ខេត្តតាកែវ ៖ តើលោក ទន់ ចាន់ធី មេគយចល័តតំបន់២ទើបមកកាន់តំណែងថ្មីកំពុងដាក់ពង្រាយកូនចៅនៅតាមបណ្ដោយផ្លូវជាតិលេខ៣នៅចំណុចភូមិគូសថ្មី ឃុំគូស ស្រុកអង្គតាសោមខេត្តតាកែវ ឲ្យអង្គុយចាំកត់ក្បាលរថយន្តចេញពីប្រទេសវៀតណាម ដោយមិនមានការពិនិត្យមុខទំនិញត្រឹមត្រូវនិងកំពុងលេងក្បាច់ប៉ាហ៊ីស្ពិនភ្នែកមែនទេ.?។
បើយោងតាមការបញ្ជាក់ពីក្រុមអាជីវករនិងឈ្មួញតូចធំរកស៊ីដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាមមកកម្ពុជាតាមច្រកទ្វារអន្តរជាតិព្រែកចាកនិងច្រត់ទ្វារព្រំដែនកម្ពុជាវៀតណាមទ្វេភាគីតន់ហន់ដែលស្ថិតនៅស្រុកកំពង់ត្រាចខេត្តកំពតដោយដឹកជញ្ជូនតាមផ្លូវជាតិលេខ ៣១ឆ្លងកាត់ផ្លូវជាតិលេខ ៣ ខេត្តតាកែវដើម្បីយកមកចែកចាយតាមបណ្ដាខេត្តក៏ដូចជារាជ្យធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថាក្នុងការដឹកជញ្ជូនទំនិញមួយរថយន្តត្រូវបង់លុយចាប់១០០០០ដល់១០០០០០រៀល(មួយមុឺនរៀលដល់ដប់មុឺនរៀល ខ្លះអស់លើសនេះទៅទៀត។ ពួកគាត់បានបញ្ជាក់បន្ថែមថា បើអាជីវករនិងឈ្មួញណាដែលចូលទៅដឹកទំនិញពីប្រទេសវៀតណាមចេញមកវិញដោយឆ្លងកាត់ភូមិសាស្ត្រខាងលើមិនព្រមបង់លុយឬគេចវេស ចាប់បានដឹងតែធ្ងន់កហើយ។
ក្នុងនោះដែរគេបានសង្កេតឃើញថាការដឹកជញ្ជូនទំនិញមានដូចជាគ្រឿងទេសគ្រឿងកំប៉ុងនិងសម្ភារៈប្រើប្រាស់គ្រឿងជ័រជាមួយគ្នានោះដែរមានក្រុមឈ្មួញទុច្ចរិតខ្លះក៏មានការលួចលាក់ លួចដឹកទំនិញ បង់ពន្ធមិនគ្រប់ ទំនិញគេចពន្ធនឹងអាហាបរិភោគមួយចំនួនដែលប្រជាជនវៀតណាមមិនបរិភោគយកមកលក់ចាយតាមបណ្ដាលខេត្តរាជធានីប្រទេសកម្ពុជា ដើម្បីទុកឱ្យប្រជាពលរដ្ឋខ្មែរបរិភោគប្រចាំថ្ងៃ ដូចជាបន្លែផ្លែឈើត្រីសាច់បង្កក គ្រឿងសមុទ្រគ្រប់ប្រភេទ ប្រហិត សង្ស័យថាមានដាក់សារធាតុគីមី ដើម្បីរក្សាទុកបានយូដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋអ្នកបរិភោគអាហារប្រចាំថ្ងៃ។
សូមបញ្ជាក់ផងដែរថាជារឿយៗកន្លងមក កម្លាំងមន្ត្រីក ប ប បានចុះមកធ្វើត្រួតពិនិត្យទៅលើ សាច់បង្កក គ្រឿងក្នុងសត្វនៅផ្សារបានរកឃើញថាមាន ករណីក្រុមអាជីវករលក់ដូរនៅក្នុងផ្សារ លក់សាច់បង្កក់ និងគ្រឿងក្នុងសត្វដែលនាំចូលមកពីប្រទេសវៀតណាមមានការខូចគុណភាព ។
ចំពោះករណីខាងលើតើឯកឧត្តមគុណញឹមគិតយ៉ាងណា.?ចំពោះលោក ទន់ចាន់ធីមេ គយចល័តតំបន់២ ដែលមានតួនាទីបង្ការនិងបង្ក្រាបអំពើគេចពន្ធដែលកំពុងដាក់កូនចៅជាជនស៊ីវិល ឱ្យអង្គុយកត់ក្បាលរថយន្តយកលុយ ពីក្នុងអាជីវករនិងឈ្មួញរកស៊ីដឹកទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាឆ្លងកាត់ស្នាក់ការរបស់ខ្លួនផ្លូវជាតិលេខ៣ចំណុចបែកគូសខេត្តតាកែវ ដោយខ្លះមានឯកសារ ខ្លះក៏គ្មានឯកសារ ហើយក៏មិនមានការត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញនោះដែរ និងគ្មានការក្រដាសបង្កាន់ដៃបញ្ជាក់សាច់ប្រាក់ ឬវិក័យប័ត្រក្នុងការបង់ពន្ធចូលរដ្ឋត្រឹមត្រូវ។
កត្តានេះហើយជាមូលហេតុដែលធ្វើឲ្យបាត់ប្រាក់ចំណូលដែលបានមកពីការបង់ពន្ធចូលរដ្ឋ ធ្វើឲ្យមានការខាតបង់លុយរាប់ពាន់លានក្នុងមួយឆ្នាំ មួយឆ្នាំ ដោយសារតែមន្ត្រីទាំងនោះបង្កើតបក្សពួក គ្រួសារនិយម ធ្វើមានធ្វើបាន ក្នុងសង្គមគ្រួសារ យកចែកបក្សពួកដើម្បីបិទមាត់ ក្នុងការកេងប្រវ័ញ្ចលុយរដ្ឋដាក់ចូលក្នុងហោប៉ៅខ្លួនផ្ទាល់។
ជាពិសេសសូមឯកឧត្តម អូន ព័ន្ធ មុន្នី រត្ន័ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មេត្តាដាក់ការស៊ើបអង្កេតឲ្យស៊ីជម្រៅទៅលើលោកទន់ចាន់ធីមេគយចល័តតំបន់២ ផងទាន.!ព្រោះគេសង្កេតឃើញថាសព្វថ្ងៃនេះលោក ទន់ចាន់ធី កំពុងតែ ដាក់កូនចៅឲ្យអង្គុយកត់ក្បាលរថយន្តយកលុយ ដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ ទៅលើប្រភេទ មុខទំនិញ ដែលចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនព្រែកចាកនិងច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់ដោយឆ្លងកាត់ស្នាក់ការគ្មានផ្លាកយីហោចំណុចបែកគូសបណ្ដោយផ្លូវជាតិលេខ៣ស្ថិតនៅភូមិគូសថ្មីឃុំគូសស្រុកអង្គតាសោមខេត្តតាកែវឃើញថាមានតែដាក់កូនចៅឲ្យអង្គុយយកលុយតែប៉ុណ្ណោះគឺមិនបានធ្វើការពិនិត្យនោះទេ។
ជុំវិញករណីខាងលើក្រុមការងារអង្គភាពសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោកទន់ចាន់ធីមេគយចល័តតំបន់២បានទេនៅព្រឹកថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២៤ នេះដោយគ្មានលេខទូរសព្ទទំនាក់ទំនង។
ការផ្សព្វផ្សាយព័ត៌មានខាងលើអង្គភាពយើងខ្ញុំគ្រាន់តែរិះគន់ ក្នុងន័យស្ថាបនាប៉ុណ្ណោះ មានចេតនាជាន់ពន្លិចទៅលើអង្គភាពឬស្ថាប័នណានោះទេ ។បើសារមុីខ្លួនពាក់ព័ន្ធគិតថាអង្គភាពយើងខ្ញុំផ្សាយខុសពីការពិត និងមានភាពប្រក្រតីលើប្រកាណាមួយ អង្គភាពយើងរង់ចាំបកស្រាយជូនជានិច្ចរាល់ម៉ោងធ្វើការ៕