រឿង​ដដែលៗ​នៅតែ​បន្ត​កើតមាន​អំពើ​ពុករលួយ ខណៈ​ដែល​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្ត​នៅតែ​មិន​គិតគូរ​និង​ខ្វាយខ្វាល់​ពី​ការខាតប​ង់​នៅ​ថវិការ​ជាតិ​ចំពោះ​គម្រោង​អភិវឌ្ឍ​ន៏​ឃុំ​សង្កាត់​

កំពត ៖ ការដេញថ្លៃ​លើ​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​ក្នុង​ស្រុក​អង្គរជ័យ​និង​ស្រុក​បន្ទាយមាស​ខេត្ត​កំពត បាន​និង​កំពុង​ធ្វើ​អោយ​ក្រុម​អ្នកទទួលការ​មួយចំនួន រីករាយ និង​ការ​កើប​លុយ និង​កេងចំណេញ​លើ​ថវិការ​របស់​ជាតិ ខណៈ​ដែល​ក្រុម​អ្នកទទួលការ​ទាំងនោះ បាន​នឹង​កំពុង​ឃុបឃិត​គ្នា ដេញថ្លៃ​ឡើង ប្រហាក់ប្រហែល និង​តម្លៃ​ប៉ាន់ស្មាន ដែល​កំណត់​ដោយ​មន្ត្រី​បច្ចេកទេស​ទីចាត់ការ​ផែនការ​វិនិយោគ ចំពោះ​គម្រោង ផ្លូវ​គ្រោះ​ក្រហម សាងសង់​ប្រឡាយ​ជាដើម ដើម្បី​ជា​ថ្នូរ​និង​លុយ​ទឹកតែ​១០% ដែល​ក្រុម​អ្នកទទួលការ​ដេញថ្លៃ​បាន ធ្វើ​ការបែងចែក​អោយ​ទៅ​អ្នកទទួលការ​ដូចគ្នា ដែល​មក​ចូលរួម​ដេញថ្លៃ តែ​មិន​បាន​ដេញថ្លៃ​ចុះ​ដើម្បី​ប្រកួតប្រជែង​ឡើយ ។ ហើយ​អ្វី​ដែល​ជា​រឿង​នឹកស្មាន​មិន​ដល់​នោះ គេ​សង្កេតឃើញថា ក្រុម​អ្នកទទួលការ ចំនួន​៥​ក្រុមហ៊ុន​។​

​ទី​១ # កាលពី​ថ្ងៃ​ទី​៣០​ខែ​មីនា​ឆ្នាំ ២០២៣​វេលា​ម៉ោង​៩.០០​ព្រឹក​នៅ​សាលាឃុំ​ភ្នំ​អង្គ​តូច មាន​ការបើក​សំណើ​ដាក់​ឲ្យ​ដេញថ្លៃ​លើ​គំរោង​ផ្លូវ​គ្រោះ​ក្រហម​ចំនួន​៣ ខ្សែ មាន​តម្លៃ​ប៉ាន់ស្មាន ៨៣.៧៦៤.០៥៧​រៀល ត្រូវបាន​ទៅ​លើ ឈ្មោះ​អាន់​លី​ណា ក្រុមហ៊ុន​( អាន់​លី​ណា )​ដែល​ដាក់​តម្លៃ​ដេញ​ចំនួន​៧៩.១១០.០០០​រៀល​គត់​ប្រហាក់ប្រហែល​និង​តម្លៃ​ប៉ាន់ស្មាន​។​

​ទី​២ # កាលពី​វេលា​ម៉ោង​៩.០០ នាទី​ព្រឹក​ថ្ងៃទី​៣១​ខែ​មីនា​នៅ​សាលា​ស្រុក​បន្ទាយមាស​ក៏​មាន​ការបើក​សំណើ​ដាក់​ឲ្យ​ដេញថ្លៃ​លើ​គំរោង​មូលនិធិ​ឃុំ​សង្កាត់​ចំនួន​២​ឃុំ​គឺ ឃុំ​សំរោង​ក្រោម​និង​ឃុំ​ត្រពាំង​សាលា​ខាងកើត​។​

១/​ឃុំ​សំរោង​ក្រោម​មាន​គម្រោង​ផ្លូវ​គ្រោះ​
​ក្រហម​ចំនួន​៥ ខ្សែ មាន​តម្លៃ​ប៉ាន់ស្មាន ១៨២.៩៥៧.៧៣៦​រៀល បាន​ទៅ​លើ​ឈ្មោះ​ផង់ សុភាព ក្រុមហ៊ុន​(​សំណង់​សុភាព​)​ដែល​ដាក់​តម្លៃ​ដេញ​ចំនួន​១៧១.៥០០.០០០​រៀល ប្រហាក់ប្រហែល​និង​តម្លៃ​ប៉ាន់ស្មាន​។​

២/​សាលាឃុំ​ត្រពាំង​សាលា​ខាងកើត​មាន​គម្រោង​ផ្លូវ​គ្រោះ​ក្រហម​៥.៧៥​គម
​មាន​តម្លៃ​ប៉ាន់ស្មាន ២០៥.៦៧៤.៥៥១​រៀល បាន​ទៅ​ឈ្មោះ​ហ៊ រ៉ូ​ប៊ី ក្រុមហ៊ុន ( រ៉ូ​ប៊ី មាន​លាភ​)​ដាក់​តម្លៃ​ដេញ​១៩១.៥០០០០០​រៀល ប្រហាក់ប្រហែល​និង​តម្លៃ​ប៉ាន់ស្មាន​។​

​កាល​រសៀល​ម៉ោង​២.០០ នាទី​ថ្ងៃ​ទី​៣១​ខែ​មីនា​នៅ​សាលា​ស្រុក​បន្ទាយមាស​ដដែល​ក៏​មាន​ការបើក​សំណើ​ដាក់​ឲ្យ​ដេញថ្លៃ​លើ​គំរោង​មូលនិធិ​ឃុំ​សង្កាត់​ចំនួន​២​គម្រោង​ក្នុង​ឃុំ​បន្ទាយ​មាស​ខាងកើត​ផងដែរ​។​

​ទី​១/ គម្រោង​ជួសជុល​ផ្លូវ​គ្រោះ​ក្រហម​ប្រវែង​០.៤៥​គម​.​ទទឹង​៤​ម សំណង់​លូ​មូល​ទោល​កាត់​ផ្លូវ​អង្កត់​ចិត្ត​១​ម ប្រវែង​៦​ម ចំនួន​១​កន្លែង​និង​ស្លាក​សញ្ញា​គម្រោង​ចំនួន​១​កន្លែង​ស្ថិតនៅ​ភូមិ​ក្រសាំង​លើ មាន​តម្លៃ​ប៉ាន់ស្មាន ៣២.១៦១.៥៥០​រៀល បាន​ទៅ​លើ​ឈ្មោះ​កែវ​ដា​នី ក្រុមហ៊ុន​(​កែវ​ដា​នី​)​ដាក់​តម្លៃ​ដេញ ៣០.៥០០០០០​រៀល ប្រហាក់ប្រហែល​និង​តម្លៃ​ប៉ាន់ស្មាន​។​

​ទី​២/​គម្រោង​សាងសង់​ប្រឡាយ​ដី​៣​ខ្សែ​÷
​សរុប​មាន​ប្រវែង​២​គម មាន​តម្លៃ​ប៉ាន់ស្មាន​១៧១.៣៩៨.៤៨៩ រៀល បាន​ទៅ​លើ​ឈ្មោះ​យី សែ​ប ក្រុមហ៊ុន​( យី សែ​ប​) ដាក់​ដេញថ្លៃ​ចំនួន ១៦០.៤០០០០០ រៀល ប្រហាក់ប្រហែល​និង​តម្លៃ​ប៉ាន់ស្មាន​ដូចគ្នា ។​

​បើ​ប្រៀបធៀប​ការដេញថ្លៃ​នៅ​សាលាឃុំ​កំពង់​ក្រែង​ស្រុក​ទឹកឈូ​និង​សាលា​សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃទី ៣០​ខែ​មីនា​នោះ​ដែរ ១/ សាលាឃុំ​កំពង់​ក្រែង​មាន​គម្រោង​ធ្វើការ​ដាក់​ឲ្យ​ដេញថ្លៃ​ផ្លូវ​បេតុង​អា​ម៉េ​១​ខ្សែ​ប្រវែង​០.២៥​គម មាន​តម្លៃ​ប៉ាន់ស្មាន​១៦៣​លាន​ជាង ដាក់​ដេញ​ចុះ​តម្លៃ​សល់​តែ ៧២​លាន​តែប៉ុណ្ណោះ​

២/​សាលា​សង្កាត់​អណ្ដូង​ខ្មែរ​មាន​គម្រោង​ដាក់​ឲ្យ​ដេញថ្លៃ​ផ្លូវ​បេតុង​អា​មេ​មួយ​ខ្សែ​ប្រវែង​០.៤​គម មាន​តម្លៃ​ប៉ាន់ស្មាន​៣០៨​ជាង ដេញ​ចុះ​សល់​តម្លៃ​តែ​៨៤​លាន​រៀល​ទេ នេះ​គឺជា​ការប្រកួតប្រជែង​ដេញថ្លៃ​មាន​កម្លា​ភាពយុត្តិធម៌​ត្រឹមត្រូវ គ្មាន​ការឃុបឃិត​និង​ស៊ុមគ្រលុំ​គ្នា​ឡើយ​។​

​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្នើសុំ​អោយ​មាន​ការពិនិត្យ​ឡើងវិញ​លើ​គម្រោង​ទាំង​៥​ខាងលើ​នេះ​ផង គឺ​ក្រុមហ៊ុន​ទាំងនេះ​នៅ​តែ​បន្ត​ប្រើ​វិធីសាស្ត្រ​ដ៏​ដែលៗ កេងចំណេញ​ថវិការ​របស់​ជាតិ យក​លុយ​ចែក​គ្នា​ស៊ី​ដូច​កាល​ព្រឹក​ថ្ងៃ​ទី​៣០​នៅ​សាលាឃុំ​ភ្នំ​អង្គ​តូច​ស្រុក​អង្គរជ័យ​និង​ថ្ងៃទី ៣១​ខែ​មីនា​ឆ្នាំ​២០២៣​ទាំង​ព្រឹក​ទាំង​រសៀល នៅ​សាលា​ស្រុក​បន្ទាយមាស​នេះ ក្រុមហ៊ុន​ខាងលើ​បាន​ដេញថ្លៃ​លើ​គម្រោង ដែល​គិត​ជា​ថវិការ​សរុប​ចំនួន ៥៣៣.០១០០០០ រៀល (​ប្រាំ​រយ​សាមសិប​បី​លាន​សូន្យ​សែន​មួយ​មុឺន​រៀល​)​។​
​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ការដេញថ្លៃ​ខាងលើ បាន​លើកឡើង​ថា ដំណើរការ​ដេញថ្លៃ​នៅក្នុង​ឃុំ​សង្កាត់​ខាង​លើ គឺជា​វិធី​ចង​មុង​ដេញថ្លៃ ខ្សឹម​ខ្សាវ​ឃុបឃិត​និង​ស៊ុម​គ្រលំ​គ្នា​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ដែល​មក​ចូ​១​ល​រួម​ប្រកួតប្រជែង​ដាក់​ដេញថ្លៃ​ក្រុម​ឆ​ហ៊ុន​ទាំងនេះ មុន​នឹង​ដាក់​សំណើរ​ដេញថ្លៃ ពួកគេ ជជែក​រឿង​ទឹកតែ ជា​ថ្នូរ​មិន​អោយ​ក្រុមហ៊ុន​ទាំងនោះ​ចូល​ដាក់​ដេញថ្លៃ ។ ហើយ​ថ្លៃ​ទឹកតែ​ឃុបឃិត​ស៊ុ​គ្រលំ​គ្នា​គឺ ពួកគេ​បាន​កាត់​១០% សំរាប់​ក្រុមហ៊ុន​ដែល​ចូលមក​ធ្វើ​ការប្រកួតប្រជែង និង ១០%​ទៀត​សម្រាប់​បែងចែក​បន្ត​ទៅ​ថ្នាក់លើ នៃ គម្រោង​ថវិកា​ជាតិ​របស់​ឃុំ​សង្កាត់​។​
​ប្រជាពលរដ្ឋ​ដដែល​បាន​និយាយទៀតថា បើសិនជា​នៅតែ​មិនមាន​វិធានការ​ទប់ស្កាត់​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត​ទេនោះ មិនដឹង​ជា​ថវិការ​ជាតិ​រាប់រយ​រាប់​ពាន់​លាន ត្រូវបាន​បាត់បង់​ដោយសារ​ការឃុបឃិត​គ្នា​ស៊ុមគ្រលំ​និង​គ្នា​ដោយ​ក្រុម​អ្នកទទួលការ​ខាងលើ​នោះ​ទេ ព្រោះ​រឿង​ដដែលៗ​នេះ​នៅតែ​បន្ត​កើតមាន​ជា​រៀងរហូត ។​ដោយ​អ្នកស្រី​ត្រេន ស្រីមុំ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *