អំពើ​រត់ពន្ធ​មនុស្ស​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ខុស​ច្បាប់​តាម​ច្រករបៀង​ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​ប៉ុស្តិ៍​ន​នគរបាល​ការពារ​ព្រំដែន​ចំបក់​នៅតែ​បន្ត​កើតមាន​ជា​ហូរហែ​រីឯ​សមត្ថកិច្ច​ឈរជើង​ក្នុង​តំបន់​នោះ​កំពុង​លេងល្បែង​ស្ពិន​ភ្នែក​ដោយ​ដៃ​ម្ខាង​បើក​ដៃ​ម្ខាង​បិទ​ពោលគឺ​បង្ក្រាប​បាន​តែ​ពលករ​ចំណែក​ឧក្រិដ្ឋជន​ជា​មេខ្យល់​រួចខ្លួន​

(​ខេត្ត​បន្ទាយមានជ័យ​) ៖ ករណី​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​នានា​ដែល​ស្ថិត​នៅក្នុង​ដែន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ចំបក់​ក្រោម​ការគ្រប់គ្រង​វ​ដោយ​វ​រះ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ ៨១៥​នៅតែ​កើតមានឡើង​ជា​បន្តបន្ទាប់​ខណៈពេល​ឧក្រិដ្ឋជន​ជា​មេខ្យល់​រួចខ្លួន​បង្ក្រាប​បាន​តែ​ពលករ​ស្លូតត្រង់​ករណី​នេះ​ត្រូវបាន​គេ​ដាក់​ការសង្ស័យ​ថា​នេះ​គឺជា​ការ​លេងល្បែង​ស្ពិន​ភ្នែក​របស់​លោក​លោក​វរៈសេនីយ៍ត្រី​ប៑ុន​គុណនាយ​ប៉ុស្តិ៍នគរបា​ល​ការពារ​ព្រំដែន​ចំបក់​រីឯ​លោក​វរសេនីយ៍ឯក​សួង​សៅ​មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ ៨១៥​កំពុង​ទស្សនា​និង​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី ១១ ខែតុលា​ឆ្នាំ ២០២៤​មាន​ករណី​រត់ពន្ធ​មនុស្ស​ខុសច្បាប់​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​តាម​ច្រក​របៀប​ទល់មុខ​មណ្ឌល​សុខភាព​បឹងបេង​ដែល​ស្ថិតនៅ​ភូមិ​ល្វា​ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ​តែ​ករណី​ឆ្លងដែន​ខុសច្បាប់​នោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​ចំបក់​ទប់ស្កាត់​និង​បង្ក្រាបបាន​មនុស្ស​ចំនួន ៥ នាក់​ដែល​ជា​ពលករ​ស្លូតត្រង់​ដោយឡែក​ឧក្រិដ្ឋ​ជន្ម​ជា​មេខ្យល់​ត្រូវបាន​រត់​គេចខ្លួន​រួច​បើទោះបីជា​សមត្ថកិច្ច​តាម​ប្រផាប់​ចាប់​ប្រភី​ញនឹង​ស្គាល់​អត្តសញ្ញាណ​យ៉ាងណាក្តី​ក៏​ជន​នោះ​មិន​ត្រូវបាន​ចាប់​ខ្លួន​ឡើយ​មកដល់​ថ្ងៃទី ១៣ ខែតុលា​ឆ្នាំ ២០២៤​នេះ​មេខ្យល់​ដែល​នាំ​មនុស្ស​ឆ្លងដែន​ខុស​ច្បាប់​ខាងលើ​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ទែន​ទូច​ប្រុស​និង​មាន​មេ​កើយ​គេ​ម្នាក់ទៀត​ឈ្មោះ​ងុ​ិ​ជា​មេខ្យល់​ធំ​ដុះ​ស្លែ​ជាច្រើន​ឆ្នាំ​មកហើយ​ក្នុង​តំបន់​នោះ​។​

​សេចក្តីរាយការណ៍​ជា​បន្ត​បន្ទាប់​បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ឱ្យដឹង​ថា​ស្ទើរតែ​រាល់ថ្ងៃ​គេ​ឃើញ​មាន​ពលករ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​នានា​ដែល​ស្ថិត​ក្នុង​ការគ្រប់គ្រងរ​បស់​លោកប៑ុន​គុណនាយ​ប៉ុស្តិ៍នគរបា​ល​ការពារ​ព្រំដែន​ចំបក់​ចំណែក​លោក​វរៈសេនីយ៍ឯក​សួង​សៅ​មេបញ្ជាការ​វរៈ​នគរបាល​គេ​ការពារ​ព្រំដែន​លេខ​ប្រាំបី ៨១៥ បាន​ត្រឹម​ឈរ​អោបដៃ​មើល​តែ​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​ម៉ាឡៃ​បាន​លើកឡើង​ថា​ករណីរ​ត់​ពន្ធមនុស្ស​ខុសច្បាប់​ឆ្លងដែ​នទៅ​ប្រទេស​ថៃ​យ៉ាង​គក្លើន​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា​អាច​មាន​ការឃុបឃិត​ត្រូវ​រូ​វ​គ្នា​ពី​សំណាក់​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ទីនោះ​ទេ​បទល្មើស​ខាងលើ​មិន​អាច​ប្រព្រឹត្ត​បាន​ជាដាច់ខាត​។​ពលរដ្ឋ​រស់នៅក្នុង​តំបន់​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ទៅលើ​ឈ្មោះ​ទែន​ទូច​ប្រុស​និង​មេ​កើយ​គេ​ម្នាក់ទៀត​ឈ្មោះ​ងុ​ិ​ជាមេ​ឧក្រិដ្ឋជន​និង​ជា​មេខ្យល់​រត់ពន្ធ​មនុស្ស​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​អាច​គេចផុត​ពី​សំណាញ់​ច្បាប់​ដែល​ឬ​មួយ​យ៉ាងណា​?​បាន​ជា​មក​ដល់​ម៉ោង​នេះ​ទៅ​ហើយ​ជន​ទាំង​ពីរ​នៅតែ​មាន​សេរីភាព​និង​ដើរ​ហើយ​យ៉ាង​រំភើយ​។​

​ក្រុម​អ្នកឃ្លាំមើល​ក៏​ដូចជា​ពលរដ្ឋ​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា​ការបើក​ឱ្យ​មាន​ពលករ​ឆ្លងដែន​តាម​ច្រករបៀង​ដោយ​មាន​ការ​បើកភ្លើង​ខៀវ​ពី​សំណាក់​លោក​នាយប៉ុស្តិ៍​ចំបក់​និង​លោក​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ ៨១៥​គឺជា​អំពើ​ផ្គើន​ទៅនឹង​អនុសាសន៍​និង​ប្រឆាំង​នៅ​បទបញ្ជា​របស់​ប្រមុខ​ក្រសួង​មហាផ្ទៃ​ដែល​មាន​ឯកឧត្តម​សរ​សុខា​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន​ព្រោះថា​នា​ពេល​កន្លង​ទៅ​ឯកឧត្តម​ធ្លាប់​កើន​រំលឹក​និង​ព្រមាន​ដល់​មន្ត្រី​ដែល​ឈរជើង​តាម​បណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែន​ច្រករបៀង​ឲ្យមាន​ការទប់ស្កាត់​និង​បង្ក្រា​ប​នូវ​អំពើ​ឆ្លងដែន​ខុសច្បាប់​ឲ្យបាន​ជា​ដាច់ខាត​!​បើទោះបីជា​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​យ៉ាងណាក្តី​អំពើ​រត់ពន្ធ​មនុស្ស​ដែល​ស្ថិតនៅ​ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ​នៅតែ​បន្ត​កើតមាន​ឡើង​ជា​ហូរហែរ​ដដែល​។​

​ជុំវិញ​ការចោទប្រកាន់​ខាងលើ​លោក​វរសេនីយ៍ត្រី​ប៑ុន​គុណនាយ​ប៉ុស្តិ៍នគរបា​ល​ការពារ​ព្រំដែន​ចំ​បក់បាន​ឲ្យ​ក្រុម​ការងា​រ​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែតុលា​ឆ្នាំ ២០២៤ នេះ​ថា ​ពិតជា​មាន​ករណី​ពលករ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី ១១ ខែតុលា​ឆ្នាំ ២០២៤ ពិតប្រាកដ​មែន​។​តែ​ពលករ​ទាំងនោះ​ត្រូវបាន​កម្លាំង​យើង​ទប់ស្កាត់​និង​បង្ក្រាប​បាន​ចំនួន​គ្នា ៥​នាក់​លោក​ក៏​បាន​ធ្វើ​ការអប់រំ​ហើយ​ក៏​ឲ្យ​ពួកគាត់​វិល​ត្រឡប់​ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​ទៅ​!​ចំណែក​មេខ្យល់​បាន​រត់គេចខ្លួន​បាត់​កម្លាំង​របស់​លោក​ចាប់ពុំ​បាន​ឡើយ​បាន​តែ​ម៉ូតូ​មួយ​គ្រឿង​យក​មក​រក្សាទុក​នៅឯ​ប៉ុស្តិ៍​រីឯ​ឈ្មោះ​ង៉ិ​លោក​មិន​ដឹង​ឡើយ​ថា​គេ​ជា​អ្នក​ណា​ព្រោះ​លោក​ពុំ​មាន​ភស្តុតាង​គ្រប់គ្រាន់​លោក​នាយប៉ុស្តិ៍​បាន​បន្តថា​ចំណែក​ករណី​ចោទប្រកាន់ថា​មាន​ពលករ​ឆ្លង​ដែន​ប្រទេស​ថៃ​រៀងរាល់ថ្ងៃ​តាម​ច្រក​ដែល​លោក​កំពុង​គ្រប់គ្រង​នោះ​គឺ​មិនមែន​ជា​ការ​ពិត​ឡើយ​។​

​ដោយឡែក ​លោក​វរៈសេនីយ៍ឯក​ សួង ​សៅ ​មេបញ្ជាការ​វ​រះ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៨១៥​បាន​ថ្លែងថា​លោក​អាច​ឆ្លើយបាន​ត្រឹម​ការងារ​ដែល​លោក​ដឹង​ចំណែក​ឈ្មោះ​ងិត​ដែល​គេ​រាយការណ៍​មក​ថា​ជា​មេខ្យល់​នោះ​លោក​មិន​ហ៊ាន​ចោទប្រកាន់​គេ​ឡើយ​ព្រោះ​លោក​ពុំ​មាន​ភស្តុតាង​គ្រប់គ្រាន់​រីឯ​ប៉ុន្មាន​ថ្ងៃមុន​កម្លាំង​របស់លោក​ពិតជា​បាន​បង្ក្រាប​និង​ទប់ស្កាត់​នៅ​ពលករ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ចំនួន​៥​នាក់​ពិតប្រាកដ​មែន​រីឯ​មេខ្យល់​គឺ​ចាប់​មិន​បាន​នោះឡើយ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *