នគរបាលខេត្តកែប ៖ សហការជាមួយនគរបាលក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី15 ខែធ្នូ ឆ្នាំ 2020នេះ ត្រូវបានធ្វើការឃាត់ខ្លួនហើយនាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែបភ្លាមៗ ។
យុវជនដែលប៉ិនប្រសប់ក្លែងបន្លំអត្តសញ្ញាណ និងជំនាញខាងលួចអាខោន ហើយជេរប្រមាទបង្ហោះក្នុងបណ្ដាញសង្គមនេះ ឈ្មោះ ទិន ស៊ុយទ្រី កើតថ្ងៃទី25 ខែ9 ឆ្នាំ 1995 នេះ មានផ្សារនៅជាប់ផ្សារកែប ទល់មុខស្នងការដ្ឋាននគរបាលខេត្តកែប ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។
លោកឧត្តមសេនីយ៍ទោ សម្បត្តិសុធារត្ឋ័ ស្នងការនគរបាលខេត្តកែប បាននិយាយអោយដឹង កាលពីព្រឹកថ្ងៃទី15 ខែធ្នូថា ការឃាត់ខ្លួនយុវជនម្នាក់ដែលជេរប្រមាថថ្នាក់ដឹកនាំខេត្តកែប និងខេត្តកំពត រួមទាំងពលរដ្ឋជាច្រើននាក់ទៀតនោះ លោកមិនទាន់ផ្ដាល់ព័ត៏មានអោយលំអិតបានទេ ព្រោះនគរបាលកំពុងមានការស្រាវជ្រាវបន្ត ព្រោះថារឿងនេះអាចនិងមាននាក់ឈរពីក្រោយ ។
នៅព្រឹកថ្ងៃដដែលនោះដែរ នគរបាលបានចុះទៅឆែកឆេផ្ទះជនសង្ស័យម្ដងទៀត និងរកឃើញលេខទូរសព្ទ័ដៃជាច្រើន និងសម្ភារៈមួយចំនួនទៀត ពាក់ពន្ធ័រឿងជេរប្រមាថលោកអភិបាលខេត្តកែប រួមទាំងលោកឧត្តមសេនីទោ សម្បត្តិសុធារត្ឋ័ ស្នងការនគរបាលខេត្តកែប ក្នុងនោះក៏មានជេប្រមាតលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្តកំពតផង និងថ្នាក់ដឹកនាំជាច្រើននាក់ទៀត ។
មន្ត្រីរាជការរាប់ទាំងនគរបាលផងធ្លាប់បានត្អូញត្អែថា រកមិនឃើញអ្នកដែលប្រើអាខោនក្លែងក្លាយជេរប្រមាថមន្ត្រីថ្នាក់ដឹកនាំ ប៉ុន្តែអ្វីដែលសមត្ថកិច្ចនគរបាលបានខិតខំស្វែងរកនោះ ស្រាប់តែឃើញមានផ្ទះនៅមុខស្នងការនគរបាលខេត្តកែបឯណ្ណោះសោះ ។ ហើយជននេះ គេអាចបញ្ជូនខ្លួនចេញពីខេត្តកែប ទៅកាន់ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី15 ខែធ្នូ ឆ្នាំ 2020 ៕