ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី០៩ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្ត ឧត្តរមានជ័យ និងឯកឧត្ដម តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានដឹកនាំមន្ត្រីរាជការសាលាដំបូងខេត្ត ពិធីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ គ.ស.២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ពិធីសូត្រមន្តនិមន្តព្រះសង្ឃសម្ដែងព្រះបរិត្តដើម្បីក្តីសុខជ័យមង្គលនិងប្រព្រឹត្តទៅនៅម៉ោង ២. 30 នាទី រសៀលថ្ងៃខែឆ្នាំខាងលើនិងមានពិធីជួបជុំពិសាភោជនីយអាហារនៅរសៀលម៉ោង 6:00 នេះតែម្ដងផងដែរ៕