ល្បែង​ប៉ា​ហ៊ី​ស្ពឹន​ភ្នែក​ត្រូវបាន​លាតត្រដា​ង​បណ្ដើរៗ​ហើយ ខណៈពេល​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ស្រុក​បូ​ទុម​សាគរ​កំពុង​ខំប្រឹងប្រែង​ព្យាយាម​អនុវត្ត​ច្បាប់​ទៅ​លើ​លោក ខៀវ សុ​កាន ដែល​ជា​ពលរដ្ឋ​រង​ការ​ចោទថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការកាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង ស្រប​ពេល​ធ្លាយ​រឿង​លោក ង៉ែត បូ ទន្ទ្រាន​ដី​រដ្ឋ​សាធារណៈ​នៅក្នុង​តំបន់​នោះ​ប្រមាណ​ជាង 3 ហិច​តា តែ​មិន​ទាន់​ឃើញ​អនុវត្ត​ច្បាប់​នៅឡើយ ឬ​មួយ​នៅ​ក្នុងស្រុក​មួយ​នេះ​ការអនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ខុសគ្នា​

(​ខេត្ត​កោះកុង​) ៖ ចេញផ្សាយ​វគ្គ ១​រឿង​ក្តៅគគុក​កំពុង​ផ្ទុះឡើង​នៅក្នុង​ស្រុក​បទុម​សាគរ ដោយ​ពលរដ្ឋ​ម្នាក់​ឈ្មោះ ខៀវ សុ​កាន កំពុង​ទទួល​រង​ការ​ចោទថា បាន​នឹង​កំពុង​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​រីឯ​ក្រុម​មន្ត្រី​ជំនាញ​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ និង​មន្ត្រី​ជលផល​ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ភូមិ​ឃុំ​ស្រុក​កំពុង​ដុតដៃដុតជើង​កសាង​នីតិវិធី​ដើម្បី​អនុវត្ត​ច្បាប់​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​យ៉ាងណាក្តី​! តែ​បញ្ហា​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា​គឺជា​ឆាកល្ខោន​សម្តែង ដោយ​ប្រើ​យុទ្ធសាស្ត្រ​ភ្នែក​ម្ខាង​បើកភ្នែក​ម្ខាង​បិទ​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដោយ​ការអនុវត្ត​ច្បាប់​មាន​ភាពមិនប្រក្រតី​ខណៈពេល​លេច​ធ្លាយ​មាន​ករណី​មួយ​កន្លែង​ផ្សេងទៀត កំពុង​កាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង​ដែល​ស្ថិតនៅ​ចម្ងាយ​ឆ្ងាយ​ពី​ទីតាំង​ដី​របស់​លោក ខៀវ សុ​កាន ប្រមាណ​មិន​ដល់ ១​គីឡូម៉ែត្រ​ផង​នោះ បែរ​ជា​គេ​មើលមិនឃើញ ឬ​មួយ​នៅ​ស្រុក​បូ​ទុម​សាគរ​ការអនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ខុសគ្នា​ទើប​មាន​ការបែងចែក​វណ្ណៈ​ដូច្នេះ​។​

​នៅ​រសៀល​ថ្ងៃ​ទី ២៤​ខែតុលា​ឆ្នាំ ២០២៤ អង្គភាព​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង​ដី​ព្រៃកោងកាង​ដែល​កំពុង​ទទួល​រង​ការ​កាប់ឆ្ការ​ទន្ទ្រាន​កាន់កាប់ ដែល​ស្ថិតនៅ​ភូមិ​ចំការលើ​ឃុំ​ថ្ម​សរ ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង ដែល​មាន​ផ្ទៃដី​ប្រមាណ​ជាង ៣ ហិច​តា និង​មាន​ចម្ងាយ​ឆ្ងាយ​នៅ​ទិស​ផ្នែក​ខាងជើង​នៃ​ដី​របស់​លោក ខៀវ សុ​កាន មិន​ដល់​មួយ​គីឡូម៉ែត្រ​ផង​នោះ ។ តើ​មូលហេតុ​អ្វី​ក្រុម​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មើលមិនឃើញ ឬ​មួយ​ដី​នោះ​ចេះ​បំបាំង​ខ្លួន ។​

​មជ្ឈដ្ឋាន​ផ្សេងទៀត​ផ្សេងទៀត​បាន​លើកឡើង​ថា ដី​ព្រៃកោងកាង​ដែល​គេ​ទន្ទ្រាន​កាន់កាប់​ខាងលើ​មេខ្លោង​នៅ​ពីក្រោយ​នៃ​ការ​កាត់​ទន្ទ្រាន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ង៉ែត​បូ​ត្រូវជា​ដន្លង​របស់លោក អា៑ង អាង មេភូមិ​ចម្ការលើ​ផងដែរ​!

​ប្រភព​ផ្សេងទៀត​បាន​បង្ហើប​ថា លោក ង៉ែត បូ គឺជា​បុគ្គល​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​នៅក្នុង​តំបន់​និង​មាន​បក្សពួក​ខ្សែ​ហ​សុទ្ធសឹងតែ​ជា​មន្ត្រីរាជការ​ក្រាស់ៗ​ដ៏​មាន​អំណាច​នៅ​ថ្នាក់​ខេត្ត​កោះកុង ។ មូលហេតុ​នេះហើយ​ទើប​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ស្រុក​បទុម​សារ​គរ​មើលមិនឃើញ​អំពី​សកម្មភាព​ខុសច្បាប់​កាត់​ទន្ទ្រាន​ដី​រដ្ឋ​របស់​លោក​ង៉ែត​បូ ។​

​ជុំវិញ​ករណី​ទន្ទ្រាន​ដី​ព្រៃ​ដី​ព្រៃកោងកាង​ខាងលើ​នេះ​នៅ​ថ្ងៃទី ២៤ ខែតុលា​ឆ្នាំ ២០២៤ ម្សិលមិញ​នេះ អង្គភាព​យើង​បាន​ធ្វើ​ការទំនាក់ទំនង​ទៅ​លោក​រុន​នាយក​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ​ក៏ប៉ុន្តែ​យើង​ខ​ល​ចូល​ជាច្រើន​ដង​ពុំមាន​អ្នកទទួល​រីឯ​លោក ហ៊ុន ម៉ា​រ៉ា​ឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​បាន​ឱ្យដឹង​តាម​ទូរ​សព្ទ​ថា​ករណី​លោក​ង៉ែត​បូ​ទន្ទ្រាន​ដីរ័​ដ្ខលោក​ពុំទាន់​បាន​ដឹង​នៅឡើយ​ទេ​លោក​កំពុង​ឱ្យ​កម្លាំង​របស់លោក​ស៊ើបអង្កេត​អំពី​បញ្ហា​នេះ​តែ​រឿង​មួយ​នៅ​ចំការលើ​លោក​កំពុងតែ​បន្ត​នីតិវិធី ។​

​ទស្សនៈ​មហាជន​បាន​លើកឡើងថា​រឿង​លោក​ខៀវ​សុ​កាន​តិចតួច​សោះតែ​គេ​ពង្រីក​ឲ្យ​ធំ​រឿង​នេះ​ត្រូវបាន​គេ​ដាក់​ការសង្ស័យ​ថា​ជា​ករណី​គៀបស៊ី​ព្រោះថា​មុន​ពេល​ផ្ទុះ​រឿង​នេះ​មាន​ក្រុម​ឈ្មួញ​តាម​ទិញ​ដី​លោក​ខៀវ​សុ​កាន​ដោយ​ឱ្យ​ក្នុង​តម្លៃ​ថោក​តែ​លោក​ខៀវ​សុ​កាន​មិន​ព្រម​លក់​បន្ទាប់មក​ក៏​ផ្ទុះ​រឿង​នេះ​តែម្ដង​ដោយ​មាន​អ្នកកាសែត​ត្បាញ​អាយ​ម្នាក់​ឈ្មោះ​យួន​ឈី​វ​ជា​អ្នក​បំផុស​ព័ត៌មាន​ចោទប្រកាន់​រីឯ​ក្រុម​មន្ត្រី​ជំនាញ​ចាំ​អនុវត្ត​ច្បាប់​។​ដោយ​ចោទ​ថា​លោក​ខៀវ​សុ​កាន​ទន្ទ្រាន​ដី​ព្រៃ​ដោយ​មាន​ការរៀបចំ​និង​បែងចែក​ភារកិច្ច​ច្បាស់លាស់​មួយ​ក្រុម​ជា​អ្នក​ទូងស្គ​រីឯ​មួយ​ក្រុម​ទៀត​ចាំ​សម្ដែង​។​បើ​យើង​ក្រឡេក​មក​មើល​រឿង​លោក​ង៉ែត​បូ​វិញ​ម្តង​កម្រិត​នៃ​ការ​ទន្ទ្រាន​ដីរ​ដ្ខ​មាន​ផ្ទៃ​ដី​ច្រើន​និង​ទំហំ​ធំ​ជាង​បែរ​ជាង​ដី​លោក​ខៀវ​សុ​កាន​ទៅទៀត​បែ​ជា​មន្ត្រី​ជំនាញ​មិនសូវ​យកចិត្តទុកដាក់​និង​មិន​ប្រកាន់ទោស​អូស​ដំណើរ​ឡើយ​។​

​ទស្សនៈ​ដ៏​ដែល​នោះ​បាន​បន្ថែមថា បានជា​លោក​ខៀវ​សុ​កាន​និង​លោក ង៉ែត បូ មាន​វាសនា​ខុសគ្នា ក៏​ព្រោះតែ​អំណាច​ទឹក​លុយ​បក្សពួកនិយម និង​ផលប្រយោជន៍​បុគ្គល​ផង​នោះ ទើប​ការអនុវត្ត​ច្បាប់​ខាងលើ​មាន​ភាពមិនប្រក្រតី​ដូច​ពាក្យ​មួយ​ពោល​ថា​រាស្ត្រ​ពឹង​ច្បាប់​បើ​ច្បាប់​គ្មាន​លំណឹងរ​ស្ត្រពឹង​នរណា​?​។​

​ជុំវិញ​ការចោទប្រកាន់​ខាងលើ​ចំពោះ​លោក​ង៉ែត​បូ​អង្គភាព​សារព័ត៌មាន​យើង​បាន​ធ្វើ​ការទំនាក់ទំនង​ជាច្រើន​ដង​តាម​ទូរ​សព្ទ​តែ​កុំ​មាន​អ្នក​ទទួល​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែតុលា​ឆ្នាំ ២០២៤​នេះ​ចំណែក​លោក​អា៑ង​អាង​មេភូមិ​ចំការលើ​បាន​ឲ្យ​ក្រុម​ការងារ​យើង​ដឹង​ថា​រឿង​ដី​លោក​ខៀវ​សុ​កាន​គឺជា​រឿង​តូចតាច​តិចតួច​ប៉ុណ្ណោះ​ហើយ​ដី​ដែល​គាត់​កំពុង​មាន​បញ្ហា​នោះ​គឺជា​ដី​ដែល​គាត់​ទិញ​អាស្រ័យ​ផល​ពី​ពលរដ្ឋ​ផ្សេងទៀត​ដែល​អាស្រ័យ​ផល​តាំង​ឆ្នាំ ១៩៧៩ មកម្ល៉េះ​ហើយ​ដី​នោះ​ក៏​មិនមែន​ជា​ដី​កាប់​ទន្ទ្រាន​ថ្មី​នោះឡើយ​គ្រប់យ៉ាង​ដោយសារ​លោក​ឈី​វ​ធ្វើ​ចង់​លើស​ចំណែក​ករណី​កាត់​ទន្ទ្រាន​ដី​ព្រៃកោងកាង​ចំនួន ៣​ហិច​តា​ជាង​នៅ​ទីតាំង​ផ្សេងទៀត​លោក​មិន​ទាន់​ដឹងថា​ជា​របស់​អ្នក​ណា​នៅឡើយ​ទេ​ហើយ​លោក​ក៏​ធ្លាប់​ទៅ​មើល​ដែរ​។​តែ​ចំពោះ​រឿង​នេះ​លោក​មិន​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ឡើយ​។​

​ដោយឡែក លោក តេង ហា​ន់ ប្រធាន​សហគមន៍​តំបន់​ឆ្នេរសមុទ្រ​ឃុំ​ថ្ម​ស បាន​លើកឡើង​ថា ករណីនេះ​គឺជា​ករណី​រវាង​បុគ្គល និង​បុគ្គល​ដោយសារ​តែ​ផលប្រយោជន៍​តែ​រឿង​ករណី​កាត់​ទន្ទ្រាន​ដី​ឈ្មោះ ង៉ែត បូ លោក​ពុំ​បានដឹង​ទេ ។ ព្រោះ​លោក​នៅ​ឆ្ងាយ​ទៅ​អត់​ដល់​ណា​មួយ​លោក​ពុំ​មាន​ប្រាក់ខែ​អ្វី​ឡើយ​លោក​បាន​បញ្ជាក់បន្ថែម​ថា​សូម​ឱ្យ​អង្គភាព​សារព័ត៌មាន​យើង​សួរ​ទៅ​កម្លាំង​ជំនាញ​និង​អាជ្ញាធរ​ចុះ​
​ក្រុម​ការងារ​យើង​បាន​ធ្វើ​ការទំនាក់ទំនង​ទៅ​លោក ប៉​រ៉ានី នាយ​ខណ្ឌ​ជលផល​ស្ដីទី​ខេត្តកោះកុង តែ​ទូរ​សព្ទ​លោក​ជាប់រវល់​រហូត​នៅ​ថ្ងៃ​ទី ២៥ តុលា​ឆ្នាំ ២០២៤​ដដែល​នេះ អង្គភាព​យើង​បាន​ទូរ​សព្ទ​ទៅ​លោក ក្រួច បុរី​សីហា អភិបាល​នៃ​គណៈ​អភិបាលស្រុក​បូ​ទុម​សាគរ ដើម្បី​សុំ​ការបំភ្លឺ ក៏ប៉ុន្តែ​ទូរ​សព្ទ​លោក​មិន​អាច​ទំនាក់ទំនង​បាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *