មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​បន្ទាប់ពី​មានទំនាស់​ជាមួយ​ជនដៃដល់​នៅ​ក្រុង​ច្បារមន​

កំពង់ស្ពឺ ÷ ទំនាស់​ពាក្យសម្តី​ក្លាយ​ជា​ហឹង្សា​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ស្ត្រី​រងគ្រោះ​បណ្តាល​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែតុលា​ឆ្នាំ​២០២៣​នៅ​ចំណុច​ភូមិ​រលួស សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

​លោក សម សាក់ ស្នងកា​រង​ផ្នែក​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​បានឲ្យដឹង​ថា​ជន​រង​ដែល​បាន​ស្លាប់​ភ្លាមៗ​នោះ​មានឈ្មោះ ស សុ​ខេន ហៅ​ស្រី​ឡឹង​ភេទ​ស្រី​អាយុ ៣២​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ ​មុនពេល​កើតហេតុ​វេលា​ប្រហែល​ម៉ោង​៧​នាទី​ព្រឹក តាម​ការរៀបរាប់​របស់​ឈ្មោះ មឿន វិសាល​ភេទ​ប្រុស​អាយុ ១៣​ឆ្នាំ​រស់នៅ​ក្បែរ​គ្នា​បាន​ឃើញ​ហេតុការណ៍​ថា​ជនរងគ្រោះ​ខាងលើ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ ឈ្មោះ ហ៊ូ ហ​យ ភេទ​ប្រុស​អាយុ ៦០​ឆ្នាំ​ហើយ​ជនរងគ្រោះ​ក៍បាន​យក​កាំបិតផ្គាក់​កាប់​របង​ស័ង្កសី​របស់​ជនបង្ក​ខូចខាត​បន្តិចបន្ទួច​។​

​ពេល​នោះ​ជនដៃដល់​បាន​ដើរចេញ​ទៅ​ក្រៅ​ផ្ទះ​ហើយ​ក៏​ដើរ​ត្រឡប់មកវិញ​បាន​កាន់​កាំបិតផ្គាក់​ដើរ​មក​រួច​ក៏​បាន​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​តែម្ដង​ទៅ​។​
​ពេលនោះ​ឈ្មោះ​មឿន​វិសាលក៏​បាន​ស្រែកហៅ​ឲ្យ​អ្នកជិតខាង​ជួយ​តែ​មិន​មាន​អ្នក​ណា​ហ៊ាន​ចូល​ជួយ​នោះទេ​។​

​លោក​បាន​បន្តទៀតថា ក្រោយ​ជនដៃដល់​ធ្វើ​សកម្មភាព​រួច​បាន​គេច​ខ្លួន តែ​ត្រូវបាន​កម្លាំង​ប៉ុស្តី ក្រុង​នឹង​ខេត្ត​ពាត់​ស្ទាក់​ចាប់​បាន​ភ្លាមៗ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​បាន​ឃាត​ខ្លួន​បញ្ជូន​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​ខេ​តក​ត្ត​កំពង់ស្ពឺ សាក់សួរ​និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​និតិ​វិធី ៕ ដោយ​អ្នកស្រី​ត្រេន ស្រីមុំ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *