ករណី​សាងសង់​ភូមិគ្រឹះ​រំលោភ​យក​ដី​ចំណី​ព្រែក​កណ្ដាល​ក្រុង​កំពត​រីឯ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ល្បី​ថា​អ្នករំលោភ​យក​មានអំណាច​ជិត​ដល់​ឋាន​ព្រះឥន្ទ​

ខេត្ត​កំពត ៖ ព្រែក​ដ៏​ធំ​ល្វឹងល្វើយ​ឬ​ហៅ​បាន​មួយបែប​ទៀតថា ជា​ដៃសមុទ្រ​ប្រកប​ដោយ​សោ​ភណ្ឌ​ភាព​ស្រស់បំព្រង​ដែល​ផ្ដល់ឲ្យ ពី​ធម្មជាតិ​ជា​ទីជម្រក​នៃ​មច្ឆា​ជាតិ​និង​ពពួក​ជីវៈចម្រុះ​ធនធានធម្មជាតិ​ទាំងនេះ​ត្រូវបានរ​ច្បាប់​កំណត់​ទុក​ថា​ជា​សម្បត្តិ​រដ្ឋ​សាធារណៈ​ដើម្បី​បំរើ​ប្រយោជន៍​រួម​នោះ​!​បច្ចុប្បន្ន​ត្រូវបាន​អ្នកមាន​លុយ​និង​អំណាច​ម្នាក់​សាងសង់​ភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ​និង​បំពាន​រំលោភ​យក​ដី​ព្រែក​នោះ​យ៉ាង​គក្លើន​តែ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ក្រុង​ខេត្ត​កំពត​ហាក់​ធ្វើ​ដូចជា​មើលមិនឃើញ​ឬមួយ​មាន​អាថ៌កំបាំង​អ្វី​នៅ​ពីក្រោយ​នៃ​ភាពអន្ធការ​ទាំងនេះ​។​

​សេចក្តីរាយការណ៍​នៅ​ថ្ងៃទី​  ខែ​សីហា​ឆ្នាំ ២០២៤ នេះ​បាន​បញ្ជាក់ថា​ដី​ចំណី​ព្រែក​ដែល​គេ​កំពុង​បំពាន​យក​នោះ​គឺ​ស្ថិតនៅ​ភូមិ​តា​ដឹប​សង្កាត់​អណ្ដូង​ខ្មែរ​ក្រុង​កំពត​ខេត្ត​កំពត​ដោយ​គេ​ល្បី​ថា​ម្ចាស់​ទីតាំង​គឺជា​អភិជន​មាន​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ដែល​គេ​ស្គាល់ឈ្មោះ​កែវ​រតនៈ​។​

​ពលរដ្ឋ​អ្នករស់នៅ​មូលដ្ឋាន​បាន​លើកឡើង​ថា​តាំង​ពី​ឯកឧត្តម​ម៉ៅ​ធនិន​មក​កាន់​ជា​ចៅហ្វាយខេត្ត​កំពត​ធ្លាប់មាន​វិធានការ​ជា​បន្តបន្ទាប់​ទៅ​លើ​សំណង់​ដែល​សាងសង់​រំលោភ​យក​ដី​តាម​បណ្ដោយ​ព្រែក​ហើយ​ចំណាត់ការ​របស់​លោក​ចៅហ្វាយខេត្ត​ខាងលើ​នេះ​ក៏​មាន​ប្រសិទ្ធភា​ព​និង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។​តែ​ចម្លែក​ត្រង់​ភូមិ​មួយ​គ្រឹះ​ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​និង​កំពុង​រំលោភបំពាន​យក​ដី​ចំណី​ព្រែក​តើ​ហេតុអ្វី​លោក​លាង​រឿន​សុធី​ចៅហ្វាយក្រុង​កំពត​ជា​ពិសេស​ឯកឧត្តម​ម៉ៅ​ធនិន​ចៅហ្វាយខេត្ត​កំពត​ដែល​ពលរដ្ឋ​ដាក់​រហស្សនាម​ថា​តុលាការ​មុខ​ដែក​ដែល​ហ៊ាន​អនុវត្ត​ច្បាប់​ដោយ​មិន​រើសមុខ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ឯកឧត្តម​បែរ​ជា​មើល​មិន​ឃើញ​នៅ​ភូមិ​គ្រឹះ​ដ៏​ធំ​មហិមា​កំពុង​សាងសង់​រំលោភ​យក​ដី​ចំណី​ព្រែក​នៅ​កណ្ដាល​ក្រុង​កំពត​ទៅវិញ​។​ពលរដ្ឋ​នៅ​តែ​បន្ត​លើកឡើង​ថា​ជុំវិញ​ករណី​នេះ​តើ​មាន​អ្វី​នៅ​ពីក្រោយ​នៃ​អាថ៌កំបាំង​។​ឬ​មួយ​លោក​អភិបាលខេត្ត​មិនទាន់​បាន​ដឹង​ឬ​មួយ​យ៉ាងណា​?​ម្យ៉ាង​!​ម្យ៉ាង​ទៀត​ឬ​មួយ​អាជ្ញាធរ​ក្រុង​ខេត្ត​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ទៅ​លើ​សំណង់​ដែល​បំពាន​យក​សម្បត្តិ​រដ្ឋ​សាធារណៈ​មក​ធ្វើ​កម្មសិទ្ធិ​បុគ្គល​នោះ​ព្រោះ​គេ​ល្បី​ថា​ម្ចាស់​ភូមិគ្រឹះ​នោះ​មាន​អំណាច​សម្បើម​ណាស់​។​

​គួររំលឹកថា​កាលពី​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា​ឆ្នាំ ២០២១ កន្លងទៅ​សម្ដេច​តេជោ​ប្រធាន​ព្រឹទ្ធសភា​បច្ចុប្បន្ន​និង​ជា​អតីត​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​ព្រមាន​និង​ចាត់ការ​ទៅ​លើ​មន្ត្រី​ដែល​តែងតែ​រំលោភ​យក​ដី​រដ្ឋ​នៅ​បឹង​ទន្លេសាប​មក​ធ្វើជា​កម្មសិទ្ធិ​បុគ្គល​ខ្លួន​ផ្ទាល់​ដោយ​សម្ដេច​ព្រមាន​ធ្ងន់ៗ​ថា​ពួកគេ​នឹង​ត្រូវ​ទទួលទោស​យ៉ាងធ្ងន់ធ្ងរ​ដោយ​មិន​អាច​លើកលែង​បាន​ជាដាច់ខាត​ពួកគេ​នឹង​ត្រូវ​រឹបអូស​ដី​នោះ​មក​វិញ​នឹង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​និង​ជាប់​ពន្ធនាគារ​ទៀតផង​!​ហើយ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ឱ្យ​ចូល​មក​សារភាព​ជាបន្ទាន់​ពួកគេ​នឹង​អាច​មាន​ការបន្ធូរបន្ថយ​ទោស​ខ្លះ​។​

​គេ​មិន​ទាន់​ដឹង​ថា​បុគ្គល​ឈ្មោះ​កែវ​រតនៈ​ដែល​ជា​ម្ចាស់​ភូមិគ្រឹះ​ដែល​រំលោភ​យក​ដី​ចំណី​ព្រៃ​ខាងលើ​ជា​នរណា​ឲ្យ​ពិតប្រាកដ​ឡើយ​តែ​គេ​លួច​បង្ហើប​ថា​ម្ចាស់​ភូមិគ្រឹះ​នោះ​ជា​មនុស្ស​មាន​ចិត្តចង្អៀត​ចង្អល់​ដោយ​គេ​ដាក់​កម្លាំង​យាមកាម​ឡើង​តឹងរឹង​សូម្បីតែ​ប្រជា​នេសាទ​ដែល​ពួកគាត់​ធ្លាប់​នេសាទ​បែប​លក្ខណៈ​គ្រួសារ​តាំងពី​បុរាណ​តាម​បណ្ដោយ​ព្រែក​ឆ្លងកាត់​តំបន់​នោះ​ចេញចូល​ធម្មតា​តែ​ចាប់តាំងពី​មាន​ភូមិគ្រឹះ​មក​នោះ​មក​ពួកគាត់​មិន​អាច​ឆ្លងកាត់​បាន​ឡើយ​ឬ​ទៅ​ក្បែរ​នោះ​ដូច​កាលពី​មុន​ទៀតឡើយ​ដោយ​ក្រុម​ឆ្មាំ​យាម​នៅ​ភូមិ​គី​ល​គ្រឹះ​នោះ​ហាមឃាត់​មិន​ឱ្យ​ទៅ​ក្បែរ​។​

​ជុំវិញ​ករណី​សាងសង់​ភូមិគ្រឹះ​រំលោភ​យក​ដី​ព្រែក​នៅ​កណ្ដាល​ក្រុង​កំពត​ក្រុម​ការងារ​យើង​បាន​ទំនាក់ទំនង​ទៅ​លោក​គង់​សុ​ផុន​ចៅសង្កាត់​អណ្ដូង​ខ្មែរ​តាម​ទូរ​សព្ទ​លោក​បាន​បញ្ជាក់ថា​ទីតាំង​ខាងលើ​លោក​បាន​ចុះទៅពិនិត្យ​ហើយ​និង​បាន​ធ្វើ​របាយការណ៍​ទៅ​ខាង​ក្រុង​ដើម្បី​មាន​វិធានការ​បន្ត​រីឯ​ឈ្មោះ​ម្ចាស់​ទីតាំង​លោក​ពុំ​ស្គាល់​ឈ្មោះ​ឡើយ​។​រីឯ​លោក​លាង​រឿន​សុធី​អភិបាល​នៃ​គណៈ​អភិបាល​ក្រុម​កំពត​ភ្នាក់ងារ​យើង​មិនអាច​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ឡើយ​ដោយ​លោក​ស្នើឱ្យ​ក្រុម​ការងារ​យើង​មក​រដ្ឋបាល​ក្រុង​គេ​នឹង​បង្ហាញ​ឯកសារ​ហើយ​បន្ថែមថា​លោក​ជាប់រវល់​រួច​បិត​ទូរស័ព្ទ​ទៅ​។​ដោយឡែក​លោក​ព្រាប​សុផាត​ប្រធាន​ស្ដីទី​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​កំពត​បាន​ថ្លែង​ថា​បញ្ហា​ខាងលើ​លោក​អត់​ទាន់​បានដឹង​ទេ​។​ចាំ​មើល​លោក​សួរ​ទៅ​ភូមិបាល​ក្រុង​សិន​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *