​អភិបាលខេត្ត​កណ្តាល អញ្ជើញ​ចុះ​សំណេះសំណាល និង​នាំយក​អំណោយ​មនុស្សធម៌​ប្រគល់ជូន​វិទ្យាស្ថាន​អភិវឌ្ឍន៍​ភាពជា​អ្នកដឹកនាំ និង​ចរិតលក្ខណៈ (L. CDI) នៅ​ស្រុក​កៀនស្វាយ​

​ខេត្ត​កណ្ដាល ៖ ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ចុះ​សំណេះសំណាល និង​នាំយក​អំណោយ​មនុស្សធម៌​ប្រគល់ជូន​វិទ្យាស្ថាន​អភិវឌ្ឍន៍​ភាពជា​អ្នកដឹកនាំ និង​ចរិតលក្ខណៈ (L. CDI) ស្ថិតនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។

​ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ជូន​លោក លោកស្រី​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​ដោ​យក្តី​នឹករឭក​ក្រៃលែង​។ ដែល​ជានិច្ចកាល សម្តេច​ទាំង​ទ្វេ តែងតែ​មាន​ការយកចិត្ត​ទុកដាក់​ដល់​ប្រជាពលរដ្ឋ ដែល​ជា​ជនទីទ័លក្រ និង​ជន​ងាយ​រងគ្រោះ ដោយ​គ្រោះមហន្តរាយ​នានា ដោយ​មិន​ប្រកាន់​បក្សពួក សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ​។​

​ឯកឧត្តម​ក៏បាន​ផ្ដាំផ្ញើ​ដល់​លោក លោកស្រី ព្រមទាំង​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ សូម​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​៣​ប្រការ​គឺ​៖ រស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត ហើយ​ត្រូវ​ឧស្សាហ៍​លាង​សំអាត​ដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់​កុល ដើម្បី​ចូលរួម​ការពារ​ការឆ្លង​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​កូវី​ដ​-១៩​។ ឯកឧត្តម បាន​សង្កត់ធ្ងន់ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​របស់​យើង សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទៅ ដោយ​បារម្ភ​គិតគូរ​ខ្លាច​ពលរដ្ឋ​មាន​ជួប​នូវ​បញ្ហា​ផ្នែក​ជីវភាព​រស់នៅ ឬ​ជំងឺ​ឈឺ​ស្កាត់​ផ្សេងៗ ។

​អំណោយ​ដែល​បាន​ផ្តល់​ជូន​វិទ្យាស្ថាន​អភិវឌ្ឍន៍​ភាពជា​អ្នកដឹកនាំ និង​ចរិតលក្ខណៈ (L. CDI) មាន ៖ អង្ករ​ចំនួន ២​តោន មី​៦០​កេស ត្រីខកំប៉ុង ៣០០​កំប៉ុង ទឹកត្រី ២០​យួរ ទឹក​ស៊ីវ ២០​យួរ សាប៊ូ ១៤៤​ដុំ ទឹកបរិសុទ្ធ ២០​ដប​ធំ (៤០០​លីត្រ​) អាល់​កុល ៣០​លីត្រ ម៉ាស់ ៥០០​បន្ទះ ប្រេង​ឆា ១២​ដប និង​ថវិកា​មួយចំនួន​ជូន​អង្គការ សិស្សានុសិស្ស​ទីទាល់ក្រ និង​លោកគ្រូ អ្នកគ្រូ ចំនួន​០៩​នាក់​ផង​ដែរ​៕

​ប្រភព​៖ រដ្ឋបាល​ខេត្ត​កណ្ដាល​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *