ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​ទូល​លក្ខ​រស្មី​មានជ័យ​(​ហៅ​វត្ត​ទួល​ពង្រ​និង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ខាងមុខ​ដោយ​មាន​ការចូលរួម​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ច្រើន​កុះករ​

(​ខេត្ត​បន្ទាយមានជ័យ​)​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ឆ្លង​សមិទ្ធផល​នានា និង​ស្រោចស្រព​សុគន្ធវារី នៅ​វត្ត​ទូល​លក្ខ​រស្មី​មានជ័យ (​ទួល​ពង្រ​) ដែល​ស្ថិតនៅ​ភូមិ​ទួល​ពង្រ​សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​រៀបចំ​ឡើង​ពី​សំណាក់​ព្រះសង្ឃ​និង​អាចារ្យ គណៈ ក​ម្មការ គណៈ​សទ្ធា ម្ចាស់​វេន​ទាំង ១៤​វេន រូ​ម​និង​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​និង​ក្រៅប្រទេស បាន​ចូលរួម​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ប្រារព្ធ​រៀបចំ​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ឆ្លង​សមិទ្ធផល​នានា និង​ស្រោចស្រព​សុគន្ធវារី ប្រគេន​ព្រះចៅអធិការ​វត្ត​ ​ទួល​លក្ខ​រស្មី​មានជ័យ (​ទួល​ពង្រ​) អាស្រ័យ​ដូច​បាន​ប្រគេន និង​ជម្រាបជូន​ខាងលើ សូម​អារាធនា​និមន្ត ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ និង​គោរព​អញ្ជើញ ឯកឧត្តម​ឧកញ៉ា លោកជំទាវ លោក លោកស្រី នឹង ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​នេះ​ឱ្យបាន​ច្រើន​កុះករ ​ហើយ​អនុមោទនា​ទទួលយក​នូវ​អានិសង្ស ដែល​កើតចេញ​ពី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​នេះ ជា​បុណ្យ​មួយ​ដ៏​កម្រ​ក្នុង​ព្រះពុទ្ធសាសនា សម្រាប់​ព្រះសង្ឃ​ធ្វើ​នូវ​សង្ឃកម្ម​ផ្សេងៗ មាន​កាឋិនកម្ម​ជាដើម ​ដែល​ជា​បុណ្យ​មាន​ផល្លានិសង្ស​ច្រើន​។​ ​ដូច​ពុទ្ធវចនៈ​មួយ​ឃ្លា សុ​ខោ បុញ្ញ​ស្ស ឧច្ច​យោ កិរិយា​សន្សំ​នៃ​បុណ្យ រមែង​នាំមក​សេចក្ដីសុខ​។​

​ដោយ​កម្ម​វិធី​បុណ្យ​ខាងលើ​នេះ​និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៦ ខែ​កុម្ភៈ​ឆ្នាំ ២០២៣ រហូត​ដល់​ថ្ងៃ​ទី​ថ្ងៃទី ២២​ខែ​ឆ្នាំ​ដដែល​ថ្ងៃ​ខាងមុខ​នេះ​ទើប​បញ្ចប់​។​

កម្មវិធី​បុណ្យ​ថ្ងៃ​ព្រហស្បតិ៍ ១១ រោជ ខែ​មាឃ ឆ្នាំខាល​ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០២៣ វេលា​ម៉ោង ១:00 នាទី​រសៀល ប្រារព្ធ​ពិធី​ក្រុង​ពាលី វេលា​ម៉ោង ២:00 រសៀល ប្រារព្ធ​ពិធី​ដង្ហែ​ដុំ​និមិត្ត​សីមា និង​រោង​ឧបោសថ (​ព្រះវិហារ​ថ្មី​) ប្រគេន​ដល់​សង្ឃ​
​វេលា​ម៉ោង ៣:00 នាទី​រសៀល ពិធី​ស្រោចស្រព​សុគន្ធវារី ប្រគេន​ព្រះ​ភិក្ខុ​សុវណ្ណ​បញ្ញា យីន​សុ​វណ្ណា (​យ៉ា​រី​) ព្រះគ្រូ​ចៅអធិការ​វត្ត​ទួល​លក្ខ​រស្មី​មានជ័យ (​ទួល​ពង្រ​) ឱ្យ​ឡើង​ទៅ​ជា ព្រះគ្រូ​សុវណ្ណ​បញ្ញា​មុន្នី តទៅ វេលា​ម៉ោង ៤:00 នាទី​រសៀល ជួបជុំ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់​គ្នា​ដើម្បី​ធ្វើ​បទ​នមស្សកា សមាទានសីល និង​និមន្ត​ព្រះសង្ឃ
​ចម្រើន​ព្រះ​ប​រិត្ត នឹង​ពុទ្ធា​ពិសេស​ព្រះ​ពុទ្ធបដិមា​ក្នុង​ព្រះវិហារ
​ម៉ោង ៥:00 នាទី​ល្ងាច អញ្ជើញ​ភ្ញៀវកិត្តិយស​ពិសា​ភោជនាហារ​
​វេលា​ម៉ោង ៧:00 នាទី​យប់ មាន​បាញ់​កាំ​ជ្រួច និង​មាន​ចាប៉ីដងវែង
​ជូន​ទស្សនា​កំសាន្ត​នាពេល​រាត្រី​។​

ហើយ​នៅ​ថ្ងៃ​កម្មវិធី​បុណ្យ​បន្តបន្ទាប់​និង​មាន​ការ​សំដែងធម៌​ទេសនា​គ្រែ​ពីរ​ព្រមទាំង​មាន​ការសម្ដែង​ល្ខោន​សិល្បៈ​និង​ការកម្សាន្ត​ផ្សេងៗ​ទៀត​រហូតដល់​ចប់​កម្មវិធី​បុណ្យ​។​ដោយ​គិត​ពី​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ​ឆ្នាំ ២០២៣​នេះ​នៅ​សល់​តែ​ប្រាំ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ទើប​ចាប់ផ្ដើម​ប្រារព្ធ​ពិធី​បុណ្យ​ជា​ថ្ងៃ​ដំបូង​។​

​អាស្រ័យ​ដូច​បាន​ផ្សព្វផ្សាយ​ប្រគេន​ទូលថ្វាយ​ជូនដំណឹង​ខាងលើ សូម​សម្ដេច​ទ្រង់​ឯកឧត្តម អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ លោកស្រី​ជា​ពុទ្ធបរិស័ទ​អញ្ជើញ​ចូលរួម​មក​លេង​កម្សាន្ត​និង​អនុមោទនា​បុណ្យ​តាម​កម្លាំង​សទ្ធា​រៀងៗ​ខ្លួន​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *