ខេត្ដព្រះវិហារ ៖ តើលោកឧត្តមសេនីយ៍ឯកស្រីឌឹកមេបញ្ជាការកងពលធំលេខ ៣មានវិធានការដែរឬយ៉ាងណា? បើមេបញ្ជាការរងកងពលធំលេខ៣ម្នាក់ ពាក់ផ្កាយពីរ ឈ្មោះស៊ុម ប៊ុនធឿន កំពុងប្រើអំណាចតួនាទី ជាយោធាអង្គភាពកងពលធំលេខ៣ ឈូសឆាយកាប់បំផ្លាញ ព្រៃឈើរាប់រយហិកតាស្ថិត ក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ យ៉ាងអនាធិបតេយ្យ។
រហូតមកដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ ឃើញថា ដើមឈើនៅលើផ្ទៃដីរាប់រយហិកតា មើលដាច់កន្ទុយភ្នែក បានដួលជិតអស់ហើយ ដោយសារតែអំណាចយោធា កងពលធំលេខ៣ ទើបគ្មានអ្នកច្បាប់ណាម្នាក់ ដូចជា រដ្ឋបាលព្រៃ និងអាជ្ញាធរខេត្ដព្រះវិហារ ក៍ដូចជាក្រសួងជំនាញ ហ៊ានចេញមុខបង្ក្រាបនោះឡើយ។
បើលោកឧត្តមសេនីយ៍ស្រីឌឹកមិនមានវិធានការ អ្វីមួយ មកលើមន្ត្រីក្រោមឱវាទ និង ធ្វើការទប់ស្កាត់ទាន់ពេលវាលាទេនោះទេ រួច ទុកបណ្ដែតបណ្ដោយ អោយលោកផ្កាយពីរស៊ុម ប៊ុនធឿន កាប់បំផ្លាញព្រៃឈើតាមអំពើចិត្ដ ព្រៃឈើនៅក្នុងតំបន់ខាងលើនិងទទួលរងវិនាសសកម្មខ្ទេចខ្ទី ហិនហោចគ្មានសល់ជាក់ជាមិនខាន។
ចំពោះករណីខាងលើនេះអង្គភាពសារព័ត៌មានម្លប់សន្តិភាពយើងមិនទាន់អាចសុំការបំភ្លឺពី លោកឧត្ដមសេនីយ៍ទោ ស៊ុម ប៊ុនធឿន មេបញ្ជាការរងកងពលធំលេខ៣ បានទេនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដោយគ្មានលេខទូរសព្ទទំនាក់ទំនង។តែយ៉ាងណាក៏ដោយក្រុមការងារយើងនិងរង់ចាំការស្រាយបំភ្លឺពីសាមុីជនដែលពាក់ព័ន្ធក្នុងសាច់រឿងនេះរាល់ម៉ោងធ្វើការស្ដីពីរបបសារព័ត៌មាន។
ប្រភពបានបន្ថែមថា ដីព្រៃឈើដែល លោកផ្កាយពីស៊ុម ប៊ុនធឿន ធ្វើការកាប់បំផ្លាញមានចំនួនជាង៣០០ ហិកតាហើយ ហើយនិងបន្តរកាប់រានបន្ថែមទៀត ហូតដល់ព្រៃឈើទាំងនោះអាចនិងវិនាសអស់ទាំងស្រុង ៕
d