កំពង់ស្ពឺ ៖ ជំនន់ទឹកភ្លៀងបានបង្កឱ្យភូមិព្រៃនុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លិចលង់ហើយត្រូវបានអាជ្ញាធរខេត្តជួយសង្គ្រោះនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានដឹកនាំមន្ត្រីជំនាញ ទៅជួយអន្តរាគមន៍សង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង មកទីទួលសុវត្ថិភាព ។
សូមជម្រាប់ថា ក្នុងភូមិសាស្ត្រ ស្រុកគងពិសី ផ្នែកខាងលិចផ្លូវជាតិលេខ៣ និងផ្នែកខាងកើតជាប់ព្រុំប្រទល់ស្រុកសំរោង ខេត្តតាកែវបានជន់លិចដោយជំនន់ទឹកភ្លៀង។
លោកបានបញ្ជាក់ថា សូមសាធារណជនដែលមានបំណងប្រើ ប្រាស់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៤៦ -៤៧-និង៤៨ ដែលកំពុងលិចដោយសារជំនន់ភ្លៀងកាលពីល្ងាចថ្ងៃទី១៤ ខែតុលាសូមបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ២និងលេខ៤១ ជាបណ្ដោះអាសន្នសិនដោយសារជំនន់ទឹកភ្លៀង។
ដោយឡែក បងប្អូនដែលត្រូវបានលិចផ្ទះនៅភូមិព្រៃនុក ត្រូវកម្លាំងជួយជម្លៀសចេញទៅរកទីទួលសុវត្ថភាពរួចរាល់ហើយ ៕ ដោយអ្នកស្រី ត្រេន ស្រីមុំ