​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ អាណត្តិ​ទី​៣ ឆ្នាំ​២០២០

ព្រឹក​ថ្ងៃ​ពុធ​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០​រដ្ឋបាល​ខេត្ត​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ អាណត្តិ​ទី​៣ ឆ្នាំ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ ដឹកនាំ​ដោយ​ឯកឧត្តម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត​។​

​ឯកឧត្តម ហឿ សុ​ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​មានប្រសាសន៍​កោតសរសើ​រ នូវ​ស្មារតី​ចូលរួម​របស់​បងប្អូន​មន្ត្រីរាជការ និង​អាជីវករ ព្រះសង្ឃ និង​កងកម្លាំង​គ្រប់​ប្រភេទ រួម​ប្រជាពលរដ្ឋ សប្បុរជន ដែល​បាន​ចូលរួម​បរិច្ចាក​នូវ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ជួយ​សម្រាល​ដល់​រាជរដ្ឋាភិបាល ក្នុង​ការទិញ​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​ជំងឺ​កូវី​ដ​-១៩ ដែល​នេះ​សរ​បញ្ជាក់​ពី​ការយល់ដឹង​ពី​ការការពារ​ទប់ស្កាត់​នូវ​វិបត្តិ​ជំងឺ​ផ្លូវដង្ហើម កូវី​ដ​-១៩ ចូល​ប្រទេស និង​សហគមន៍ ក៏ដូចជា​ការគាំទ្រ​នូវ​នយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ និង​បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់​ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក ដែល​បាន​គោរព និង​អនុវត្ត​តាម​ការណែនាំរ​បស់​រដ្ឋបាលខេត្ត ក្នុង​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ប្រកបដោយ​ស្មារតី​ចូលរួម​ផុលផុស និង​ប្រសិទ្ធភាព នេះ​ជា​ការបញ្ជាក់​ថា យើង​មាន​ការយល់ដឹង​ច្បាស់ និង​មាន​តែ​ការរួម​គ្នា​ទើប​អាច​ការពារ និង​ទប់ស្កាត់​បាន កុំឲ្យ​ចូល​សហគមន៍​។​

​ឯកឧត្តម ក៏​បាន​ជម្រុញ​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​ឲ្យ​ផ្សព្វផ្សាយ​ពី​វិធានការ​របស់​សុខាភិបាល ឲ្យ​រក្សា​គម្លាត​សុវត្ថិភាព បាញ់​អាកុល ពាក់​ម៉ាស និង​មាន​ម៉ាស៊ីន​វ៉ាស់​កម្តៅ​ដល់​ប្រជាពលរដ្ឋ ពិសេស​ម្ចាស់​កម្មវិធី និង​ចុងភៅ និង​បាន​ស្នើសុំ​ដល់​បងប្អូន​ដែល​កំពុង​ធ្វើ​ច​ក្តា​ឡី​ស័ក សូម​អត់ធ្មត់ និង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​។

​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​ទាំងអស់ រាល់​ការ​ផុស ឬ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពី​ជំងឺ​កូវី​ដ​-១៩ ត្រូវ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់​ជាមុន ដើម្បី​ជៀសវាង នូវ​បញ្ហា​សតិអារម្មណ៍​សាធារណ​:​ជន និង​បង្កចលាចល​សង្គម ដោយសារ​ព័ត៌មាន​មិន​ពិត និង​ស្នើសុំ​ដល់​មន្ទីរ​អង្គភាព​នី​មួយៗ ត្រូវ​មាន​ម៉ាស៊ីន​វ៉ាស់​កម្តៅ ទីតាំង​លាង​សម្អាត​ដៃ ជម្រុញ​ការពាក់​ម៉ាស និង​រក្សា​គម្លាត ពេល​ធ្វើការ ហើយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណ​:​ជន ត្រូវ​បន្ត​គោរព​តាម​វិធានការ​របស់​ក្រសួង និង​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ខិតខំ​បន្ត​បង្កើន​ការបង្ករ​បង្កើន​ផល និង​ដំណាំ​រួមផ្សំ ដើម្បី​ជួយ​សម្រួល​ជីវភាព​។

​ម្យ៉ាងវិញទៀត អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​ពង្រឹង​ការចុះ​យាមល្បាត​ជាប្រចាំ និង​ផ្សព្វផ្សយ​ដល់​ប្រជា​មូលដ្ឋាន ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុខ​សុវត្ថិភាព​ភូមិ​-​ឃុំ និង​ពង្រឹង​ការបម្រើ និង​ផ្តល់​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា និង​ផ្សព្វផ្សាយ​ការណែនាំ​ឲ្យចូល​រួមគោ​រព​ច្បាប់​ចរាចរណ៍ បញ្ហា​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​អំពី​ច្បាប់​នៃ​ការសាងសង់ ដោយ​កាត់​ចំណីផ្លូវ ដើម្បី​ទប់ស្កាត់​ទំនាស់ លើ​កិច្ចការ​អភិវឌ្ឍន៍​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ៕

​ប្រភព​៖ រដ្ឋបាល​ខេត្ត​ក្រចេះ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *