នគរបាល​សេដ្ឋកិច្ច​ច្រាន​ចោល​រឿង​កាង និង​រត់ការ​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​

(​ខេត្ត​ឧត្តរមានជ័យ​) ៖ លោក ម៉ា រដ្ឋា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​១៧​ខែ​មករា​ឆ្នាំ​២០២១​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​ក​មួយ​ចំនួន​ចោទ ប្រកាន់​លោក​ថា កំពុង​រត់​ការ និង​បើក​រថយន្ត​កាង​បទល្មើស គឺជា​រឿង​មិន​ពិត​នោះឡើយ​។​

​លោក​បាន​បំភ្លឺថា នៅ​ថ្ងៃ​ដែល​គេ​ចោទប្រកាន់ថា លោក​បើករថយន្ត​ទៅ​បិទគូថ​រថយន្ត​សមត្ថកិច្ច និង​អ្នក​សា​ព័ត៌មាន​នោះ គឺ​នៅ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២១ ទៀប​ភ្លឺ​ដែល​មិន​ចាំ​ម៉ោង លោក​គ្រាន់តែ​បើករថយន្ត​នៅតាម​ដងផ្លូវ ហាយវេ​ស្ថិតនៅ​ស្រុក​អន្លង់វែង​ហើយក៏​ឃើញ​រថយន្ត​ជាច្រើន​គ្រឿង​បើក​នៅតាម​ផ្លូវ ដែល​មាន​រថយន្ត​អ្នកសារព័ត៌មាន និង​សមត្ថកិច្ច បាន​បើក​ពីក្រោយ​រថយន្ត​ស៊ាំ​យ៉ុង​មួយគ្រឿង​ពណ៌ តែ​លោក​មិន​បានដឹងថា រថយន្ត​ដឹក​អ្វី​នោះ​ទេ ដែល​បើក​ក្នុង​ល្បឿន​យឺត ទើប​លោក​បាន​បើក​វ៉ា​ហួស​ទៅមុខ​តែម្តង​។​

​លោក​បន្តថា ចំពោះ​ការ​ចោទ​កំពុងតែ​កាង​បទល្មើស និង​រត់​ការ​នោះ ក៏​ជា​រឿង​មិន​ពិត ព្រោះ​រូបលោក​មិន​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​តួនាទី ហើយ​ចូល​ទៅ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នោះ​ឡើយ​៕
​ដោយ​ម្លប់​សន្តិភាព​

You might like

Leave a Reply

Your email address will not be published. Required fields are marked *