រុម​ទាហាន​ប៉ា​រ៉ា​លេខ​12 កងកម្លាំង​បូរ​ផា ប្រតិបត្តិការ ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​ដែល​ទទួលខុសត្រូវ រហូត​បាន​ប្រទះឃើញ​ពលករ​ខ្មែរ ខណៈ​កំពង់​ដើរ​ចូលមក​ប្រទេស​ថៃ​ចំនួន​៥​នាក់ ក្នុងនោះ​ប្រុស​៤​នាក់ និង​ស្រី​១​នាក់ នៅ​បរិវេណ​បង្គោល​គីឡូ​ម៉ែត TA.356139 ភូមិ​ដង​ងូ ឃុំ ប៉ា​រ៉ៃ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ក្រោយពី​សមត្ថកិច្ច​សួរនាំ​បានឲ្យដឹងថា ពលករ​ខ្មែរ​ទាំងនោះ ត្រូវការ​ធ្វើ​ដំណើរ​ចេញចូល​ល​ឆ្លងដែន​មក​ប្រទេស​ថៃ ដើម្បី​ស៊ីឈ្នួល​ធ្វើ​ការងារ​ទូទៅ នៅ​ផ្សារ​រោង​គ្លឿ ស្រុក​អារញ្ញ ទើប​នាំ​ខ្លួន​ទៅ​សួរនាំ​នៅ​ទី​បញ្ជារ​ការ​កងរ​យ​ទាហាន​ប៉ា​រ៉ា​លេខ​1205​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូរ ឆ្នាំ​២០២០ នេះ ។​

​យ៉ាងណាក៏ដោយ ក្រោយពី​សមត្ថកិច្ច​សាកសួរ​អ្នក​ទាំង​៥​មានឈ្មោះ​ដូច​ខាងក្រោម​៖
១/ ហៅ បុណ្យ​សុង ប្រុស អាយុ​៣១​ឆ្នាំ​
២/​រ៉េត ដុផ​ន ប្រុស អាយុ​៣៥​ឆ្នាំ​
៣/ លើ​ត ណា​រ៉ុង ប្រុស អាយុ​១៥​ឆ្នាំ​
៤/ ខន សុ​ផេង ប្រុស អាយុ​៣០​ឆ្នាំ​
៥/​ហែម ដា ស្រី អាយុ​៦២​ឆ្នាំ ដែល​អ្នក​ទាំងអស់​មាន​ទីលំនៅ ភូមិ​/​សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ មិន​មាន​លិខិតឆ្លងដែន បាន​បបួល​គ្នា​លួច​ឆ្លង​ចូល​មក​ប្រទេស​ថៃ​តាម​ច្រករបៀង ដោយ​មិន​មាន​មេខ្យល់​នាំ​ផ្លូវ និង​មិន​អស់ថ្លៃ​ផ្លូវ​ឲ្យ​អ្នកណា​ទាំងអស់ ដើម្បី​មក​ស៊ីឈ្នួល​ធ្វើ​ការងារ​ទូទៅ​នៅ​ផ្សារ​រោង​គ្លឿ ដោយសារ​ខាង​កម្ពុជា​មិន​មាន​ការងារ​ធ្វើ និង​គ្រប់​គ្នា​ធ្លាប់​ចូល​-​ចេញ ប្រទេស​ថៃ​ក្នុង​ម្នាក់ៗ​២-១២​លើក​តាម​ច្រកព្រំដែន​អន្ថរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក និង​តាម​ច្រករបៀង ទើប​សមង្ថកិច្ច​ឃុំ​ខ្លួន​បញ្ជូនទៅ​ឲ្យ​នគ​បាល​ការពារ​ព្រំដែន​លេខ​124 ភូមិ ណូន ម៉ាក​មុន ស្រុក​គោក​ឃ្យូ​ង ដើម្បី​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ តាម​ផ្លូវ​ដែល​បាន​ឯកភាពគ្នា​។​

​ក្នុង​ថ្ងៃ​ដ៏​ដែល​នេះដែរ កងកម្លាំង​ការពារ​ព្រំដែន ក្រោយ​ទទួលបាន​សេចក្ដីរាយការណ៍​ពី​ប្រភពព័ត៍មាន ថា មាន​ពលរដ្ឋ​ខ្មែរ​គួរឲ្យ​សង្ស័យ​នៅ​ទឹកដី​ស្រុក​តា​ព្រះ​យ៉ា ខេត្ត​ស្រះកែវ ដោយ​កងកម្លាំង​ចំពោះ​កិច្ច​តា​ព្រះ​យ៉ា កងកម្លាំង​បូរ​ផា បាន​សហការ​គ្នា​ធ្វើការ​ឡោម​ពទ្ធ័​ត្រួតពិនិត្យ​មនុស្ស​ក្នុង​ផ្ទះ​គោលដៅ តាម​វិធានការ​រឹតបន្តឹង​ការពារ​ការ​រាត្បា​ត​របស់កូ​វិដ​-19 នៅ​បរិវេណ​ភូមិ ទព័ សះ​យ៉ាម ឃុំ តា​ព្រះ​យ៉ា ស្រុក​តា​ព្រះ​យ៉ា ខេត្ត​ស្រះកែវ ត្រង់​បង្គោលគីឡូម៉ែត្រ TA.577365 ក៏​ប្រទះឃើញ​ពលរដ្ឋ​ខ្មែរ​ដែល​លួច​ចូល​ប្រទេស​ដោយ​ខុសច្បាប់ ទើប​ឃុំខ្លួន​នាំ​មក​សាកសួរ​បន្ថែម​។​

​សរុប​៧​នាក់ ក្នុងនោះ ២ នាក់​ដែល​ចាប់​នៅ​ ​ទី​តាំងទី​២ បាន​ចំណាយ​លុយ​ឲ្យ​មេខ្យល់​ជនជាតិ​ថៃ ក្នុង​ម្នាក់​២,៥០០​បាត ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *