លោក ក្រួច បុរី សីហា អភិបាលស្រុក​បូ​ទុម​សាគរ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ មិថុនា ប៊ូ​ថង អភិបាល​ខេត្ត​កោះកុង បាន​នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ចែក​ជូន​គ្រួសារ​អតីតយុទ្ធជន ដែល​បាន​ពលី​ជីវិត​នា​ពេល​កន្លង​ទៅ​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​ឆាប់ៗ​នេះ​

​នៅ​ថ្ងៃ​ទី ១២ ខែ​មេសា​ឆ្នាំ ២០២៥​នេះ​រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ ដឹកនាំ​ដោយ​លោក ក្រួច បូរី​សីហា អភិបាលស្រុក​បូ​ទុម​សាគរ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ មិថុនា ប៊ូ​ថង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង និង​អភិបាលរង​ស្រុក ដោយ​មាន​ការចូលរួម​លោក​មេឃុំ​និង​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល និង​មន្ត្រី​ផ្សេងទៀត​បាន​នាំយក​នូវ​អំណោយ​របស់​សម្ដេច​តេជោ​ហ៊ុនសែន​ប្រធាន​សមាគមន៍អតី​តយុទ្ធ​ជនកម្ពុជា​និង​សម្ដេច​បវរ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែកជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារជាតិ ចំនួន ១៥ គ្រួសារ​ដែល​ស្ថិត​នៅក្នុង​ស្រុក​បទុម្ព​សាគរ​ទាំងមូល​ដោយ​សោកស្តាយ​និង​គោរព​ជូន​ជា​កិត្តិយស​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​។​

​អំណោយ​នេះ​ត្រូវបាន​ផ្ដល់​ដោយ​សម្ដេច​តេជោ​ហ៊ុន​សែន​និង​សម្ដេចប​វរ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ដើម្បី​បញ្ជាក់​នូវ​ការយកចិត្តទុកដាក់ និង​ក្តីស្រឡាញ់​របស់​សម្ដេច​ទាំង​ទ្វេ​ចំពោះ​អតីតយុទ្ធជន និង​គ្រួសារ​របស់​ពួកគេ ដែល​បាន​លះបង់​សម្រាប់​សន្តិភាព​របស់​ប្រទេសជាតិ​។ អំណោយ​រួមមាន​គ្រឿងឧបភោគ​បរិភោគ​ចាំបាច់​ប្រចាំថ្ងៃ និង​ប្រាក់​ឧបត្ថម្ភ បង្ហាញ​នូវ​ស្មារតី​ទឹកចិត្ត​ខ្ពង់ខ្ពស់​នៃ​ការថែទាំ និង​គាំទ្រ​ដល់​អ្នក​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​ការពារជាតិ​។​

​កម្មវិធី​នេះ​បាន​បង្ហាញ​ពី​ភាពរួបរួម និង​ឯកភាព​របស់​អាជ្ញាធរ​ស្រុក​ជាមួយ​រដ្ឋបាល​ខេត្ត និង​សង្គម​ជាទូទៅ ក្នុង​ការថែរក្សា​ផ្លូវ​បុណ្យប្រពៃណី និង​ការគោរព​ចំពោះ​វីរបុរស​ជាតិ​ផងដែរ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ​គ្រួសារ​អតីតយុទ្ធជន​ពលី​ដែល​បាន​ទទួល​អំណោយ​និង​ការសួរសុខទុក្ខ​បាន​សម្ដែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ​ហ៊ុន​សែន​និង​សម្ដេច​ព​វរ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ព្រមទាំង​លោក​ជំទាវ​អភិបាល​ខេត្ត​កោះកុង​និង​លោក​អភិបាលស្រុកបុ​ទុម​សាគ​រនិង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​យក​អំណោយ​របស់​សម្តេច​ពុក​និង​សម្ដេចនាយក​រដ្ឋមន្ត្រី​ខាងលើ​មក​ឧបត្ថម្ភ​ជីវភាព​ដើម្បី​ពន្លឿ​ន​ការរីកចម្រើន​ក្នុងសហគមន៍​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *