អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​មើល​ទីតាំង​អូរ​ស្តេច​មឹក ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​

នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២០ ខែ​ធ្នូ ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អ​អមដំណើរ​ដោយ​លោក​អភិបាលក្រុង​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​មើល​ទីតាំង​អូរ​ស្តេច​មឹក ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​បន្ទាប់​មក​ឯកឧត្តម អភិបាល ខេត្ត បាន​បន្ត​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ការ​អ៊ុត​ប៉េទីម​នៅលើ​កំណាត់​ផ្លូវ​៣០០ ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​នេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ​ទៅ​ក្រុមការងារ​អ៊ុត​បេទីម ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តាម​ស្តង់ដា ឲ្យមាន​គុណភាព​ល្អ និង​សោភ័ណភាព​ជា​គម្រោង​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ការប្រើប្រាស់​បាន​យូរអង្វែង សម្រាប់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​មក​លេង​កំសាន្ត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *