ក្រសួងមហាផ្ទៃ ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ​ដែល​បញ្ចប់​ការធ្វើ​ចត្តា​ឡី​ស័ក និង​អវិជ្ជមាន​ការ​ធ្វើ​តេស្ត​ទាំង​៣​លើក អាច​ចូល​បម្រើ​ការងារ​ក្នុង​ទីស្តីការក្រសួង​វិញ​

ក្រសួងមហាផ្ទៃ បាន​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ក្នុង “​ព្រឹត្តការណ៍​សហគមន៍​២៨ វិច្ឆកា​” ដែល​បាន​បញ្ចប់​ការធ្វើ​ចត្តា​ឡី​ស័ក និង​បាន​ធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូវី​ដ​១៩ ចំនួន​៣​លើក​ជាមួយ​នឹង​លទ្ធផល​អវិជ្ជា​មាន​វីរុស​កូវី​ដ​១៩​រួល​រាល់​ហើយ អាច​ឲ្យចេញ​-​ចូល​បម្រើ​ការងារ​ក្នុង​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​វិញ​បាន​ជា​ធម្មតា ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​តទៅ​។

​ដោយឡែក ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បាន​ធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូវី​ដ​១៩ លើក​ទី​២​រួចរាល់​ត្រូវ​បន្ត​ធ្វើ​ចត្តា​ឡីស័​ក​ឱ្យ​បាន​ត្រឹមត្រូវ និង​ហ្មត់ចត់​បំផុត ស្រប​តាម​គោ​ការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​ជាមួយគ្នា​នោះ​ផងដែរ អគ្គនាយក ប្រធាន​អង្គភាព​ចំណុះ​ក្រសួង​មហាផ្ទៃ​ទាំងអស់ ត្រូវអនុវត្ត​វិធានការ​ការពារ​ជំងឺ​កូវី​១៩​ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់ តាម​គោ​ការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ជាពិសេស​ការពាក់​ម៉ាស់ ការលាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់ និង​ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​៕
​ដោយ​៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​

You might like

Leave a Reply

Your email address will not be published. Required fields are marked *