បទបញ្ជា​របស់​សម្ដេច​បវរ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ឱ្យ​បិទ​បន​ល្បែង​សុីសង​ខុសច្បាប់​ទូទាំង​ប្រទេស​មិន​បាន​មួយ​ពព្រិច​ភ្នែក​ផង​!​ស្រាប់តែ​មេក្លោង​បន​ល្បែង​ស្ត្រី​រូប​ស្រស់​ជើង​ខ្លាំង​ឈ្មោះ​រី​ណា​ហៅ​(​ចែ​ពៅ​)​ហា៑ន​ផ្គើន​និង​បើក​ដំណើរការ​ឡើងវិញ​ល្បែង​សុីសង​ប្រភេទ​មាន់​ជល់​អន​ឡាញ ពាសពេញ​ទីក្រុង​សៀមរាប​រីឯ​លោក​វរៈសេនីយ៍ឯក​ដា​ចំរើន​អធិការ​នគរបាល​ក្រុង​និង​លោក​នួន​ពុទ្ធា​រ៉ា​ចៅហ្វយក្រុង​មិន​ហ៊ាន​បង្ក្រាប​តើ​មាន​អាថ៌កំបាំង​អ្វី​នៅ​ពីក្រោយ​រឿងនេះ​?

​ខេត្តសៀមរាប​÷  ពិតជា​ហ៊ាន​មែន​!​បទបញ្ជា​របស់​សម្ដេច​បវរ​ធិបតី​អោយ​បិត​បន​ល្បែង​ខុសច្បាប់​ទូទាំង​ប្រទេស​ថ្មីៗ​សោះ​ស្រាប់តែ​ថៅកែ​បន​ល្បែង​ស្រី​ស្អាត​ឈ្មោះ​រី​ណា​ហៅ​(​ចែ​ពៅ​)​ហ៊ាន​ផ្គើន​និង​កំពុង​ឱ្យ​បើក​ដំណើការ​ទីតាំង​បន​ល្បែង​មាន់​ជល់​អន​ឡាញ​ជាច្រើន​កន្លែង​ទី ១ ស្ថិតនៅ​ភូមិ​តាវៀន​សង្កាត់​សាលា​កំរើក​ទី 2​ភូមិ​បឹង​ដូន​ប៉ា​សង្កាត់​ស្លរ​ក្រាម​ទី ៣​និង​ទី ៤​ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក​និង​ទីតាំង​រាប់សិប​កន្លែង​ទៀត​ដែល​ស្ថិតនៅ​ក្រុង​សៀមរាប​ខេត្ត​សៀមរាប​ដោយ​ក្រុម​ការងារ​យើង​មិនទាន់​បាន​រៀបរាប់​កំពុង​ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ​គុយទាវ​បើក​លេង ភ្នាល់​ឡើងវិញ​យ៉ាង​អាណាធិបតេយ្យ​បើ​ទោះបីជា​ក្នុង​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ ២០២៤​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​សម្ដេច​បវរ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៃ​អាណត្តិ​ទី ៧ នេះ​។​បាន​បង្កើត​ក្រុមការងារ​ស្ដីអំពី​ការត្រួតពិនិត្យ​និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ទូ​ទាំង​ប្រទស​យ៉ាង​នេះ​ក្តី​!​យើង​ក្រឡេក​មក​មើល​ទីក្រុង​សៀមរាប​វិញ​ម្ដង​បច្ចុប្បន្ន​បន​ល្បែង​ប្រភេទ​មាន់​ជល់​អន​ឡាញ​កំពុង​ផ្ទុះ​ឡើង​វិញ​យ៉ាង​គក្លើន​ដោយ​មិន​មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ជំនាញ​ណា​ហ៊ាន​ចេញមុខ​បង្ក្រាប​ឡើយ​រីឯ​លោក​ឧត្តមសេនីយ៏​ទោតេង​ចន្ទណា​ត​ស្នងការ​នគរបាល​ខេត្ត​ខេត្តសៀមរាប​និង​ឯកឧត្តម​ប្រាក់​សោភ័ណ្ឌ​អភិបាលខេត្ត​នៅ​រក្សា​ភាពស្ងៀមស្ងាត់​នៅឡើយ​ឬមួយ​លោក​ទាំង​ទ្វេ​មិនទាន់​បាន​ស្ដាប់​ឰ​នូវ​អនុសាសន៍​របស់​សម្ដេច​បវរ​ធិបតី​ដី​ឬ​មួយ​យ៉ាងណា​?​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រុង​សៀមរាប​បានឲ្យដឹង​ថា​បច្ចុប្បន្ន​ល្បែងស៊ីសង​ប្រភេទ​មាន់ជ​ល់អន​ឡាញ​កំពុង​រីក​រាលដាល​គួរឱ្យកត់សម្គាល់​។​ប្រភព​ដ៏​ដែល​នោះ​បាន​បន្តថា​ជា​រៀងរាល់ថ្ងៃ​គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​មកពី​គ្រប់​ទីកន្លែង​ដែល​ជា​អ្នកញៀន​ល្បែង​បាន​ប្រមូលផ្ដុំ​គ្នា​ទៅលេង​ចាក់​ភ្នាល់​ល្បែងស៊ីសង​មាន់​ជល់​អន​ឡាញ​កំពុង​វិវត្តន៍​ជិត​ដល់​កាំជណ្ដើរ​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ភូមិ​សង្កាត់​ខាងលើ​ហើយ​បន​ល្បែងស៊ីសង​ប្រភេទ​មាន់​ជ​ល់អន​ឡាញ​នេះ​គេ​ល្បី​ថា​មេក្លោង​ជា​ស្ត្រី​ដែល​មាន​រូប​សម្រស់​ស្រស់ត្រកាល​ជាទី​គយគន់​នៃ​អ្នកផង​ទាំងឡាយ​ទាំងពួង​ឈ្មោះ​រី​ណា​ហៅ​(​ចែ​ពៅ​)​ជា​ម្ចាស់​កម្មសិទ្ធិ​និង​មាន​ខ្សែ​ខ្នង​ធំ​ណាស់​រហូត​ជិត​ដល់​ឋាន​ត្រៃ​ត្រឹង​ឯ​ណុះ​។​

​ករណី​បើក​បន​ល្បែងស៊ីសង​ប្រភេទ​មាន់​ជល់​អន​ឡាញ​ជាច្រើន​កន្លែង​ខាងលើ​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា​អាច​មាន​ការ​ត្រូវ​រូ​វ​គ្នា​ជាមួយ​លោក​វរៈសេនីយ៍ឯក​ដា​ចំរើន​អធិការ​នគរបាល​ក្រុង​សៀមរាប​និង​លោក​នួន​ពុទ្ធា​រ៉ា​អភិបាល​ក្រុង​សៀមរាប​នោះ​ទេ​បន​ល្បែង​ខាងលើ​មិន​អាច​ប្រព្រឹត្ត​បាន​ជាដាច់ខាត​។​ឬ​មួយ​ក៏​លោក​ទាំង​ពី​អង្គា​ខ្លាច​អំណាច​ថៅកែ​បន​ល្បែង​ដែល​ជា​នារី​មាន​សម្ផស្ស​ឆោម​លោម​ពណ៌​ឆើតឆាយ​រូបនេះ​!​ប្រសិន​បើ​ដូច្នេះ​មែន​តើ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧​ដែល​បានដាក់ចុះ​ដើម្បី​អនុវត្ត​នា​ពេល​កន្លងមក​ថ្មីៗ​នេះ​ទៅ​ជា​យ៉ាងណា​?​។​

​ជុំវិញ​ករណី​ខាងលើ​ក្រុមការងារ​អង្គភាព​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​វរៈសេនីយ៍ឯក​ដា​ចំរើន​អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​ទេ​រីឯ​លោក​នួន​ពុទ្ធា​រ៉ា​ចៅហ្វាយក្រុង​សៀមរាប​ភ្នាក់ងារ​យើង​ក៏​មិន​អាច​សុំ​សេចក្តី​អត្ថាធិប្បាយ​បានដែរ​នៅ​ព្រឹក​ថ្ងៃទី ១​ខែ​មេសា​ឆ្នាំ ២០២៤ នេះ​ដោយ​ក្រុម​ការងារ​យើង​ទាក់ទង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ជាច្រើន​ដង​តែ​ទូរ​សព្ទ័​តែ​មិន​អាច​ទំនាក់ទំនង​បាន​។​បើទោះបី​យ៉ាងនេះក្តី​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​សូម​ស្នើ​ទៅ​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​នគរបាល​និងឯ​ក​ឧត្តម​ប្រាក់​សោភ័ណ្ឌ​អភិបាលខេត្តសៀ​មរាប​មេត្តា​ជួយ​ត្រួតពិនិត្យ​និង​បង្ក្រាប​បទ​ល្បែង​ខាងលើ​ឱ្យទាន់​ពេលវេលា​ផង​ទាន​!​ដោយ​ស្របតាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​អាណត្តិ​ទី ៧ នេះ​ដែល​មាន​សម្ដេច​បវ​រ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ជា​ប្រមុខ​ផង​នោះ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *