អន្លង់វែង​តំបន់​សមរភូមិ​ចុងក្រោយ​បាន​ប្រែ​មុខមាត់​ថ្មី និង​ពោ​ពេញ​ដោយ​ការអភិវឌ្ឍន៍​

លោក ហោ​ជិន វីរៈ​យុទ្ធ អភិបាល​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​ថ្លែង នៅក្នុង​ពិធី​ក្រុង​ពិ​លី និង​សម្ភាសន៍​បើក​ការដ្ឋាន​សាងសង់​ផ្ទះ​វីឡា​ក្រុមហ៊ុន ហ៊ុន ហេង រៀល​ធី ខូ​អិល​ធី​ឌី នា​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដែល​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​ក្រុមហ៊ុន​។

​លោក ហោ​ជិន វីរៈ​យុទ្ធ អភិបាល​ស្រុក​អន្លង់វែង បាន​លើកឡើង​ថា ស្រុក​អន្លង់វែង គឺជា​តំបន់​សមរភូមិ​ចុងក្រោយបង្អស់ នៃ​សង្គ្រាម​ខ្មែរក្រហម (​តា​ម៉ុក​)​។ ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ និង​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​បាន​បង្រួប​បង្រួម​ប្រទេសជាតិ​អោយមាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​។ ដូច្នេះ​ហើយ​អន្លង់វែង បាន​ទទួល​សមាហរណកម្ម​នា​ឆ្នាំ​១៩៩៨ ដែល​សម្តេច​តេ​ជោបាន​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ប្រតិបត្តិ​ក​រ ដោយ​មិន​ទុក​ចោល​អ្នក​ណា​ម្នាក់​ឡើយ​។​

​លោក​អភិបាល​បាន​បន្តថា តំបន់​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ គឺជា​សមរភូមិ​បង្ហូរ​ឈាម​ចុងក្រោយ ដែល​រហូត​មក​សល់​បច្ចុប្បន្នស្រុក​អន្លង់វែ​ង​បាន​ប្រែ​មុខមាត់​ថ្មី សំបូរ​ទៅដោយ​ការ​ច្រៀង​រាំ និង​ពោ​ពេញ​ទៅ​ដោយ​សម្លេង​ធម៌ និង​អភិវឌ្ឍន៍​រីកចំរើន មាន​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ជាដើម បាន​កើតឡើង​នៅ​គ្រប់​ទីកន្លែង​។​

​លោក​បន្តថា ការសាងសង់​ផ្ទះ​វីឡា គឺជា​សមទ្ធិ​ផល​ថ្មី​មួយទៀត នៅលើ​ទឹកដី​ស្រុក​អន្លង់វែង ដែល​ក្រុមហ៊ុន ហ៊ុន ហេង រៀល​ធី ខូ​អិល​ធី​ឌី បាន​នឹង​រៀបចំ​ការដ្ឋាន​សាងសង់ ដែល​ជា​ការ​ចូល​អភិវឌ្ឍ​ន៍​នៅ​តំបន់​យើង​អោយមាន​ការរីកចំរើន ហើយ​អាច​អោយ​ប្រជាជន ដែលមាន​ជីវភាព​សមរម្យ​ទិញ​ផ្ទះ​ប្រភេទ​វីឡា បង់​រំ​លោះ ឬ​ទិញ​ផ្តាច់ បានរស់នៅ​ដូច​អ្នក​ទីក្រុង​ដែរ​ ៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *