ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​ខណៈ​ដែល​មាន​ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡាញ​ជាច្រើន​កន្លែង​ក្នុង​ក្រុង​ដូន​កែវ​អាជ្ញាធរ​មិន​បង្ក្រាប​

តាកែវ ÷ ទីតាំង​ល្បែង​មាន់​ជល់​អន​ឡា​ញ បច្ចុប្បន្ន​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា កើតមាន​ស្ទើរតែ​គ្រប់​ហាង​កាហ្វេ តារាង​បាល់​នៅក្នុង​ក្រុង​ដូន​កែវ ជាពិសេស ទីតាំង​០៣​កន្លែង បង្កប់​ក្នុង​ហាង​កាហ្វេ គ្មាន​យីហោ នៅក្នុង​សង្កាត់រ​កា​ក្រៅ​ក្រុង​ដូន​កែវ​ខេត្តតាកែវ​។​ ​ដោយ​មាន​សំឡេង​អ្នកលេង ហ៊ោរ​កញ្ជ្រៀវ​អឺងកង ប៉ុន្តែ​សំឡេង​ទាំងនោះ មិន​បាន​ប៉ះ​ដល់​ត្រចៀក​អាជ្ញាធរ និង​សមត្ថកិច្ច​នោះឡើយ​។​

​ទី​តាំងទី​១/​បង្កប់​ក្នុង​ហាង​កាហ្វេ គ្មាន​យីហោ ភូមិ​ត្រពាំង​អង្គ​សង្កាត់រ​កា​ក្រៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ជិត​សាលា​សង្កាត់រ​កា​ក្រៅ ប្រហែល​១៥០​ម៉ែត​។​

​ទី​តាំ​ទី​២/​បង្កប់​ក្នុង​ហាង​កាហ្វេ​យាយ​តា ស្ថិតក្នុង​ភូមិ​ថ្នល់​បែក​សង្កាត់រ​កា​ក្រៅ​ក្រុង​ដូន​កែវ​ខេត្តតាកែវ​។​

​ទី​តាំងទី​៣/​បង្កប់​ក្នុង​ហាង​កាហ្វេ​ស្ថិតនៅ​ភូមិ​ថ្នល់​បែក​សង្កាត់រ​កា​ក្រៅ​ក្រុង​ដូន​កែវ​ខេត្តតាកែវ​។​

​ទី​តាំ​ទី​៤/​បង្កប់​នៅក្នុង​តារាង​បាល់​ខាងជើង​ក្លោងទ្វារវត្ត​តុំ​ស្ថិតនៅ​ភូមិ​តុំ​សង្កាត់រ​កា​ក្រៅ​ក្រុង​ដូន​កែវ​ខេត្តតាកែវ​។​

​ទី​តាំងទី​៥/​បង្កប់​ក្នុង​តារាង​បាល់​ខាងកើត​ក្លោងទ្វារវត្ត​តុំ ស្ថិតនៅក្នុង​ភូមិ​តុំ​សង្កាត់រ​កា​ក្រៅ​ក្រុង​ដូន​កែវ​ខេត្តតាកែវ​។​

​បើ​តាម​សេចក្តីរាយការណ៍ ល្បែង​ជល់​មាន់​អន​ឡាញ​តាម​លី​បថ​ប​ដ៏​ពេញនិយម​ទាំងនោះ គឺ​មាន​លេង​ភ្នាល់​ប្រាក់ រាប់ម៉ឺន លាន​រៀល ក្នុង​មួយ​ថ្ងៃៗ បើ​តាម​ពិត​ទៅ ទីតាំង​ល្បែង​ទាំងនោះ គេ​មិន​ដែល​ឃើញ​មាន​អាជ្ញា​ធម៌​ឬ​សមត្ថកិច្ច​ចុះ​ធ្វើ​ការចុះ​បង្ក្រាប​ឡើយ​។​

​បើ​តាម​ប្រភព​ខ្លះ​ថា បើ​មិន​មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​បើកភ្លើង​ខៀវ​ឲ្យ​ទេ ពួក​មេ​ល្បែង​ទាំងអស់នោះ ក៏​មិន​ហ៊ាន​បើក​លេង​យ៉ាងនេះ​ដែរ នេះ​គឺជា​ឆ្នាំងបាយ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​។​

​គួរបញ្ជាក់​ថា ដើម្បី​ធានា​ឲ្យ​ជន​គ្រប់​រូប និង​សង្គម​ទាំងមូល​មាន​សុវត្ថិភាព​យ៉ាង​ល្អប្រសើរ ជីវភាព​រុងរឿង និង​សុខដុមរមនា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ចេញ​នូវ​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ចំនួន​៧​ចំណុច ដែល​ក្នុងនោះ​ក៏​រួម​មាន​គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន​ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ​។​
​ដូច្នេះ​ប្រសិនបើ​អាជ្ញាធរ ក៏ដូចជា​សក​ក់ម​ត្ថ​កិច្ច​មូលដ្ឋាន មិន​ព្រម​ធ្វើ​ការបង្ក្រាប​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន របស់ខ្លួន​នោះ​ទេ​
​គឺ​បង្ហាញ​យ៉ាងច្បាស់​ថា អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទាំង​នោះ មាន​ការឃុបឃិត​បើកភ្លើង​ខៀវ​ជា​ប្រព័ន្ធ ដើម្បី​លាភសក្ការៈ ដាក់​ហោប៉ៅ រាងៗ​ខ្លួន ដោយ​ពុំ​បាន​អនុវត្ត​គោលនយោបាយ ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​នោះ​ទេ​។​

​សម្តេច តេជោ​ហ៊ុនសែន មានប្រសាសន៍ថា អភិបាលស្រុក ខណ្ឌ ក្រុង ឬ​មន្ត្រី​នគរបាល​ថ្នាក់​ណា​ក៏​ដោយ ដែល​រកឃើញ​ថា មិន​ទទួលខុសត្រូវ លើ​មុខងារ​របស់​ខ្លួន ពិសេស​លើ​ទីតាំង​បន​ល្បែង​សុីសង​ខុសច្បាប់ ចាំបាច់​ត្រូវតែ​បិទ វា​មិនមែន​ជា​កំណើន​សេដ្ឋកិច្ច​នោះទេ និង​ត្រូវ​តែ​សហការ​ជាមួយ​អ្នកសារព័ត៌មាន​  នៅពេល​ដែល​ព័ត៌មាន​ចុះផ្សាយ បើ​មិន​ដូច្នេះ​ទេ និង​ត្រូវ​ប្រឈម​ការបាត់បង់​តួនាទី​របស់​ខ្លួន ។​

​ពាក់ព័ន្ធ​នឹង​ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ
​លោក​សាន សុផល​នាយ​ប៉ុស្តិ៍​នគរបាល​សង្កា​ត់រ​កា​ក្រៅ​បានឲ្យដឹងតា​មទូរស​ព្ទ​ថា ពួក​ហ្នឹង​មានច្បាប់​ឯណា មានតែ​បិទ​ពួក​យើង​ទៅ​មើល​មានតែ​ឡូតូ​អីហ្នឹង​មាន​មាន់​ជល់​ឯណា ឥឡូវ​ខ្ញុំ​ជាប់រវល់​ទៅ​ប្រជុំ​នៅ​វ​ត្តុង ព្រោះ ឯកឧត្តម ហ៊ី ង​ប៊ុន​ហ៊ាង គាត់​មក ។​

​ចំណែក​លោក​ឥន មណ្ឌល អធិការ​ក្រុង​ដូន​កែវ​បានឲ្យ​អ្ន​កព័ត៌មានយើង​ដឹងថា​..​អា​ពួក​អស់​ហ្នឹង​មាន​គេ​ផ្ដល់​ព័ត៌មាន​ឱ្យ​ខ្ញុំ​ដែរ​។​តែ​ខ្ញុំ​រក​មិនទាន់​ឃើញ​ចាំ​មើល​លោក​ស្រាវជ្រាវ​បន្ត​ទៀត​មើល លោក​បន្តថា លោក​ចេញពី​ប្រជុំ​លោក​ធ្វើ​ហើយ​យើង​ទៅ​ជា​ស៊ីវិល​ឬ​ជា​សមត្ថកិច្ច​វា​ធ្លាប់​ស្គាល់​យើង​គឺ​វា​បិទ​ក្រឹប​គឺ​វា​មិន​ខ្លាច​ទេ​ធ្វើ​មិនដឹង យើង​ចង់​ស្រាវជ្រាវ​រក​អា​មេ​វា​ហ្នឹង​។​បើ​យើង​ទៅ​ទាន់​យើង​រក​ភស្តុតាង​បាន​ចាប់​ហើយ​បញ្ជូន​ទៅ​តុលាការ យ៉ាងម៉េច​យ៉ាងម៉េច​ចាំ​យើង​និយាយ​គ្នា​នៅពេល​ក្រោយ​ទៀត​។​

​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​មួយចំនួន​ដាក់​ការសង្ស័យថា​រឿង​ល្បែងស៊ីសង​ខាងលើនេះ​លោក​មេ​ប៉ុស្តិ៍​និង​លោក​អធិការ​ក្រុង​ដូចជា​ធ្វើ​ពើ​មិនដឹង​អ្វី​ទាំងអស់​នៅក្នុង​ទឹកដី​របស់​លោក​កាំ​កាប់​ដែលមាន​បើក​ល្បែងស៊ីសង​នៅក្នុង​ទឹកដី​របស់​ខ្លួន​។​ប្រភព​ខាងលើ​បាន​បន្តថា​បើ​គ្មាន​ការបើក​ភ្លើង​ខៀវ​ពីរ​អាជ្ញាធរ​មូលដ្ឋាន​ទេ​ពួក​មេ​ល្បែង​ទាំងនោះ​មិន​ហ៊ាន​បើក​លេង​ដោយ​គគ្រឹកគគ្រេង​តាម​រោង​កាហ្វេ​តារាង​បាល់​បាន​ដែរ​។​

​ទោះយ៉ាងណា​ក៏ដោយ ពលរដ្ឋ​និង​មហាជន​ស្នើ ដល់​លោក​ឧត្តមសេនីយ៍ទោ ឈៀង ផាន់​ណា​រ៉ា​ស្នងការ​ខេត្តតាកែវ ជាពិសេស ឯកឧត្តម​អ៊ូច​ភា​អភិបាលនៃ​គណៈ​អភិបាលខេត្ត​តាកែវ ដាក់​កម្លាំង​ចុះ​ស៊ើបអង្កេត​និង​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខាងលើ​នេះ​ផង ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕
​ដោយ​អ្នកស្រី​ត្រេន ស្រីមុំ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *