បឹង​ធម្មជាតិ​អូរ​ចំបក់​ជិត​រលាយ​បាត់​ខ្លួន​ចេញ​ចេញពី​ប្រវត្តិសាស្ត្រ​ហើយ​ក្រោម​ស្នាដៃ​អ្នកមាន​លុយ​និង​មាន​អំណាច ឃុបឃិត​គ្នា ដោយ​គេ​ល្បី​ថា មាន​បុរស​ម្នាក់​ជា​អនុប្រធាន​ភូមិបាល​ក្រុង​ដូន​កែវ ទន្ទ្រាន​កាន់កាប់​រំលោភ​យក​យ៉ាង​អាណាធិបតេយ្យ បើទោះបី​ប្រមុខ​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៦​ធ្លាប់​ព្រមាន​និង​ចាត់វិធានការ​ជា​បន្តបន្ទាប់​ជុំវិញ​រឿង​រំលោភ​យក​ដី​រដ្ឋ​យ៉ាងណាក្តី​ក៏​ជន​ឱកាសនិយម​នៅតែ​លួច​ប្រព្រឹត្ត​បាន​យ៉ាង​រលូន​

(​ខេត្តតាកែវ​) ៖ ដី​បឹង​អូរ​ចំបក់ ដែល​ជា​បឹង​ដ៏​បូរាណ​មួយ នៅក្នុង​ទឹកដី​ក្រុង​ដូន​កែវ ត្រូវបាន​ក្រុម​ឈ្មួញ​អ្នកមាន​លុយ​មាន​អំណាច​ចាក់​អាចម៍ដី​រំលោភ​យក​ម្ដង​ហើយ​ម្ដង​ទៀត​កំពុង​នឹង​ប្រឈម​និង​ការបាត់បង់​នា​ថ្ងៃ​អនាគត​ជាក់​ជាមិនខាន ។​

​បើ​ទោះបីជា​សម្តេច​តេជោ​អតីតនាយ​ករដ្ឋមន្ត្រី​និង​ជា​ប្រធាន​ព្រឹទ្ធសភា​នាពេល​បច្ចុប្បន្ន​នៃ​ប្រទេស​កម្ពុជា​ធ្លាប់​ព្រមាន​ចាត់ការ​អ្នក​ឃុបឃិត​គ្នា​រំលោភ​យក​ដី​រដ្ឋ​និង​បាន​ចេញ​បញ្ជា​អោយ​ស្ថាប័ន​និង​ក្រសួង​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រៀវ​វែង​មុខ​ជន​ខិលខូច​ដែល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​ជា​សម្បត្តិ​សាធារណៈ​កាលពី​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០២១​កន្លងទៅ​ហើយ​វិធានការ​ក្តៅ​នេះ​ត្រូវបាន​អនុវត្ត​និង​ឃាត់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​អ្នកខ្លះ​ក៏​បាន​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ហើយ​អ្នក​ទៀត​ក៏​កំពុង​លាក់បាំង​មិន​ព្រម​ចូល​សារភាព​នៅ​ឡើង​។​

​ទន្ទឹម​និង​រឿងរ៉ាវ​រំលោភ​យក​ដី​រដ្ឋ​ខាងលើ​នេះ​យើង​ក្រឡេក​មក​មើល​ដី​បឹង​អូរ​ចំបក់​ដែល​ស្ថិតនៅ​ភូមិ​ចក់​សង្កាត់រ​កា​ក្នុង​ក្រុង​ដូន​កែវ​ខេត្តតាកែវ​ឯនេះ​វិញ​។​បច្ចុប្បន្ន​ត្រូវបាន​ក្រុម​អ្នក​មាន​លុយ​និង​មាន​អំណាច​ឃុបឃិត​គ្នា​ទន្ទ្រាន​កាន់កាប់​និង​ប្រ​ម៉ូ​ល​ទិញ​លក់​យ៉ាង​អនាធិបតេយ្យ​រឺឯអាជ្ញា​ធរ​ក្រុង​ខេត្ត​នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​មិនទាន់មាន​វិធានការ​នៅឡើយ​។​

​ប្រភព​បាន​បង្ហើប​ថា​ក្រុម​ឈ្មួញ​ដែល​ទន្ទ្រាន​កាន់កាប់​ដី​បឹង​អូរ​ចំបក់​ជា​សម្បត្តិ​រដ្ឋ​ដើម្បី​យកមក​ធ្វើ​កម្ម​សិទ្ធ​បុគ្គល​ខ្លួន​នោះ​សុទ្ធសឹងតែ​ជា​អ្នក​មាន​លុយ​និង​មាន​អំណាច​នឹង​គេ​ល្បី​ថា​មាន​បុរស​ម្នាក់​ឈ្មោះ​ណិប​វិបុល​ជា​អនុប្រធាន​ភូមិ​បាល​ក្រុង​ដូន​កែវ​។​

​បើទោះបីជា​មាន​ការចោទប្រកាន់​យ៉ាងនេះក្តី​ក្រុមការងារ​អង្គភាព​ផ្សារ​ព័ត៌មាន​យើង​នៅ​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក​ណិប​វិបុលបាន​នៅឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ទី ១៨​ខែកក្កដា​ឆ្នាំ ២០២៤​នេះ​ដោយ​ទូរ​សព្ទ​ខ​ល​ចូល​ជាច្រើន​ដង​មិនមាន​អ្នក​ទទួល​ចំណែក​លោក​កង​អាណាន់​អភិបាលក្រុង​ដូន​កែវ​បានបញ្ជាក់​ថា​បើ​ចង់ដឹង​ច្បាស់​សូម​អញ្ជើញ​អ្នកកាសែត​មក​រដ្ឋបាល​ក្រុង​មក​ហើយ​រឿង​នេះ​លោក​ធ្លាប់​បាន​ចាត់ការ​រួច​ហើយ​អស់​ដែរ​លោក​បញ្ជាក់​បន្ថែម​ថា​ដី​ទីតាំង​ដែល​ចាក់​អាចម៍ដី​លើ​បឹង​នោះ​គឺ​គេ​មាន​ប្លង់​ត្រឹមត្រូវ​។​

​បន្ទាប់​ពី​មាន​ការបកស្រាយ​ដូច្នេះ​ពលរដ្ឋ​ដែល​រស់​ក្នុង​តំបន់​នោះ​បាន​សម្ដែង​ការ​ហួសចិត្ត​ថា​ពួកគាត់​ដែល​មាន​ដី​ជាប់​នឹង​បឹង​អូរ​ចំបក់​នោះ​ពុំ​មាន​នរណា​ម្នាក់​អាច​ទទួល​បាន​បាន​ប័ណ្ណម្មសិទ្ធិរឺ​ទទួលស្គាល់​ពី​អាជ្ញាធ​រឡើយ​។​តើ​ហេតុអ្វី​លោក​អនុប្រធាន​ភូមិបាល​ក្រុង​តាកែវ​ខាងលើ​ត្រូវបាន​អាជ្ញាធរ​ទទួលស្គាល់​និង​ចេញ​បាន​កម្មសិទ្ធិឲ្យ​ពិតជា​មាន​លក្ខណៈ​ពិសេ​សពេក​ហើយ​ឬ​មួយ​នៅ​កម្ពុជា​ការអនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​រវាង​ពលរដ្ឋ​សាមញ្ញ​ក្រីក្រ​និង​អ្នកមាន​លុយ​និង​មាន​អំណាច​។​
​គេ​មិន​ទាន់​ដឹង​ថា​ជុំវិញ​ការរំលោភ​ដី​បឹង​អូរ​ចំបក់​និង​បន្ត​វត្ត​របង​បម្រុង​និង​ចាក់​អាច​ដី​លុប​បន្ថែមទៀត​។​យ៉ាង​ក​ក្លើ​ន​ដែល​ជា​សម្បត្តិ​រដ្ឋ​សាធារណៈ​នោះ​តើ​ស្អែក​ឧត្តម​វី​សំណាង​អភិបាលខេត្ត​តាកែ​វ​ទើប​មក​កាន់​តំណែង​ថ្មី​និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​បានដឹង​រឿងរ៉ាវ​នោះ​ដែរ​ឬ​យ៉ាង​។​

​ជុំវិញ​ករណី​ខាងលើ​ក្រុមការងារ​អង្គភាព​សារព័ត៌មាន​យើង​បាន​ធ្វើ​ការទំនាក់ទំនង​តាម​ទូរ​សព្ទ​ទៅ​លោក​ហួរ​ប៊ុន​លីម​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​ភូមិបាល​ក្រុង​ដូន​កែវ​ក៏ប៉ុន្តែ​ខ​ល​ចូល​ជាច្រើន​ដង​មិនមាន​អ្នកទទួល​ទូរ​សព្ទ​។​

​ចំណែក​លោក ប៊ុន ​ហួរ ប្រធាន​មន្ទី​រធន​ធានទឹក​និង​ឧតុនិយ​ម​ខេត្តតាកែវ​បានបញ្ជាក់​ថា​ចាំ​ថ្ងៃស្អែក​លោក​នឹង​ចាត់​កូនចៅ​ឲ្យទៅ​ពិនិត្យ​មើល​នឹង​បានប​ន្ថែ​ម​ថា​ទីតាំង​ខាងលើ​នោះ​សូម្បី​តែ​វត្ត​ក៏​បាន​សាងសង់​លើ​បឹង​អូរ​ចំបក់​នោះដែរ​ធ្វើឱ្យ​មាន​បាតុភាព​យ៉ាងខ្លាំង​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *