(ខេត្តកោះកុង )ផ្សាយវគ្គ ១ នៅមុននេះ បន្តិចអង្គភាពយើងបានទទួលនូវសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅឃុំថ្មសស្រុកបូទុមសាគរនិងទម្លាយចេញនៅវីដេអូចំនួន ២ឃ្លីបដោយឃ្លីបទីមួយមានរយៈពេល១.៣៣វិនាទីនិងឃ្លីបទី ២ មានរយៈពេល០០.៤០វិនាទីនៅក្នុងវីដេអូនោះបានបង្ហាញអំពីសកម្មភាពរបស់លោក យួន ឈីវ នៃការជម្រិតទាប្រាក់ពីប្រជានេសាទនិងភាពតានតឹងដោយប្រជានេសាទនោះខកខានបង់លុយត្រឹមតែចំនួនពីរឬបីថ្ងៃត្រូវបានលោក យួន ឈីវ ទៅរករឿងដល់កន្លែងតែម្តង ។ បើទោះបីជាមានការបែកធ្លាយវីដេអូនេះក្តី លោក យួន ឈីវ ធ្លាប់ធ្វើការបដិសេធថា លោកមិនបានទៅជម្រិតទាប្រាក់ពីប្រជានេសាទនោះទេ គឺលោកទៅទាលុយកុំមីស្យុង ដែលលោកនាំម៉ូយបង្គា និងក្តាមកទិញ ហើយវីដេអូនោះតាំងពី ១៣ ឆ្នាំមុនមកម្ល៉េះ ។ លោកកំពុងរកមុខអ្នកចោទប្រកាន់លោកបើលោកដឹងលោកនឹងប្ដឹងតែម្ដង ។
ជាមួយគ្នានោះដែរ អង្គភាពសារព័ត៌មានយើងក៏ទទួលបាននូវសារសំឡេងជាច្រើនឃ្លីបនិងវិក័យប័ត្រវេលុយជាច្រើនសន្លឹករបស់លោក យួន ឈីវ អំពីសកម្មភាពជំរិតទាប្រាក់ពីក្រុមឈ្មួញទុច្ចរិតដែលនាំចេញនៅខ្យងសរទៅក្រៅប្រទេសដោយតម្រូវឲ្យបងប្រាក់ក្នុងមួយថ្ងៃចាប់ពី ៣០ ម៉ឺនរៀលដល់ ៨០មុឺនរៀលក្នុងសារសម្លេងនោះមានការគំរាមកំហែងដល់ក្រុមឈ្មួញនេសាទខុសច្បាប់ថាបើរកស៊ីបានក៏រកបើរកស៊ីមិនបានអោយឈប់សម្រាកទៅ។
សេចក្តីរាយការណ៍បន្តថាការជម្រិតទាប្រាក់របស់លោក យួន ឈីវ ពីក្រុមប្រជានេសាទនោះទៅតាមទំហំធំឬតូចក្នុងសារសំឡេងមួយឃ្លីបទៀតដែលបង្ហាញពីភាពអំនួតនិងអត្តចរិតខែងរ៉ែងរបស់លោក យួន ឈីវ អះអាងថារូបគេគឺជាក្រុមគណៈកម្មការស៊ើបអង្កេតលើផ្ទៃសមុទ្រកុំថាឡើយឈ្មោះវណ្ណាឬប្រធានមន្ទីរឱ្យតែលោកដាក់ហើយដឹងតែចប់ទាំងអស់ហ្នឹង។
ក្នុងសារសំឡេងខ្លះទៀតរបស់លោកយួនឈឺបានបញ្ជាក់អំពីសកម្មភាពកាងលើបទល្មើសនេសាទនិងចេញមុខចេញមាត់និងបានអះអាងថាក្រុមឈ្មួញធំៗឲ្យប្រាក់លោកម្ដង ៤ ទៅ ៥ពាន់ ដុល្លារឯណោះ។
នៅក្នុងសារសំឡេងជំរិតទាប្រាក់របស់លោក យួន ឈីវ បានបញ្ជាក់យ៉ាងច្បាស់ថាចំនួនប្រាក់ដែលគេបានពីប្រជានេសាទតូចតាចនិងក្រុមឈ្មួញទុច្ចរិតធំៗគឺគេមិនបានយកទៅចាយតែម្នាក់ឯងនោះឡើយគឺលោកយួនឈឺយកទៅចែកគ្នីគ្នានិងបក្សពួករួមទាំងអ្នកនៅពីក្រោយខ្នងផងដែដោយក្នុងសារសម្លេងនោះមិនបានបញ្ជាក់អំពីស្ថាប័ននិងឈ្មោះបុគ្គលដែលជាសេនារីយ៉ូរបស់គេនោះឡើយ។
សកម្មភាពដែលលោក យួន ឈីវ បានប្រព្រឹត្តខាងលើគឺជាអំពើខុសច្បាប់ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាកំពុងនៅមានជាធរមានហើយក៏ជាអំពើប្រាស់ចាកនៅក្រមសីលធម៌និងវិជ្ជាជីវៈជាអ្នកសារព័ត៌មានផងដែរ។
អាស្រ័យហេតុនេះពលរដ្ឋសូមស្នើទៅ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានមេត្តាជួយត្រួតពិនិត្យមើលលើអាជ្ញាប័ណ្ណគេហទំព័រព័ត៌មានកោះកុងទាន់ហេតុការណ៍ដែលមានលោក យួន ឈីវ ជាចាងហ្វាងផងទាន!ព្រោះបុគ្គលរូបនេះកំពុងធ្វើអោយខូចមុខមាត់ដល់អ្នកសារព័ត៌មានផ្សេងទៀតដែលគេប្រព្រឹត្តបានល្អ។ ដោយស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ពលរដ្ឋស្លួតត្រង់រស់នៅស្រុកបូទុមសាគរសង្ឃឹមថា តំណាងឯយ្យការអមសាលាដំបូងខេត្តកោះកុងនិងបើកការស៊ើបអង្កេតលើករណីនេះឡើងវិញ បន្ទាប់ពីបែបធ្លាយឯកសារទូរទាត់លុយ និងវីដេអូព្រមទាំងសារសម្លេងជាច្រើនឃ្លីនរបស់អ្នកសារព័ត៌មានឈ្មោះ យួន ឈីវ ជំរិតទារប្រាក់ពីក្រុមប្រជានេសាទដើម្បីយកមកអនុវត្តច្បាប់តាមនីតិវិធីព្រោះបច្ចុប្បន្នពលរដ្ឋកំពុងជួបទុក្ខធំដោយសារបុគ្គលរូបនេះ។
សេចក្តីរាយការណ៍បន្ថែមថា បុគ្គលឈ្មោះ យួន ឈីវ តែងតែយកតួនាទីខ្លួនជាអ្នកសារព័ត៌មានផង ! និងជាមន្ត្រីជំនាញផង!ម កធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋរស់នៅខេត្តកោះកុង ដោយពូកែខាងយុទ្ធសាស្ត្របំភ្លៃនិងបំប៉ោងព័ត៌មានជាក់ស្ដែងដូចករណីពលរដ្ឋម្នាក់ឈ្មោះចាន់ដារ៉ា(អតីតមន្ត្រីកិច្ចសន្យាផ្នែកជលផល)រស់នៅភូមិថ្មសឃុំថ្មសស្រុកបូទុមសាគរខេត្តកោះកុងដែលទទួលរងការវាយប្រហារដោយគ្មានមូលដ្ឋាននិងភស្ថុតាងជាក់លាក់ជាច្រើនលើកច្រើនសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានក្រោមការគ្រប់គ្រងរបស់លោក យួន ឈីវ ។ ហើយករណីនេះលោក ចាន់ ដារ៉ា ក៏បានដាក់ពាក្យបណ្ដឹងទៅក្រសួងព័ត៌មាននិងប្រព័ន្ធតុលាការដើម្បីស្វែងរកយុត្តិធម៌ផងដែរ។
លោក យួន ឈីវ ត្រូវបានគេស្គាល់ថាជាចាងហ្វាងគេហទំព័រព័ត៌មានកោះកុងទាន់ហេតុការណ៍ដែលមានអាសយដ្ឋានភូមិថ្មសឃុំថ្មសស្រុកបូទុមសាគរខេត្តកោះកុង បើយោងតាមប្រភពបានបង្ហើបថា អ្នកកាសែតត្បាញអាយរូបនេះពុំសូវទទួលបានការអប់រំនិងរៀនសូត្រខ្ពង់ខ្ពស់នោះឡើយ ដោយហេតុនេះហើយបានជាអ្នកកាសែតជើងចាស់ដុះស្លែរូបនេះខ្វះវិជ្ជាជីវៈក្រមសីលធម៌ជាអ្នកសារព័ត៌មាននៅពេលចុះបំពេញការងារ ។
ជុំវិញការចោទប្រកាន់ខាងលើអង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងតាមទូរសព្ទទៅលោក យួន ឈីវ វចាងហ្វាងគេហទំព័រព័ត៌មានកោះកុងទាន់ហេតុការណ៍នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធរឿងរ៉ាវទាំងនេះតែត្រូវលោកធ្វើការបដិសេធថាករណីយកលុយយកកាក់នោះមិនមែនជាការជម្រិតពីពលរដ្ឋឡើយ ។ តែគឺជាការគប់ជេរគ្រឿងសមុទ្រការងាររកស៊ីផ្ទាល់ខ្លួនរបស់លោកហើយពាក់ព័ន្ធសំឡេងនិងឯកសារគឺមានគេហែកយកនោះលោកកំពុងតែរកមុខប្រសិនបើចេញជាព័ត៌មានលោកនឹងប្ដឹងលោក យួន ឈីវ បានធ្វើការហាមប្រាបរាល់ការសន្ទនារវាងលោកនិងអង្គភាពយើងមិនអោយយកទៅចុះផ្សាយផងដែរ!ក្រុមការងារយើងនៅមានសំណួរជាច្រើនទៀតដើម្បីសួរទៅលោក យួន ឈីវ ចំពោះរាល់សារសម្លេងបែកធ្លាយនិងឯកសារវេរលុយជាច្រើនទៀតក៏ប៉ុន្តែហាក់បីដូចជាលោកមានចេតនាបិទសំណួរមិនបើកឲ្យក្រុមការងារយើងសួរបានឡើយដោយលោកព្យាយាមនិយាយតែម្នាក់ឯង។
គួររំលឹកថាលោក យួន ឈីវ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះនិងបញ្ជូនទៅតុលាការខេត្តកោះកុងពាក់ព័ន្ធករណីបង្ហោះព័ត៌មានមិនពិតកាលពីថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១ កន្លងទៅ ៣ ឆ្នាំមុន ។ ដោយចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះលោកសុខសុធីអភិបាលរងខេត្តកោះកុងហ្នឹងបង្កភាពវឹកវរចលាចរណ៍ក្នុងសង្គមរឿងក្វៀលកាត់ដីធ្លី ។ ក្រោយចេញ ពី ពន្ធនាគារលោកយូនឈីវនៅបន្តធ្វើសកម្មភាពជាអ្នកសារព័ត៌មាននិងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកោះកុងជាបន្តបន្ទាប់ ។ អង្គភាពសារព័ត៌មានយើងសូមបញ្ជាក់ថាយើងនៅមានឯកសារជាច្រើនទៀតពាក់ព័ន្ធទៅនឹងករណីលោក យួន ឈីវ ជម្រិតទាប្រាក់ហ្នឹងធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋជាច្រើនទៀតតែខណៈពេលនេះអង្គភាពយើងសូមមិនទាន់បញ្ចេញនៅសារសំឡេងនិងឯកសារផ្សេងៗទាំងនេះឱ្យអស់នៅឡើយទេ ! សូមប្រិយមិត្តទាំងឡាយទាំងពួងអ្នកអានអ្នកស្ដាប់អ្នកទស្សនារងចាំតាមដានរាល់ការផ្សាយនៅលេខក្រោយបន្តទៀត៕