(ខេត្តឧត្តមានជ័យ) ៖ ជារៀងរាល់ថ្ងៃមានរថយន្តដឹកធ្យូងប្រភេទកាមរីឆ្នៃនិងប្រភេទរថយន្តមួយបាំងកន្លះនិងពីរបាំងបានដឹកធ្យូងមកពីតំបន់ក្រុងសំរោងនិងស្រុកអន្លង់វែងឆ្លងដែនចូលទឹកដីថៃដែលមានម្ចាស់ឈ្មោះហេងរស់នៅស្មាច់ឈ្មោះណាងជាមន្ត្រីនរគបាលការពារព្រំដែនគោក905និងមានម្ចាស់ជាច្រើនទៀតកំពុងដឹកនិងប្រមូលធ្យូងចូលថៃដោយមានការបេីកភ្លើងខៀវពីលោកសាប់យឿន។.
ជាក់ស្តែងកាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២១មានរថយន្តមួយគ្រឿងម៉ាក់កាមរីកាត់ទ្រុងមានស្លាក់លេខកំពត 2A 0626 ដោយអ្នកបើកបរបានប្រាប់ថារថដឹកធ្យូងនេះមានថៅកែឈ្មោះណាងជាមន្ត្រីនរគបាលការពារព្រំដែនគោក905និងមានរថយន្តពីរគ្រឿងផ្សេងទៀតម៉ាកកាមរីហើមមួយទៀតម៉ាកកាមរី95ស្តាំមានស្លាកលេខភ្នំពេញអ្នកបេីកបរបានប្រាប់ថាមានថៅកែនៅស្មាច់ ។
តាមការអះអាងពីម្ចាស់ធ្យូងថា បានបងលុយទៅអោយឈ្មោះសាប់យឿនប្រធានស្នាក់ការច្រក់ជាំនិងស្ថាប័ណពាក់ពាន់ជាច្រើនទៀត ទើបសកម្មភាពដឹកធ្យូងឆ្លងដែនទៅថៃបានទៅដោយរលូន។.
សព្វថ្ងៃសកម្មភាពដឹកធ្យូងឆ្លងដែនចូលទឹកដីថៃភាគច្រើនជាសមត្តកិច្ចការពារព្រំដែនដែលគេប្រើរូបភាពរថយន្តតូចៗដឹកជញ្ជួនធ្យូងឡើងភ្នំឆ្លងដែនចូលទឹកដីថៃរាប់សិបគ្រឿងជារៀងរាល់ថ្ងៃដែលធ្វើលោកសាប់យឿនផ្អែមមាត់ផ្អែមកក្នុងការប្រមូលលុយឈ្មួញ ជាពិសេសលោក ស៊ីសូត្រ សុឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តមានជ័យគេសង្ស័យថា បានទទួលលាភសក្ការះពីរថយន្តដឹកធ្យូងឆ្លងដែនចូលទឹកដីថៃ ៕