អាជ្ញាធរ​ខេត្ត​ក្រចេះ ចុះ​ដោះស្រាយ​សម្របសម្រួល​រវាង​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដារ​ដី​ព្រៃឈើ​បឹង​ចារ និង​ប្រជា​សហគម​ន៏​ចំនួន​៤ នៃ​ឃុំ​បឹង​ចារ ស្រុក​សំបូរ

​ដើម្បីឲ្យ​ការអនុវត្ត​ភារកិច្ច​លើ​ការងារ​គ្រប់គ្រង​ដី​រដ្ឋ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត​ក្រចេះ ដឹកនាំ​ដោយ ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត ដែល​មាន​សមាសភាព​ម​ក​ពី​គ្រប់​មន្ទីរ អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ ដែល​ជា​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ដោះស្រាយ សម្របសម្រួល​រវាង ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដារ​ដី​ព្រៃឈើ​បឹង​ចារ ជាមួយ​ប្រជា​សហគម​ន៏​ចំនួន​៤ នៃ​ឃុំ​បឹង​ចារ ដែល​មាន​ពាក់ព័ន្ធ​និង​ការគ្រប់គ្រង​ផ្ទែដី​នៅក្នុង​តំបន់​ដី​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដា​ដី​ព្រៃឈើ​បឹង​ចារ​ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​បឹង​ចារ ស្រុក​សំបូរ​។​

​ក្នុង​កិច្ច​ជួបជុំ​នេះ ក្រោយពី​ស្តាប់​របាយការណ៍ និង​បញ្ហា​វិវាទ​រវាង ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដារ​ដី​ព្រៃឈើ​បឹង​ចារ ជាមួយ​ប្រជា​សហគម​ន៏​ទាំង​៤​រួចមក ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្ត​ក្រចេះ បានសម្រេច​ឆ្លើយតប និង​ដាក់​ចេញ​វិធានការ​ណែនាំ ដល់​អាជ្ញាធរ មន្ត្រី​នៃ​មន្ទីរជំនាញ និង​ពាក់ព័ន្ធ​ឲ្យ​ពង្រឹង​កិច្ច​សហការ​គ្នា ចុះ​អនុវត្ត​ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី ដូចជា​៖ ប្រជា​សហគម​ន៏​ព្រៃឈើ​ទាំង​៤ ជាមួយ​ម្ចាស់​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដារ​ដី​ព្រៃឈើ​បឹង​ចារ​ត្រូវដាក់​បញ្ហា​រួមគ្នា​ដោះស្រាយ​រួមគ្នា សូម​អោយ​យល់ចិត្ត​គ្នា ទំនាក់ទំនង​ល្អ សហការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​កំពុង​គ្រប់គ្រង ម្ចាស់​ស្ថានីយ៍​សហការ​សួរនាំ​ថ្នាក់ដឹកនាំ​ក្នុង​មួលដ្ឋាន និង​ផ្សព្វផ្សាយ​ដល់​បុគ្គលិក កម្មករ និង​ប្រជា​សហគមន៍​ពី​ច្បាប់​នៃ​ដែន​សមត្ថកិច្ច​ការអនុវត្ត​ភារកិច្ច​របស់​បុគ្គលិក កម្មករ និង​ដែន​សមត្ថកិច្ច​ត្រូវ​គ្រប់គ្រង​របស់​ប្រជា​សហគមន៍ ដោយ​មិន​ត្រូវ​ចង់បាន​កម​គ្រប់​គ្រង​ហួសហេតុ ពិសេស ត្រូវ​គោរព​ច្បាប់ លិខិតបទដ្ឋាន​នានា​របស់​រដ្ឋ​។

​ឯកឧត្តម​មាន​ប្រសាសន៍​បន្ត​ថា ៖ អាជ្ញាធរ​មូលដ្ឋាន​ខិតខំ​អប់រំ ផ្សព្វផ្សាយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់​ពី​ការអភិវឌ្ឍ​ន៏​ដែលមាន​ផលប៉ះពាល់​ផ្នែក​ខ្លះ​នៃ​បងប្អូន​ប្រជាពលរដ្ឋ មួយវិញទៀត​ប្រជាពលរដ្ឋ​កុំ​ចាញ់បោក​ការ​ញុះញង់​ពី​មេខ្យល់​មួយចំនួន​តាមរយៈ​ក្រុម​អកត្តិ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ជំ​នួន​តួច​ដែល​តែងតែ​មក​បំភិតបំភ័យ​ក្នុង​ដែល​ភូមិសាស្ត្រ​នេះ​។​

​សូមបញ្ជាក់​ថា ការ​វិវាទ​ដីធ្លី​រវាង ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដារ​ដី​ព្រៃឈើ​បឹង​ចារ ជាមួយ​ប្រជា​សហគម​ន៏​ចំនួន ៤​ជា​មូលហេតុ​ដោយ​កន្លងមក​មាន​ការឈួសឆាយដី​ដែលមិន​ទាន់​បាន​ដោះស្រាយ និង​កង្វល់​របស់​បង​ប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​មិន​ទាន់​បាន​ដោះស្រាយ ការគ្រប់គ្រង​ដី​ជាន់​គ្នា​រវាង​សហគម និង​ម្ចាស់​ស្ថានីយ៏​ផ្សព្វផ្សាយ និង​ស្ដារ​ដី​ព្រៃឈើ​បឹង​ចារ ប្រជាពលរដ្ឋ​ស​ខឹងសម្បា​និង​ពាក្យ​ចោទថា​ប្រជាពលរដ្ឋ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ជា​ដើម​។ ជា​លទ្ធផល​គណៈកម្មាធិកា​រ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត​ក្រចេះ​បាន​ដោះស្រាយ សម្របសម្រួល​ដល់​ប្រជា​សហគម​ន៏​ព្រៃឈើ​ទាំង ៤ ជាមួយ​ម្ចាស់​ស្ថានីយ៏​ផ្សព្វផ្សាយ និង​ស្ដារ​ដី​ព្រៃឈើ​បឹង​ចារ​ឈានដល់​ការយោគយល់​គ្នា ឯកភាព​គ្នា​ស្រម​តាម​គោល​ការ ឈ្នះ ឈ្នះ និង​គោល​ការណ៏​ច្បាប់​របស់​រាជរដ្ឋាភិបា​ល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​៕

​ប្រភព​៖ រដ្ឋបាល​ខេត្ត​ក្រចេះ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *